Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៧ នៅទីស្នាក់ការធំរបស់ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំឈានមុខគេនៅកម្ពុជា បានធ្វើសន្និសីទកាសែតមួយ ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រគំតន្រ្តីយក្សរបស់ក្រុមហ៊ុនស្មាតក្រោមកិច្ចសហការជាមួយស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងក្រុមហ៊ុន IMS និងការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាចម្រៀង និងតារាសម្តែងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងគឺលោក រ៉េន (លី យ៉ុងជេ) ។

នៅក្នុងការប្រគុំតន្ត្រី Smart Mega Concert ក៏នឹងមានការចូលរួមពីសំណាក់តារាចម្រៀងខ្មែរល្បីៗដែលនឹងញាំងឆាកតន្រ្តីអោយកាន់តែអស្ចារ្យផងដែរ។

ក្នុងសន្និសីទនេះមានអញ្ជើញចូលរួមពីលោកអគ្គនាយកក្រុមហ៊ុន Smart លោកអគ្គនាយកស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ លោកអគ្គនាយកក្រុមហ៊ុន IMS អ្នកតំណាងដៃគូ អតិថិជិនស្មាត និងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ក្នុងគោលបំណលផ្សព្វផ្សាយព្រឹត្តិការណ៍ប្រគំតន្រ្តីយក្សរបស់ក្រុមហ៊ុន Smart ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ៣០ ខែមីនា នៅមុខសាលមហោស្រពកោះពេជ្រ និងកម្មវិធីទទួលស្វាគមន៍តារាចម្រៀង និងតារាសម្តែងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងលោក រ៉េន ដែលអញ្ជើញនឹងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទីថ្ងៃ ៣០ ខែមីនា ខាងមុខនេះ។

ក្នុងឱកាសពិសេសនេះ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart មានអារម្មណ៍រំភើបជាខ្លាំងហើយលោកជឿជាក់ថាវានឹងជាការប្រគុំតន្រ្តីដ៏ធំមួយទៀតនៅកម្ពុជា។ ក្នុងកិច្ចសហការជាមួយទូរទស្សន៍អាស៊ីអាគ្នេយ៏និង IMS លោកបានមានប្រសាសន៍ថា Smart ពិតជារីករាយក្នុងការ នាំយកមកនូវ តារាចម្រៀងកូរ៉េដ៏ល្បីរូបនេះ បន្ទាប់ពីនាំមកនូវការប្រគុំតន្រ្តីអន្តរជាតិ២ ដ៏ជោគជ័យ រួចមកហើយ។

លោក ពាង ម៉ាន់ អគ្គនាយកក្រុមហ៊ុន IMS ដែលទទួលបន្ទុកក្នុងការរៀបចំព្រឹត្តិការណ៍នេះ និងទំនាក់ទំនងផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានកិត្តិយសណាស់ដែលបានចូលរួមសហការជាមួយស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងការរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តីយក្សរបស់ក្រុមហ៊ុន Smart ជាពិសេសជួយសម្របសម្រួលទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ កាសែត និងគេហទំព័រសារព័ត៌មានល្បីៗក្នុងស្រុក។

លោកអគ្គនាយកស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា លោក ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ មានកិត្តិយសណាស់ដែលបានចូលរួមសហការជាមួយក្រុមហ៊ុន IMS ដែលជាទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំមួយក្នុងស្រុក ក្នុងការរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តីយក្សរបស់ក្រុមហ៊ុនSmart ហើយនិងទទួលបន្ទុកក្នុងការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ប្រគំតន្រ្តីយក្សរបស់ក្រុមហ៊ុន Smart ដែលនឹងអញ្ជើញចូលរួមសម្តែងពីសំណាក់តារាចម្រៀង និងតារាសម្តែងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង លោក រ៉េន។

Smart បន្តជាអ្នកផ្តល់នូវបទពិសោធន៍តន្រី្តដ៏ធំមួយនៅកម្ពុជា ក៏ដូចជាអ្នកចូលរួមចំណែកក្នុងការគាំទ្រតន្រ្តីនៅក្នុងប្រទេសផងដែរ។ Smart បានបង្កើតយុទ្ធនាការជាមួយតារាចម្រៀងដែលផលិតតន្រ្តីដោយខ្លួនឯង ដើម្បីលើកកម្ពស់តន្រ្តីនៅកម្ពុជា។ Smart ក៏បានដាក់កម្មវិធីតន្រ្តីរបស់ខ្លួន Smart Music អោយប្រើប្រាស់ដោយឥតគិតលុយដើម្បីអោយប្រជាជនខ្មែរ អាច ស្តាប់តន្រ្តីរបស់តារាដែលខ្លួនពេញចិត្ត។

អតិថិជនរបស់ Smart ទាំងអស់អាចទទួលសំបុត្រចូលទស្សនាតន្រ្តីរបស់ Rain បានដោយឥតគិតលុយដោយគ្រាន់តែមានកម្មវិធី Smart Music នៅក្នុងទូរសព័្ទដៃ។ដោយឡែកអតិថិជនរបស់ Power+2 និង Power+8 អាចទទួលបានសំបុត្រ Premium ដោយឥតគិតលុយដោយគ្រាន់តែមានកម្មវិធី Smart Music ក្នុងទូរស័ព្ទដៃផងដែរ។ អតិថិជនទាំងអស់អាចទៅយកសំបុត្រដោយគិតលុយចាប់ពីថ្ងៃទី១០ ខែមីនា នៅ

  • Smart Shop Monivong
  • Smart Shop Nehru
  • Smart Shop Koh Pich
  • Smart Shop Takhmao
  • Smart Shop Phnom Penh Center
  • Smart Shop TK Avenue
  • Smart Shop Aeon Mall
  • Smart Shop Steung Meanchey

ដូច្នេះ សូមកុំភ្លេចចូលរួមឲ្យបានច្រើនកុះករក្នុងកម្មវិធីទទួលស្វាគមន៍តារាចម្រៀង និងតារាសម្តែងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង លោក រ៉េន និងកម្មវិធីប្រគំតន្រ្តីយក្សរបស់ក្រុមហ៊ុន Smart នៅថ្ងៃទី ៣០ ខែ មីនា នៅមុខសាលមហោស្រពកោះពេជ្រ។ សូមរួសរាន់ទៅយកសំបុត្រពីថ្ងៃស្អែក ព្រោះចំនួនសំបុត្រមានកំណត់។ប្រសិនបើលោកអ្នកមិនទាន់មានកម្មវិធី Smart Music លោកអ្នកអាចដោនឡួតពី Google Play or Apple App Store (‘Smart Music KH’) ឥឡូវនេះ លោកអ្នកក៏នឹងអាចស្តាប់បទចម្រៀងរបស់ Rain ផងដែរ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ