Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ដែលជា​​​​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា កំពុងលើកទឹកចិត្តអតិថិជនរបស់ខ្លួនឱ្យចូលរួមគាំទ្រ​ក្នុងការ​ឧបត្ថម្ភ​ដល់មន្ទីរពេទ្យកុមារអង្គរ​​តាម​រយៈ​​​​យុទ្ធនាការ “រត់ជាមួយសាយ៖ ៤០០.០០០​ជំហាន” របស់​សិល្បករ​ដ៏​ល្បី​ឈ្មោះ​លោក អួន បឋម  ហៅ «សាយ» ដែល​ត្រូវ​បាន​គេ​​មើល​ឃើញ​ថាជា​ការ​ត់​​រៃអង្គាស​ថវិកា​ដ៏ល្បី​មួយ​​ពីរាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​មន្ទីរពេទ្យកុមារអង្គរ។

កាលពីខែមុន ក្រុមហ៊ុន Smart Axiata បានសមការបរិច្ចាគថវិកា 10,000 ដុល្លារ ហើយទោះបីជា Sai បានបញ្ចប់រួចហើយក៏ដោយ ក៏យុទ្ធនាការនេះបើកសម្រាប់ការបរិច្ចាគរហូតដល់ពាក់កណ្តាលខែវិច្ឆិកានេះ។​ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata ក៏បាន​ចូលរួម​វិភាគ​ទាន​ចំនួន ១ម៉ឺន​ដុល្លារ​ផងដែរ​​ដល់​យុទ្ធនាការ “រត់​ជាមួយ​សាយ” ដែល​បាន​រៃអង្គាស​ប្រាក់​ចំនួន ៥សែន​​ដុល្លារ ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។ ក្នុង​​ឱកាស​​នោះ លោក សាយ បាន​​រត់​​ឆ្លងកាត់​​ខេត្ត​​ចំនួន ២១ ក្នុង​​រយៈ​ពេល ៩៧ថ្ងៃ។

និយាយ​អំពី “រត់ជាមួយសាយ៖ ៤០០.០០០​ជំហាន” លោក សាយ បាន​ថ្លែង​​ថា៖ «ជំងឺ​មហារីកគឺ​ជា​ជំងឺ​ដ៏គួរ​ឱ្យភ័យខ្លាច​ដែល​ប៉ះពាល់​ដល់​កុមារ​កម្ពុជា​ជា​ច្រើន។ ខ្ញុំសូម​លើក​ទឹកចិត្ត​ដល់​អ្នក​ដែលមានលទ្ធភាព សូមជួយ​​​បរិច្ចាគ​ដល់​មន្ទីរពេទ្យកុមារ​អង្គរ ដើម្បី​ជួយ​យើង​ដោះស្រាយ​បញ្ហានេះ​ក្នុង​នាម​កុមារ​ទាំងអស់។ ការ​បរិច្ចាគ​ទាំងអស់​នឹង​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​មន្ទីរ​ពេទ្យ​​ដោយ​ផ្ទាល់»។

សម្រាប់​យុទ្ធនាការ “រត់ជាមួយសាយ” ឆ្នាំ២០២២ ​នេះ លោក សាយ មាន​គោលបំណង​រៃអង្គាស​ប្រាក់​ឱ្យ​បាន ​​​​​​​​    ១​សែន​​ដុល្លារ​ដើម្បី​ជួយ​មន្ទីរ​ពេទ្យនេះ។ យុទ្ធនាការនេះ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ខែវិច្ឆិកា ឆ្នាំ២០២២ ដែល​អនុញ្ញាត​ឱ្យសាធារណជន​បន្ត​បរិច្ចាគ​​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ បើទោះ​បី​ជា​គាត់​បាន​បញ្ចប់​ការរត់​របស់​គាត់​ក៏​ដោយ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី​របស់​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ យើងជឿជាក់លើការបង្កើនការយល់ដឹងឲ្យកាន់តែរឹងមាំ ដើម្បីជួយគាំទ្រដល់កុមារកម្ពុជាដែលត្រូវការជំនួយ។ លោកSai គឺជាគំរូមួយរូបដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុដ៏ល្អ ហើយក្រុមហ៊ុន Smart Axiata មានកិត្តិយសក្នុងការចាប់ដៃគូជាមួយគាត់ និងមន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តគោលដៅដ៏គួរឱ្យកោតសរសើរនេះ។។ យើង​នៅ​ក្រុមហ៊ុន Smart Axiata មានសេចក្តីសោមនស្សរីករាយដែល​អាច​ចូលរួម​ចំណែក​ក្នុង​បុព្វហេតុ​ដ៏មានតម្លៃ​នេះ ហើយ​យើង​បានធ្វើឲ្យមានភាពងាយ​ស្រួល​សម្រាប់អតិថិជន​របស់យើង  ក្នុងការ​​ចូល​រូម​បរិច្ឆាគ​​តាម​លទ្ធភាព​ដែល​ពួកគេ​មានដោយ​ប្រើប្រាស់​លេខកូដ​​របស់​យើង»។

បន្ថែម​ពីលើ​ការបរិច្ចាគ​របស់​ខ្លួន ក្រុមហ៊ុន Smart Axiata ក៏​កំពុង​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​របស់​ក្រុម​ហ៊ុនទាំង​អស់​​ឱ្យចូល​រួម​បរិច្ចាគ​ដោយ​ប្រើ​លេខកូដ​ដូច​ខាង​ក្រោម៖

  • បរិច្ចាគ ៥០​សេន ចុច *1745*50#
  • បរិច្ចាគ ១ដុល្លារ ចុច *1745*100#
  • បរិច្ចាគ ២ដុល្លារ ចុច *1745*200#
  • បរិច្ចាគ ៥ដុល្លារ ចុច *1745*500#

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ​បានមាន​ប្រសាសន៍ថា៖ «ពួក​យើង​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​សូម​ថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​ការគាំទ្រ​របស់​ក្រុមហ៊ុន Smart Axiata ហើយ​ក៏​សូម​ថ្លែង​អំណរ​គុណ​ផងដែរ​ដល់​​អតិថិជន​របស់​ក្រុមហ៊ុន Smart Axiata។ ជំងឺមហារីក​​គឺជា​​ជំងឺ​​ដ៏​គួរ​​ឲ្យ​ភ័យខ្លាច​​ដែល​​ប៉ះពាល់​​ដល់​​កុមារ​​ក៏​ដូច​ជា​មនុស្ស​​ពេញ​វ័យ​។ ជំងឺនេះ​ទាមទារ​នូវ​បច្ចេកទេស​ស្មុគ​ស្មាញ រួម​ទាំង​ការ​វះ​កាត់ ការ​ព្យាបាល​ដោយ​ប្រើ​គីមី ការព្យាបាល​ដោយ​ឡាស៊ែរ ការ​ចាក់​បង្កក​​ជាលិកា និង​ការ​គ្រប់​គ្រង​ការ​ឈឺចាប់ ដែល​ទាំងអស់​នេះ​អាច​ចំណាយ​ប្រាក់ច្រើន។​ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ ដើម្បីធានាថាកុមារ ​    កម្ពុជាទាំងអស់ដែលមានជំងឺមហារីក មិនថាអ្នកមាន ឬអ្នកក្រ អាចទទួលបានការព្យាបាលដែលពួកគេត្រូវការ»។

យុទ្ធនាការ “រត់ជាមួយសាយ”ក៏បានបំផុសគំនិតអ្នកបង្កើតមាតិការនិងបញ្ចេញមតិលើអ៊ីនធឺណិត(KOL)របស់ក្រុមហ៊ុន Smart Axiata ដូចជា– Lin Vee, Soy Senghour, Rainnie Dara, Reachny Kim, Sopheareach Vee, Jasmine Vee, Yaro, and Khmera មកចូលរួមរួមរត់ជាមួយគាត់ផងដែរ។

Sopheareach Vee បាននិយាយថា “សាយ មានភាពក្លាហានក្នុងការរត់ពីភ្នំពេញទៅសៀមរាប។ គាត់បំផុសគំនិតខ្ញុំឲ្យចេះជួយមនុស្សដែលខ្វះខាត។ គាត់បានរត់ទៅជួយសង្គ្រោះកុមារពីជំងឺមហារីក។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ហើយខ្ញុំប្ដេជ្ញាថានឹងផ្តល់ឲ្យសង្គមវិញដូចដែល សាយ ធ្វើ»។

លោក សាយ ក៏​ថ្លែង​អំណរ​គុណ​ដល់​យុវជន និង​អ្នករត់​​ផ្សេង​ទៀតផងដែរ​​ដែល​បាន​ចូលរូម​រត់​​ជាមួយ​គាត់ ដើម្បីផ្សព្វ​ផ្សាយ​បុព្វហេតុ​នៃ​ការ​រៃអង្គាស​ថវិកា​នេះ។ ការ​រត់​របស់លោក សាយ ពីរាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​សៀមរាបបាន​ចំណាយ​ពេល ៩​ថ្ងៃ ចាប់​ពី​ថ្ងៃទី២២ ដល់ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០២២។

លោក សាយ បាន​បន្ថែម​ថា៖ «វាពិត​ជា​ល្អ​ណាស់​ដែល​​ឃើញ​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា​ដូចជា​ក្រុមហ៊ុន Smart Axiata គាំទ្រ​យ៉ាង​ខ្លាំង​ដល់​គំនិត​ផ្តួចផ្តើម​ដូច​ជា​​យុទ្ធនាការ​របស់​ខ្ញុំ ដែល​ជួយឱ្យ​​ប្រជាជន​កម្ពុជាមាន​ឱកាស​​​​ជួយដល់​អ្នក​ដែល​មិន​សូវ​មាន​សំណាងដូច​ខ្លួន ជា​ពិសេស​កុមារ»។

 

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ

www.facebook.com/smartaxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ