Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ថ្ងៃទី 21 ខែវិច្ឆិកា រាជធានីភ្នំពេញ

ក្រុមហ៊ុន Smart Axiata Group បានប្រកាសថាទូរស័ព្ទ iPhone 6 និង iPhone 6​ plus អាចរកទិញបាននៅ Smart Store រាជធានីភ្នំពេញ ដែលស្របពេលជាមួយនិងទូរសព្ទ័ Apple iPhone 6 បានបើកសម្ពោធលក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជានាថ្ងៃ នេះផងដែរ។ ទូរសព្ទ័ iPhone 6 មានតម្លៃចាប់ពី 728 ដុល្លារអាមេរិកឡើងទៅ ​ឬ​​​​​​ ទទួលយកទូរសព្ទ័ដោយឥតគិតលុយសម្រាប់ អតិថិជនដែលប្រើគំរោងបង់ប្រាក់ប្រចាំខែ​ ​postpaid iCombo 88 របស់Smart ។ ទូរស័ព្ទiPhone​ 6 និង​​ iPhone 6 Plus ដ៏អស្ចារ្យនេះ នឹងដំណើរការល្អឥតខ្ចោះជាមួយសេវាអ៊ិនធើណិតដែលមានល្បឿនលឿនបំផុតរបស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ផ្តាច់មុខតែមួយប៉ុណ្ណោះ នឹងជាដៃគូរបស់ក្រុមហ៊ុន Apple នៅកម្ពុជា។

កាលពីខែមុន ក្រុមហ៊ុនSmart បានបង្កើតកម្មវិធី​​​​​​​​ ចុះឈ្មោះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍លើការទិញ​​​​ទូរសព្ទ័ iPhone 6 និង iPhone 6 Plus។ យើងទទួលបានការចុះឈ្មោះលើសពីការរំពឹងទុកច្រើនដង។​ ក្រុមហ៊ុន Smart បានបើក​ ​  សម្ភោធចែកចាយទូរស័ព្ទ iPhone 6 នៅថ្ងៃនេះចាប់ផ្តើមពីម៉ោង 7:30 ព្រឹករហូតដល់ម៉ោង 8:00យប់​ សម្រាប់អតិថិជនដែលបានចុះឈ្មោះទិញទូរស័ព្ទ iPhone 6 និង iPhone 6 Plus  តាមរយៈកម្មវិធីរបស់យើង។ ហើយការចែកជូននេះមានសម្រាប់តែ អតិថិជនដែលបានចូលរួមក្នុងកម្មវិធីនេះតែប៉ុណ្ណោះ។ ​អតិថិជនដែលមកមុននឹងទទួលបាន ទូរសព្ទ័មុន។ ដោយសារតែស្តុកមានកំណត់ អតិថិជនដែលចុះឈ្មោះក្នុងកម្មវិធីនេះ​ នឹងទទូលបានទូរសព្ទ័នៅក្នុងកំឡុង ពេលពីរសប្តាហ៍បន្ទាប់។ បន្ទាប់ពីនេះទូរស័ព្ទ iPhone 6 និង iPhone 6 Plus នឹងបើកលក់នៅទូទាំងប្រទេស​  តាម Smart Shop ទាំងអស់ដែលចាប់ពីខែធ្នូឆ្នាំ 2014 តទៅ។

 

ទូរស័ព្ទ iPhone 6 និង iPhone 6 Plus ​មានការ​រីកចម្រើន​ធំបំផុត​នៅ​ក្នុងប្រវត្តិសាស្រ្តរបស់​ទូរស័ព្ទ iPhone ។ម៉ូដែល​ថ្មីទាំងពីរនេះធ្វើអោយមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំ​ងជាមួយនឹង​អេក្រង់​ប្រភេទ Retina HD  4.7 អ៊ីញនិង 5.5 អ៊ីញ​ ព្រមទាំង​​   ​បច្ចេកវិទ្យា​ច្នៃប្រឌិតថ្មី​ក្នុង​ការរចនាម៉ូតដ៏​ស្តើងនិង​គ្មានថ្នេរតភ្ជាប់គ្នា ងាយស្រួលកាន់​​ និង​មានភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់។ ម៉ូដែល​ទាំងពីរនេះមានលក្ខណ: ពិសេសរួមមាន ការស្ថាបនាបន្ទះ chip A8  កញ្ចក់រចនាឡើង​ជាមួយនឹងស្ថាបត្យកម្ម​​ជំនាន់ទីពីរ មានល្បឿន​លឿន 64 ប៊ីត​ ព្រមទាំងកាមេរ៉ា​កម្រិតច្បាស់ iSight និង FaceTime HDនិងបច្ចេកវិទ្យា​ឥតខ្សែultrafast។

ទូរស័ព្ទiPhone ថ្មីនេះ បំពាក់ដោយ​ប្រព័ន្ធប្រតិបត្តិការ ​iOS 8 ដែលជាការបញ្ចេញអោយប្រើប្រាស់ធំបំផុតបំផុតរបស់ App Store ដែល​ធ្វើអោយអតិថិជនទទួលយកបាន​នូវបទពិសោធន៏ជាមួយលក្ខណៈ​សាមញ្ញឥតខ្ចោះ ល្បឿនលឿន ភាពរស់រវើកជាមួយការផ្ញើរសារថ្មីៗ ​រូបថតពិសេសៗ​ ជាមួយ និងក្តារចុចថ្មី Apple’s QuickType kyeboard ផ្តល់ភាពរហ័សសំរាប់ការវាយអត្តបទទៅកាន់ក្រុមគ្រួសារ ។ ប្រព័ន្ធប្រតិបត្តិការ iOS 8 បានបញ្ចូល​កម្មវិធី​សុខភាព​ថ្មី​ ដែលផ្តល់ឱ្យ​អ្នកប្រើប្រាស់ពិនិត្យសុខភាពបានយ៉ាងច្បាស់លាស់ ផ្ទុកទិន្នន័យ​សុខភាពនៅលើ iCloud Drive។  ដូច្នេះអ្នកប្រើប្រាស់អាច​រក្សាទុកឯកសារ​និងទាញយកមកប្រើប្រាស់​នៅគ្រប់ទីកន្លែង​។​

"មានការរំពឹងទុកជាមុនថា នឹងមានការច្នៃប្រឌិតថ្មីៗដែលក្រុមហ៊ុន Apple នឹងនាំមកជាមួយទូរសព្ទ័ថ្មីរបស់ខ្លួន អតិថិជននឹងស្រឡាញ់លក្ខណៈពិសេសថ្មីរបស់ទូរស័ព្ទនេះ ជាពិសេសនៅពេលដែលទូរសព្ទ័កំពុងដំណើការជាមួយសេវាអ៊ីនធើណេត 4G LTE របស់ក្រុមហ៊ុន Smart ដែលមានលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។ លោក Hundt បានបន្ថែម "យើងសម្គាល់ឃើញថាការបើកសម្ភោធលក់ជាផ្លូវការទូរស័ព្ទ iPhone 6 នៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនSmart បានដំំំណើការមុន ប្រទេសឥណ្ឌូនេស៊ីដែលស្ថិតនៅក្នុងតំបន់អាស៊ាន។"

 

លោកបានបន្ថែមទៀតថា​​​​​​​ ​ក្រុមហ៊ុនបានផ្តល់ជូនទូរស័ព្ទ iPhone 6 នៅតម្លៃសមរម្យបំផុត ចាប់ពីតម្លៃ​​​  728 ដុល្លារអាមេរិក។ លើសពីនេះទៅទៀត​ អតិថិជននឹងទទួលបានការធានាជាផ្លូវការរយះពេលមួយឆ្នាំ សេវាទិន្នន័យ​អ៊ិនធឺណិត1GBក្នុងមួយខែសម្រាប់មួយឆ្នាំ​​​​​​ ជាមួយស៊ីម 4G LTE លេខពិសេសតម្លៃ US129 ដោយឥតគិតលុយផងដែរ" ។

តារាងតម្លៃលំអិតរបស់ទូរស័ព្ទ iPhone 6 និង iPhone 6Plus :

ទំហំ

តំលៃទូរសព្ទ័

សេវាបង់ប្រាក់ប្រចាំខែ – រយៈពេល24ខែ

iCombo 48

iCombo 68

iCombo 88

iPhone 6 – 16GB

USD 728

+ បញ្ចូលលុយ USD 10

USD 198

USD 98

ឥតគិតលុយ

iPhone 6 – 64GB

USD 848

USD 298

USD 198

USD 98

iPhone 6 – 128GB

USD 948

USD 398

USD 298

USD 198

iPhone 6 Plus – 16GB

USD 828

+ បញ្ចូលលុយ  USD 10

USD 298

USD 198

USD 98

iPhone 6 Plus – 64GB

USD 948

USD 398

USD 298

USD 198

iPhone 6 Plus – 128GB

USD 1048

USD 498

USD 398

USD 298

 

អំពី Smart

ក្រុមហ៊ុន Smart Axiata Co. , Ltd ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តធំជាងគេទីពីររបស់ប្រទេសកម្ពុជាកំពុងបម្រើ​​​  អតិថិជន 6 លាននាក់ស្ថិតក្រោម Smart brand។ នៅក្នុងខែមករាឆ្នាំ 2014 ក្រុមហ៊ុន Smart បានបើកដំណើរការ      បណ្តាញ 4G LTE របស់ខ្លួននិងក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តលើកដំបូងនៅក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G។ ក្រុមហ៊ុន Smart ក៏បានផ្តល់នូវសេវាអ៊ិនធឺណិតតាមទូរស័ព្ទចល័ត 2G, 2.5G, 3G និង 3.75G​ ដើម្បីទ្រទ្រង់និងសេវាកម្មអ៊ិនធឺណិតទូរស័ព្ទដៃក៏ដូចជាសេវា Roaming អន្តរជាតិនៅទូទាំងជាង 150 ប្រទេស។ បណ្តាញគ្របដណ្តប់ទូទាំងប្រទេសយ៉ាងទូលំទូលាយគឺអាចរកបាននៅគ្រប់ខេត្តក្រុងចំនួន 25 ក្នុងប្រទេសកម្ពុជា។

 

កម្លាំងពលកម្មរបស់ក្រុមហ៊ុនមានជាង 800 នាក់ដែលរួមមានទាំងអ្នកជំនាញក្នុងស្រុកនិងបរទេស។ ក្រុមហ៊ុន Smart បានប្តេជ្ញាចិត្តដល់អតិថិជន បុគ្គលិក និងប្រជាជនកម្ពុជា ផ្តល់នូវការសន្យារបស់ខ្លួនក្នុងការធ្វើអោយប្រសើរឡើងនូវជីវិតរបស់ពួកគេ។

"​  Smart​  ជិវិតរស់រវើក " ។

 

ទំនាក់ទំនងផ្នែក​​​សារព័ត៌មាន

លោក​​​ ​​​​​​​​​​​​​​​​​​​​​តាំង​​​​​​​​​​​​​​​​​​​​​ ​សុគន្ធពិសិទ្ធ

ប្រធានផ្នែកទំនាក់ទំនងសាធារណៈ​

Tel: +855 10 202 288

Email :[email protected]

 

 

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ