Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ ៖ បន្ទាប់ពីបានចំណាយពេលជាង ៦ខែ ក្នុងការកែសម្រួលគោលគំនិតរបស់ខ្លួនក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃឈ្មោះ GoSoccer ដែលជាកម្មវិធីជួយក្នុងការកក់ និង គ្រប់គ្រងទីលានបាល់ទាត់ជុំវិញទីក្រុងភ្នំពេញ ក្រុមនិស្សិតឆ្នើមចំនួនប្រាំរូបដែលមានឈ្មោះថា GoSoccer ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីក្នុងកម្មវិធីរបស់ក្រុមហ៊ុន Smart Axiata ដែលមានឈ្មោះថា SmartStart៖ កម្មវិធីអ្នកបង្កើតថ្មីវ័យក្មេង។

ចាប់ពីដំណាក់កាលដំបូងដែលរួមមានក្រុមចំនួនជាង៣០ ក្រុម GoSoccer បានប្រកួតប្រជែងគ្នាជាមួយក្រុមចំនួន៤ទៀត នៅឯ Impact Hub ភ្នំពេញ ដោយម្នាក់ៗតស៊ូដល់ទីបញ្ចប់ ដើម្បីបញ្ចុះបញ្ចូលគណៈកម្មការ អំពីភាពមានប្រៀបជាងរបស់ផលិតផល និងការអភិវឌ្ឃន៍របស់គេ ក្នុងនាមជាក្រុមមួយ។

គណៈកម្មការមួយក្នុងចំណោម៥រូប កញ្ញា ណាឌៀ ហ្វាង មកពី ក្រុមហ៊ុន TRYBE បានមានប្រសាសន៍ថា៖ “យើងមានការស្ងើចសរសើរចំពោះក្រុម GoSoccer ។ ពួកគេពិតជាបានចំណាយពេលយ៉ាងច្រើន ដើម្បីស្វែងរកតម្រូវការរបស់ប្រជាជនកម្ពុជា អ្វីដែលធ្វើឱ្យផលិតផលពួកគេ មានភាពខុសប្លែកពីគេ និងសំខាន់ ព្រមទាំងបានសម្រឹតសម្រាំងគំនិតនិងទ្រឹស្តីរបស់ពួកគេ ឱ្យក្លាយជាអ្វីដែលអាចយកមកប្រើប្រាស់បានក្នុងជីវិតជាក់ស្តែងតែម្តង។”

ក្រុមទាំង ៥ ក្នុងវគ្គផ្តាច់ព្រ័ត្រ គឺជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ សាកលវិទ្យាល័យហ្សាម៉ាន់ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និងវិទ្យាស្ថានខេមអេដប៊ីហ្ស៊ីនិសស្គូល។

គំនិតបង្កើតកម្មវិធីបែបប្រកួតប្រជែង ដទៃទៀតមានដូចជា កម្មវិធី Ligo ដែលជាកម្មវិធីទូរស័ព្ទរៀនភាសាខ្មែរ; កម្មវិធី Prestige Gift ដែលជាកម្មវិធីផ្តល់សេវាពិគ្រោះយោបល់អំពីកាដូ សេវាវេចខ្ចប់ និងសេវាដឹកជញ្ជូន; កម្មវិធី SPARE គឺជាកម្មវិធីផ្តល់សេវាកម្មសម្រួលដល់ការកក់ ឬក៏ជួលអចលនទ្រព្យ និងកន្លែងធ្វើការ; ហើយនិងកម្មវិធី Propey ដែលជាកម្មវិធីផ្តល់សេវាកម្មរៀបចំគម្រោងរៀបអាពាហ៍ពិពាហ៍។

ក្រុមជ័យលាភីទាំងប្រាំនេះ បានទទួលទឹកប្រាក់ចំនួន ៤០០០ ដុល្លារសហរដ្ឋអាមេរិក និងកម្មវិធីបំប៉ន រយៈពេល ៦ខែ ជាមួយនឹង Impact Hub ភ្នំពេញ កាលពីខែឧសភា ឆ្នាំ ២០១៧ ពីក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេក្នុងប្រទេសកម្ពុជា។ ក្រុមទាំងប្រាំបានកំពុងប្រឹងប្រែងយ៉ាងខ្លាំងនៅថ្ងៃនេះ ដើម្បីទទួលបានរង្វាន់ជាប្រាក់ឧបត្ថម្ភទាំងស្រុង សម្រាប់ដំណើរកំសាន្ត “Tech Trip” ទៅប្រទេសសិង្ហបុរី ដើម្បីធ្វើទស្សនៈកិច្ចនៅក្រុមហ៊ុននានាដូចជា ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft នេះបើតាមការពន្យល់របស់នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោកថូម៉ាស ហ៊ុន។

“វាពិតជាអស្ចារ្យណាស់ ដែលយើងបានឃើញក្រុមទាំងនេះរីកចម្រើនជាខ្លាំងដូច្នេះ។ ការធ្វើបទបង្ហាញចុងក្រោយ និង ផលិតផលរបស់ពួកគេនៅថ្ងៃនេះ ត្រូវបានកែលម្អបានច្រើនជាងពេលដែលពួកគេបង្ហាញយើងលើកដំបូងពីគំនិតរបស់ពួកគេ។ ក្រុមហ៊ុន Smart មានមោទនភាពណាស់ ដែលអាចគាំទ្រនូវគំនិតឌីជីថលថ្មីៗទាំងនេះ ក៏ដូចជាអភិវឌ្ឍសហគ្រិនក្នុងវិស័យបច្ចេកវិទ្យាទៅអនាគត សម្រាប់ប្រព័ន្ធអេកូឌីជីថលដែលពោរពេញដោយសក្តានុពលរបស់ប្រទេសកម្ពុជា។ សូមអបអរសាទរដល់ ក្រុម GoSoccer ខ្ញុំជឿជាក់ថាអ្នកនឹងមានពេលវេលាដ៏ល្អ នៅប្រទេសសិង្ហបុរី។”

កញ្ញា Mélanie Mossard នាយកផ្នែកសហគមន៍នៅ Impact Hub ភ្នំពេញ បានយល់ស្របនឹងលោក ថូម៉ាស ចំពោះលទ្ធផលជារួមដែលក្រុមទាំងអស់បានសម្រេចបានថា៖ “វាពិតជារឿងអស្ចារ្យណាស់ ដែលក្រុមទាំង ៥ ចូលរួមជាមួយយើង ក្នុងអំឡុងពេលនៃវគ្គបំពាក់បំប៉ន ដែលចង្អុលបង្ហាញឱ្យឃើញពីសមត្ថភាពរបស់អ្នកមានទេពកោសល្យកម្ពុជា។ យើងទាំងអស់គ្នាសុទ្ធតែបានទទួលការលើកទឹកចិត្ត ដែលបានមើលឃើញពីការលះបង់ និងការប្តេជ្ញាចិត្តដ៏មុះមុត របស់ក្រុមទាំងអស់ចំពោះការសម្ពោធនូវដំណោះស្រាយ និងគំនិតឌីជីថលរបស់ពួកគេ។”

កម្មវិធី SmartStart គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើន ដែលក្រុមហ៊ុន Smart កំពុងចូលរួមជាមួយយុវជនកម្ពុជា ដើម្បីលើកតម្កើងការចូលរួមចំណែកក្នុងវិស័យបច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា និងជំរុញឱ្យមានការបង្កើតកម្មវិធីបច្ចេកវិទ្យាដែលផលិតនៅក្នុងស្រុក។ កម្មវិធីនេះ ត្រូវបានសម្ពោធកាលពីឆ្នាំមុន ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។ ក្រៅពីកម្មវិធីគំនិតច្នៃប្រឌិតបច្ចេកវិទ្យាទាំងនេះ ក្រុមហ៊ុន Smart ក៏គាំទ្រវិស័យអប់រំ សហគមន៍កីឡា និងគំនិតផ្តួចផ្តើមផ្នែកបរិស្ថានផ្សេងៗ នៅទូទាំងប្រទេស ដើម្បីជាផ្នែកមួយនៃផែនការនិរន្តភាពរបស់ខ្លួន។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ