Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

នារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវ ភឿង​ សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​​​​​ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងកម្មវីធីសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីវាគ្មិន គឺ លោក Thomas Hundt នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata ដែលជាអ្នកឧបត្ថម្ភកញ្ចប់ថវិកាប្រភេទ Platinum សម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នេះ។

នារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវ ភឿង​ សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​​​​​ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងកម្មវីធីសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីវាគ្មិន គឺ លោក Thomas Hundt នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata ដែលជាអ្នកឧបត្ថម្ភកញ្ចប់ថវិកាប្រភេទ Platinum សម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នេះ។

សន្និសីទសារព័ត៌មានខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រកាសផ្សាយជាសាធារណៈ ពីការរៀបចំប្រគំតន្ត្រីសប្បុរសធម៌ នៅរាត្រី​ថ្ងៃសៅរិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ នេះគឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីពិសេសមួយដែលមិនធ្លាប់កើតមានពីមុនមកនៅក្នុងប្រទេសកម្ពុជា រៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងត្រូវបានគាំទ្រដោយក្រុមហ៊ុនស្មាត។

ការប្រគំតន្ត្រី​ក្រោមប្រធានបទ៖“​​ ពេលវេលាដែលត្រូវតបស្នង- វិភាគទានចំពោះអធិរាជសម្លេងមាស – ស៊ីនស៊ីសាមុត​“​​ នឹងមានការចូលរួ​មសម្តែងដោយសិល្បៈ ករសិល្បៈការនី​ប្រមាណជាង១៧រូបដែលជាអ្នកចំរៀង តន្ត្រីករជំនាន់ដើម និង​បច្ចុប្បន្ន ​អញ្ជើញមកសម្តែងរួមគ្នា​ដើម្បីរំលឹកដល់ រមរតកដែលបានបន្សល់​ពីលោក ស៊ីន ស៊ីសាមុត និង​យុគសម័យមាសនៃសិល្បៈតន្ត្រីខ្មែរនៅក្នុងទសវត្សរ៍ឆ្នាំ៦០ និងឆ្នាំ៧០ មុនរបបខ្មែរក្រហមចូលកាន់កាប់។​

ទស្សនីយ៍ភាពនៃការប្រគំតន្ត្រី​រយៈពេលពីរម៉ោងនេះ មានការចូលរួមសម្តែងពីលោក ស៊ីន សេដ្ឋកុល ចៅប្រុសរបស់លោកស៊ីន ស៊ីសាមុតសមាជិកក្រុមតន្ត្រីដ្រាក្កា លោកស្រី ឌី សាវ៉េត លោកតា គង់ ណៃ លោកស្រីហ៊ឹម ស៊ីវន លោក​ អៀង ស៊ីធុល លោកស្រី ម៉េង កែវពេជ្ជតា  លោក សុះ ម៉ាច លោក អ៊ុកណារីម  លោក ឯក ស៊ីដេ លោកស្រី ឆោម ឆពុំ លោកស្រីគឹម សុគន្ធា​ នាយ ប្លាកទីនកញ្ញា ឡូរ៉ា ម៉មនិងលោក រ័ត្ន មករា។

ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ គឺជាការ​រ៉ៃអង្គាសថវិកាឧបត្ថម្ភ ជួយដល់ភរិយារបស់ លោក ស៊ីន ស៊ីសាមុតនិងក្រុមគ្រួសារ គាំទ្រដល់មូលនិធិស៊ីន ស៊ីសាមុត (ដែលអភិរក្សតន្ត្រីខ្មែរសម័យដើម) បង្កើតមូលនិធិដើម្បីគាំទ្រដល់តន្ត្រីករដែលនៅសេសសល់និងកំពុងរស់នៅក្នុងភាពក្រីក្រ ព្រមទាំងរ៉ៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ជាផងដែរ។ 

សិល្បៈករសិល្បៈការនីនិងក្រុមគ្រួសាររបស់ពួកគាត់ពិតជាមិនដែលបានទទួលអត្ថប្រយោជន៍អ្វីបន្តិចណាសោះ​ពីកម្មសិទ្ធិបញ្ញា​​ដែលជាធម្មតាមរតកនេះ​​គួរតែបានបង្កើតប្រាក់ចំណូលសម្រាប់ក្រុមគ្រួសាររបស់ពួក​គាត់។

​ដោយសារគ្មានច្បាប់ទាំងនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ឧស្សាហកម្មសិល្បៈកំសាន្តនិងបណ្តាញផ្សព្វផ្សាយនានាបានប្រើប្រាស់បទចំរៀងនិងថតបទចំរៀងរបស់លោក ស៊ីនស៊ីសាមុត ដោយសេរី ដោយគ្មានការបង់ប្រាក់កម្រៃជូនក្រុមគ្រួសារលោកស៊ីន ស៊ី​សាមុត នោះឡើយ។ ​

ព្រឹត្តិការណ៍ប្រគំតន្ត្រីរ៉ៃអង្គាសថវិកាសម្រាប់នេះ រៀបចំឡើងដើម្បីឲ្យប្រជាជនខ្មែ មានឱកាសបានសម្តែងនូវទឹកចិត្ត ការគោរពសរសើរ ចំពោះក្រុមគ្រួសារអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុតដោយការជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់គាត់ និង​អង្គការ សម្បរសធម៌ ដែលសាកសម​ទទួលបាននូវការយកចិត្តទុកដាក់​ពីយើងទាំងអស់គ្នា។

​ព្រឹត្តិការណ៍នៅរោងមហោស្រពកោះពេជ្រនេះនឹងមានការ​តាំងបង្ហាញផងដែរនូវក្របអាល់ប៊ុម និងថាសចំរៀងពី​សម័យមុន ដែលជាការឆ្លុះបញ្ជាំងពីប្រវត្តិសាស្ត្រស៊ីជម្រៅមួយ នៅក្នុងយុគសម័យមាសដែលយើង​ទាំងអស់គ្នាកំពុងយកចិត្តទុកដាក់នេះ។

ការប្រគំតន្ត្រីនេះនឹងត្រូវផ្សព្វផ្សាយតាមទូរទស្សន៍MyTV,CTN និងទូរទស្សន៍ជាតិកម្ពុជា(ទទក)ក្នុងម៉ោងដែលមានមនុស្សទស្សនាច្រើនបំផុត(Peak Time) នារដូវកាលចុងឆ្នាំនិងបុណ្យចូលឆ្នាំថ្មីសាកល និងក្នុងអំឡុងខែមករា ដើម្បីឲ្យប្រជាជនខ្មែរ ទាំងអស់អាចចូលរួម ទស្សនា និងធ្វើការចូលរួមចែករំលែក ក្នុងព្រឹត្តិការណ៍​ដ៏វិសេសវិសាលនេះ។​

សំបុត្រចូលទស្សនាកម្មវិធីនេះមាន​លក់ជូនសាធារណៈជនក្នុងប្រភេទតម្លៃ២០.០០០រៀល (៥ដុល្លារ​សហរដ្ឋអាមេរិក) ៤០.០០០រៀល (១០ដុល្លារសហរដ្ឋអាមេរិក) និង៦០.០០០រៀល (១៥ដុល្លារសហរដ្ឋអាមេរិក) នៅតាម Smart Shops ទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ ​

លោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុនទូរស័ព្ទ Smart Axiataបានមានប្រសាសន៍ថា៖ ចំណងជើង “ការប្រគំតន្ត្រី​ពេលវេលាដែលត្រូវតបស្នង គឺជាហេតុផលដ៏សំខាន់ដែលធ្វើឲ្យយើងខ្ញុំ និងអ្នកទាំងអស់គ្នាមកកាន់ទីនេះ។ លោក ស៊ីន ស៊ីសាមុត គឺជាអ្នកនិពន្ធបទចំរៀង អ្នកនិពន្ធបទភ្លេង និងជាអ្នកចំរៀងដ៏ល្បីល្បាញ។ ដំណើរ​នៃការតាក់តែងបទចម្រៀង បុគ្គលនោះត្រូវចំណាយពេលវេលា ប្រើនូវទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ទើបអាចធ្វើទៅបាន។ ដូច្នេះអ្វីដែលត្រឹមត្រូវបំផុតនោះគឺ យើងទាំងអស់ត្រូវតែគោរពកម្មសិទ្ធិបញ្ញារប​ស់បុគ្គលណាដែលបានធ្វើខិតខំប្រឹងប្រែងបង្កើតចេញជាស្នាដៃនោះ។ បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម កំពុងធ្វើការយ៉ាងមមាញឹក ក្នុងគំនិតផ្តួចផ្តើមជាប្រវត្តិសាស្ត្រ​​ ដែលអាចនិយាយបានថា វាពិតជាសក្តិសមហើយដែលនេះជាពេលវេលាយើងត្រូវតបស្នង។ ជាមួយគ្នានេះដែរ ចំណាត់ការរបស់ក្រសួងខាងលើនេះ ធ្វើឡើងស្របគ្នា​នឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងខ្ញុំ ជាមួយនឹងផលិតកម្មតន្ត្រីសាកល (Universal Music) ផលិតកម្មសាន់ដេ (Sunday) ផលិតកម្មថោន(Town) ផលិតកម្មអ៊ឹម (M) ផលិតកម្មប៊ីកមែន(Bigman) ផលិតកម្មI’m Telco និងផលិតកម្មSun Records Asia។ នេះជាការបង្ហាញឲ្យឃើញថា យើងកំពុងជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងវិស័យឧស្សាហកម្មដូរ្យតន្ត្រីរបស់កម្ពុជា។ មនុស្សគ្រប់រូបអាចមានលទ្ធភាពសមល្មម ក្នុងការទិញបទចម្រៀង ដើម្បី​សណ្តាប់នូវបទចម្រៀងរបស់ ជាតិ និងអន្តរជាតិ ដោយភាពរីករាយ និងស្របច្បាប់​ ហើយសិល្បៈករសិល្បៈការិនី កវីនិពន្ធ ដែលជាម្ចាស់កម្មសិទ្ធ ក៏នឹងទទួលបាននូវការចែករំលែកផលប្រយោជ៍ ទាំងនោះផងដែរ។”

លោកបានបន្ថែមទៀតថា៖ “ដើម្បី​អភិរក្សដូរ្យតន្ត្រីដែលមានតម្លៃពិតប្រាកដរបស់លោក ស៊ីន ស៊ីសាមុត និងសិទ្ធិអ្នកនិពន្ធ ក្រុមហ៊ុនSmart នឹងបង្កើតបណ្តុំបទចម្រៀងជ្រើសរើសរបស់លោកស៊ីន ស៊ីសាមុត នៅក្នុងកម្មវិធីស្តាប់ចម្រៀងរបស់ក្រុមហ៊ុនស្មាត (Smart Music App) សម្រាប់អ្នកដែលផ្តល់តម្លៃខ្ពស់ដល់ស្នាដៃរបស់គាត់ ដើម្បីឲ្យពួកគេអាចរីករាយកំសាន្តជាមួយនឹងបទចម្រៀងទាំង​នោះដោយស្របច្បាប់។ ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់ស្តីពី​សិទ្ធិអ្នកនិពន្ធ​នឹងបង្កើតឲ្យមានជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់វិស័យឧស្សាហកម្មដូរ្យតន្ត្រីនៅកម្ពុជា។ក្នុងករណីនេះខ្ញុំយល់ឃើញថា វាជាជំហានដ៏អស្ចារ្យមួយក្នុងការលើកទឹកចិត្តឲ្យមានការបង្កើតស្នាដៃនិពន្ធថ្មីៗ តាមរយៈការផ្តល់សិទ្ធិឲ្យអ្នកនិពន្ធនោះ ទទួលបានសិទ្ធិស្របច្បាប់លើស្នាដៃថ្មីៗ ដែលខ្លួនបានបង្កើត”។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ