Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុម Green Terrance ដែលជាសេវាកម្មជួយអ្នកប្រើប្រាស់បង្កើតសួនបន្លែតាមសំយ៉ាបផ្ទះបានឈ្នះទឹកប្រាក់ ៣ ពាន់ដុល្លារពីក្រុមហ៊ុន Smart Axiata ក្នុងកម្មវិធី SmartSpark ដែលបង្កើតឡើងសម្រាប់ជំរុញឲ្យមានការរីកដុះដាលនៃសហគ្រិនសង្គមនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសាកល (SDGs) ។

បង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartSpark មានរយៈពេលបីឆ្នាំ ដែលមាន កម្មវិធីរហូតដល់ប្រាំបួនជំនាន់ ក្នុងការស្វែងរកក្រុមសហគ្រិនវ័យក្មេង មានគំនិតបង្កើតអាជីវកម្មសង្គមដែលចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រុម Green Terrance ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងចំណោមក្រុមសហគ្រិនសង្គមចំនួនប្រាំមួយក្រុម ដែលស្ថិតក្នុងជំនាន់ទី ៦ នៃកម្មវិធី SmartSpark ដែលផ្ដោតលើដំណោះស្រាយសង្គមនិងគំនិតអាជីវកម្មផ្នែកបរិស្ថានជាពិសេសគឺបញ្ហា ផ្លាស្ទិកប្រើបានតែមួយដង។ Green Terrace បង្កើតឡើងដើម្បី ផ្តល់ជាសេវាកម្មរៀបចំសួនបន្លែតាមផ្ទះ ដែលមានផ្តល់ជាគ្រាប់ពូជ សំភារៈ និង ការរៀបចំរចនា តាមតម្រូវការរបស់អតិថិជន។

ក្រុមទាំង ៦ ក្រុមបានចំណាយពេល ៣ ខែ ធ្វើការជាមួយអ្នកណែនាំ និងអ្នកបណ្ដុះបណ្ដាលពី Impact Hub ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេមុនពេលវគ្គជម្រុះចុងក្រោយនៅថ្ងៃសុក្រ ទី២៩ ខែមករា។

សហស្ថាបនិកនៃ Green Terrace ឈ្មោះ ឈូន វីរៈរដ្ឋា បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះទំនុកចិត្តដែលសមាជិកក្រុមរបស់យើងបានបង្ហាញក្នុងកម្មវិធី។ សូមអរគុណដល់ Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata ដែលបានផ្តល់ឱកាស និងការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីអភិវឌ្ឍកម្មវិធីបស់យើង។ ហើយសេវាកម្មរបស់យើងនឹងមានឥទ្ធិពលធំធេង និងវិជ្ជមានទៅលើបរិស្ថាន។»

ក្នុងជំនាន់ទី៦ នៃកម្មវិធី SmartSpark (បរិស្ថាន) មានគំនិតអាជីវកម្មល្អៗចំនួនប្រាំមួយ ដើម្បីកំណត់ឥទ្ធិពលប៉ះពាល់លើ បរិស្ថាន រួមមាន៖

  • Et-Jay ដែលជាកម្មវិធីទូរស័ព្ទ app ដែលអាចឲ្យអ្នកប្រើប្រាស់អាចលក់វត្ថុ ដែលអាចកែច្នៃឡើងវិញបានយ៉ាងងាយស្រួល និងជំរុញការប្រមូលដបប្លាស្ទិក កំប៉ុងអាលុយមីញ៉ូម និងវត្ថុដែលអាចកែច្នៃឡើងវិញបានផ្សេងទៀតផងដែរ។
  •  Bamboo Eco ផ្តល់ជាផលិតផលធ្វើពីឬស្សី ដែលគាំទ្រដល់កសិករដែលជាអ្នកផលិត ជំនួសឲ្យផលិតផលប្លាស្ទិកដែលប្រើបានតែមួយដងដូច ជាដបឬកែវទឹកជាដើម។
  • BestInBox ដែលជាវេបសាយជួយកាត់បន្ថយកាកសំណល់វេចខ្ចប់អាហារ តាមរយៈសំភារៈវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន និងកញ្ចប់គ្រឿងផ្សំម្ហូបដែលអ្នកចង់ចំអិនជាមួយការរៀបចំវេចខ្ចប់សម និងបរិមាណដែលអ្នកត្រូវការរួចជាស្រេច។
  • Xpanz ជាក្រុមយុវជន ដែលលៃលកដោះស្រាយកាកសំណល់ពីឧស្សាហកម្មកាត់ដេរ តាមរយៈការកែច្នៃសំណល់ក្រណាត់ ឬ សម្លៀកបំពាក់ ចាស់ឲ្យចេញជាផលិតផលសម្រេចថ្មីៗ
  • Mart Veckchob ដែលជាសេវាប្រើប្រាស់កញ្ចប់ដែលអាចប្រើឡើងវិញបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់នៅក្នុងសេវាកម្មចែកចាយអាហារ។

អ្នកនាង Melanie Mossard នាយកនៃសហគ្រិនភាព និងនវានុវត្តន៍ ប្រចាំ Impact Hub Phnom Penh សរសើរ និងគាំទ្រដល់គំនិតផ្ដួចផ្ដើមថា ៖«នៅ Impact Hub យើងជឿថាសហគ្រិនភាពគឺជាផ្នែកមួយយ៉ាងសំខាន់ និងមានឥទ្ធិពលក្នុងការជួយរួមចំណែកដោះស្រាយ បញ្ហានៅជុំវិញខ្លួនយើង។ នៅក្នុងកម្មវិធី SmartSpark ជំនាន់ទី៦នេះ យើងបានប្រមូលផ្តុំនូវយុវជនដែលមានឆន្ទះជា សហគ្រិនមកពីជំនាញខុសៗគ្នា ដូចជា កសិកម្ម វិស្វកម្ម រចនា និង ជំនួញ ដែលពួកគាត់មានគោលជំហរួមមួយគឺ ស្វែងរក និងបង្កើតដំណោះស្រាយ។ អស់រយៈពេល៣ខែកន្លងមក ពួកគាត់បានចំណាយពេលសិក្សាពីចំណោទបញ្ហា សិក្សាពីទីផ្សារ បង្កើតជាគំរូផលិតផល និងសាកល្បងវាក្នុងទីផ្សារ។ យើងសង្ឃឹមថាកម្មវិធីនេះ និងផ្តល់ជាគ្រឹះសម្រាប់ឲ្យក្រុមរបស់ពួកគាត់ ដើម្បីអភិវឌ្ឍ ជំនាញ ចំណង់ចំណូលចិត្ត និងការតាំងចិត្តក្នុងការបង្កើតធុរកិច្ជបង្កើតថ្មីរបស់ពួកគេ។»

លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈ ប្រចាំក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖«បំរែបំរួលអាកាសធាតុ និងផលប៉ះពាល់របស់យើងទៅលើចីរភាពនៃបរិស្ថានគឺជាបញ្ហាប្រឈមដ៏សំខាន់បំផុតក្នុងជំនាន់របស់យើង ហើយយើងមិនសល់ពេលវេលាច្រើននោះទេ ដើម្បីធ្វើការផ្លាស់ប្តូរអ្វីដែលយើងចាំបាច់។ ខណៈពេល ដែលវាងាយនឹងមានទុទិដ្ឋិនិយមអំពីស្ថានភាពនៃភពផែនដីរបស់យើង នេះគឺជាសកម្មភាពលើកទឹកចិត្ដមួយ ដែលបានចែករំលែកនូវចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តពីសហគ្រិន សង្គមវ័យក្មេង ក្នុងកម្មវិធី SmartSpark ជំនាន់ទី ៦ ដែលយល់ដឹងថាអ្នកអាចធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដ សូម្បីតែនៅកម្រិតសហគមន៍មូលដ្ឋាន ដោយការអភិវឌ្ឍគំនិតឆ្លាតវៃ ដែលលើកកម្ពស់ការយល់ដឹងអំពីបញ្ហា និងជួយដោះស្រាយបញ្ហាជីវិតពិត។»

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ