
SmartVIP Points
SmartVIP Points ជាកម្មវិធីសន្សំពិន្ទុ សម្រាប់អតិថិជនយូរអង្វែងរបស់ Smart ។ សន្សំពិន្ទុបានកាន់តែច្រើន រង្វាន់ដែលអាចប្តូរបានក៏កាន់តែច្រើន។ ពិន្ទុដែលសន្សំបាន អាចប្តូរជា អ៊ិនធឺណិតបន្ថែម លុយតេបន្ថែម និងរង្វាន់ជាទំនិញដ៏ស្រស់ស្អាតជាច្រើន។
- ទទួលបានពិន្ទុ រាល់ពេលភ្ជាប់គម្រោង ឬសេវាកម្មរបស់ Smart ។
- ដើម្បីឆែកពិន្ទុ និងប្តូររង្វាន់ ចូលទៅកាន់ SmartVIP នៅក្នុង SmartNas app ។
- ក្លាយជាសមាជិក SmartVIP ហើយចាប់ផ្ដើមសន្សំពិន្ទុឥឡូវនេះ!
តើខ្ញុំសន្សំពិន្ទុដោយរបៀបណា?
វិធីងាយៗ ក្នុងការសន្សំពិន្ទុ! ទទួលបានពិន្ទុ នៅពេលភ្ជាប់គម្រោង សេវាកម្ម និងកម្មវិធីផ្ដល់ជូនពិសេសតាមរដូវកាល។
ល.រ | គម្រោង | ភ្ជាប់សេវា | ពិន្ទុ |
---|---|---|---|
1 | Smart @Home Basic | Monthly | 100 |
2 | Smart @Home Standard | Monthly | 120 |
2 | Smart @Home Premium | Monthly | 140 |
4 | Smart Laor! One | Weekly | 15 |
6 | Smart Laor! Weekly | Weekly | 20 |
7 | Smart Laor! Monthly | Monthly | 40 |
8 | Smart Sponsored Call Monthly | Monthly | 40 |
9 | Smart Sponsored Call Half-yearly | Half-yearly | 240 |
10 | Smart Laor! 1.5 | Weekly | 20 |
11 | Smart Laor! 6 | Monthly | 40 |
12 | Smart Laor! Data 1.5 | Weekly | 20 |
13 | Smart Laor! Data 6 | Monthly | 40 |
14 | Smart Laor! Data 10 | Monthly | 80 |
ល.រ | សេវា | ភ្ជាប់សេវា | ពិន្ទុ |
---|---|---|---|
1 | Pleng Pro | Monthly | 10 |
2 | Pleng Pro Annual | Annual | 120 |
3 | Go Games Weekly | Weekly | 2 |
4 | Games Club | Weekly | 2 |
5 | PUBG Mobile UNLIMITED | Monthly | 10 |
6 | Smart Tunes4Friends | Monthly | 5 |
7 | SurfLikeCrazy Monthly 500 MB | Monthly | 10 |
8 | SurfLikeCrazy Monthly 2 GB | Monthly | 30 |
9 | SurfLikeCrazy Monthly 4GB | Monthly | 50 |
10 | SurfLikeCrazy Monthly 8.5 GB | Monthly | 70 |
11 | SurfLikeCrazy Monthly 13 GB | Monthly | 90 |
12 | SurfLikeCrazy Monthly 25 GB | Monthly | 110 |
13 | TalkLikeCrazy 17 hours | Monthly | 20 |
14 | TalkLikeCrazy 24 hours | Monthly | 30 |
15 | Mobile Legends UNLIMITED | Monthly | 10 |
តើរង្វាន់មានអ្វីខ្លះ?
នេះជារង្វាន់ដែលអ្នកអាចប្តូរបាន
ល.រ | រង្វាន់ | ពិន្ទុ |
---|---|---|
1 | Internet data – 1GB for 5 days | 200 |
2 | Internet data – 2GB for 5 days | 400 |
3 | Internet data – 3GB for 5 days | 600 |
4 | Phone Ring | 700 |
5 | Keychain | 800 |
6 | Tote bag | 900 |
7 | Raincoat | 1200 |
8 | Umbrella | 1500 |
9 | Tumbler | 1800 |
10 | Hoodie | 2100 |
11 | Helmet | 2400 |
តើខ្ញុំអាចប្តូររង្វាន់ដោយរបៀបណា?
សម្រាប់រង្វាន់ជាទំនិញ
ជំហានទី
-
1
ចូលទៅ SmartNas ហើយចុចលើ SmartVIP
ជំហានទី
-
2
ចូលទៅ «Points»
ជំហានទី
-
3
ចូលទៅ «មើលរង្វាន់»
ជំហានទី
-
4
ចុច «មើល»
ជំហានទី
-
5
ជ្រើសរើសទីតាំង Smart Shop ហើយចុច «កក់ទុក»
ជំហានទី
-
6
ទៅកាន់ Smart Shop ហើយបង្ហាញការកក់រង្វាន់ទៅកាន់ភ្នាក់ងារ
តើខ្ញុំអាចប្តូររង្វាន់ដោយរបៀបណា?
សម្រាប់អ៊ិនធឺណិត និងលុយតេ
ជំហានទី
-
1
ចូលទៅ SmartNas ហើយចុចលើ SmartVIP
ជំហានទី
-
2
ចូលទៅ «Points»
ជំហានទី
-
3
ចូលទៅ «មើលរង្វាន់»
ជំហានទី
-
4
ចុច «ប្តូររង្វាន់» ជាការស្រេច
1. SmartVIP Points ជាអ្វី?
SmartVIP Points ជាកម្មវិធីសន្សំពិន្ទុសម្រាប់អតិថិជនដែលប្រើប្រាស់ Smart រយៈពេលវែង។ សន្សំពិន្ទុបានកាន់តែច្រើន រង្វាន់ដែលអាចប្ដូរបានក៏កាន់តែច្រើន! រង្វាន់ដែលអាចប្ដូរបានមានដូចជា អ៉ីនធឺណិតបន្ថែម លុយបន្ថែមក្នុងប្រព័ន្ធ និង រង្វាន់ជាទំនិញ (merchandise) ។
2. តើខ្ញុំអាចសន្សំពិន្ទុ SmartVIP Points បានដោយរបៀបណា?
Smart ចង់ឲ្យអ្នកទទួលបានអត្ថប្រយោជន៍ដ៏ល្អបំផុតសម្រាប់លុយដែលអ្នកបានចំណាយ ដូច្នេះយើងបានធ្វើឲ្យការសន្សំពិន្ទុមានភាពងាយស្រួលសម្រាប់អ្នក។ អ្នកអាចទទួលបានពិន្ទុពីការភ្ជាប់គម្រោង Smart ធំហ្ម៎ង! ប្រចាំសប្តាហ៍, Smart អស់បញ្ហា!, Smart StreamOn 2, Smart StreamOn 8 និងរាល់គម្រោង Smart @Home របស់យើង។ អ្នកក៏អាចទទួលបានពិន្ទុតាមរយៈសេវាកម្មដែលបានកំណត់ និងការផ្តល់ជូនពិសេសតាមរដូវកាលផងដែរ។
សូមចាំថាពិន្ទុដែលទទួលបានពីការភ្ជាប់គម្រោង និង សេវាកម្មនានារបស់ Smart មិនដូចគ្នាទេ។ គម្រោង ឬសេវាដែលមានតម្លៃកាន់តែខ្ពស់ ពិន្ទុដែលទទួលបាននឹងកាន់តែច្រើនទៅតាមនោះ។
3. តើខ្ញុំអាចប្តូរយករង្វាន់ជាទំនិញ (merchandise) ដោយរបៀបណា?
ដំបូងត្រូវប្រាកដថាអ្នកបានកក់រង្វាន់ជាទំនិញរួចហើយ មុនពេលអ្នកទៅប្ដូរយករង្វាន់នោះ។ សូមធ្វើតាមសេចក្តីណែនាំអំពីការទទួលរង្វាន់ដូចខាងក្រោម៖
- ទៅកាន់ Smart Shop ដែលអ្នកបានជ្រើសរើស មុនពេលការកក់រង្វាន់របស់អ្នកផុតកំណត់។
- ផ្តល់ព័ត៌មានលម្អិតអំពីរង្វាន់ និងលេខទូរស័ព្ទរបស់អ្នកទៅភ្នាក់ងារ Smart Shop របស់យើង។
- អ្នកនឹងទទួលបានសារ SMS ដែលមានលេខកូដបញ្ជាក់។
- បង្ហាញសារ SMS ទៅកាន់ភ្នាក់ងាររបស់យើង ដើម្បីទទួលបានរង្វាន់របស់អ្នក។sy!
4. តើខ្ញុំអាចកក់រង្វាន់ជាទំនិញ (merchandise) ច្រើនក្នុងពេលតែមួយបានដែរឬទេ?
អ្នកអាចកក់រង្វាន់ជាទំនិញម្ដង បានតែមួយប៉ុណ្ណោះ។ សូមទៅទទួលយករង្វាន់ដែលអ្នកបានកក់ ដើម្បីបន្តកក់រង្វាន់បន្ទាប់។
5. តើពិន្ទុរបស់ខ្ញុំនឹងត្រូវបានដកដែរឬទេ ប្រសិនបើការកក់រង្វាន់របស់ខ្ញុំបានផុតកំណត់?
ប្រសិនបើការកក់រង្វាន់របស់អ្នកបានផុតកំណត់ ពិន្ទុនឹងលោតចូលក្នុងគណនីពិន្ទុ SmartVIP Points របស់អ្នកវិញ។
6. តើពិន្ទុ SmartVIP Points របស់ខ្ញុំអាចផុតកំណត់ដែរឬទេ?
ពិន្ទុ SmartVIP Points របស់អ្នកមានសុពលភាពចន្លោះពី 1 ឆ្នាំ ទៅ 1 ឆ្នាំកន្លះ ដូចបានបញ្ជាក់ខាងក្រោម។
ពិន្ទុដែលទទួលបានចន្លោះខែ មករា និង ខែ មិថុនា ក្នុងឆ្នាំណាមួយ នឹងផុតកំណត់នៅចុងខែ មិថុនា នៃឆ្នាំបន្ទាប់។ ឧទាហរណ៍៖ ពិន្ទុដែលទទួលបានចន្លោះខែ មករា និង ខែ មិថុនា ក្នុងឆ្នាំ 2020 នឹងផុតកំណត់នៅថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2021។
ពិន្ទុដែលទទួលបានចន្លោះខែ កក្កដា និង ខែ ធ្នូ ក្នុងឆ្នាំណាមួយ នឹងផុតកំណត់នៅចុងខែ ធ្នូ នៃឆ្នាំបន្ទាប់។
ឧទាហរណ៍៖ ពិន្ទុដែលទទួលបានចន្លោះខែ កក្កដា និងខែ ធ្នូ ឆ្នាំ 2020 នឹងផុតកំណត់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021។
សូមចាំថាពិន្ទុ SmartVIP Points ទាំងអស់នឹងត្រូវបានលុបចោល ប្រសិនបើលេខរបស់លោកអ្នកត្រូវបានបិទការហៅចូល។
7. តើខ្ញុំអាចចូលមើលពិន្ទុ SmartVIP Points របស់ខ្ញុំដោយរបៀបណា?
អ្នកអាចចូលមើលពិន្ទុ SmartVIP Points របស់អ្នកបាន ប្រសិនបើអ្នកជាសមាជិក SmartVIP។ យ៉ាងណាមិញ អ្នកនៅតែអាចទទួលបានពិន្ទុពីការភ្ជាប់គម្រោង និងសេវាកម្មរបស់ Smart ទោះបីអ្នកមិនមែនជាសមាជិក SmartVIP ក៏ដោយ។
8. តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីក្លាយជាសមាជិក SmartVIP?
ងាយៗ គ្រាន់តែបញ្ចូលលុយចាប់ពី 5 ដុល្លារជារៀងរាល់ខែ។ នៅពេលអ្នកក្លាយជាសមាជិក SmartVIP ងារ (status) របស់អ្នកនឹងផ្លាស់ប្តូរដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធី SmartNas។
9. តើខ្ញុំអាចអោយពិន្ទុ SmartVIP Points ទៅអ្នកផ្សេងបានដែរឬទេ?
អ្នកមិនអាចអោយពិន្ទុ SmartVIP Points ទៅអ្នកផ្សេងបានទេ។
10. តើខ្ញុំត្រូវធ្វើដូចម្តេច បើសិនខ្ញុំទៅប្តូរយករង្វាន់ជាទំនិញនៅ Smart Shop ប៉ុន្តែការកក់រង្វាន់របស់ខ្ញុំបានផុតកំណត់?
- បើសិនអ្នកទៅដល់ Smart Shop ដែលបានជ្រើសរើស ប៉ុន្តែការកក់រង្វាន់របស់អ្នកបានផុតកំណត់ អ្នកអាចធ្វើការកក់ម្តងទៀតនៅទីនោះ។
- បើសិនរង្វាន់ដែលអ្នកចង់កក់នៅមានក្នុង Smart Shop នោះអ្នកនៅតែអាចកក់បាន ហើយប្តូរយករង្វាន់នៅទីនោះតែម្ដង។
- បើសិនរង្វាន់នោះមិនមាននៅ Smart Shop ទេ អ្នកនឹងត្រូវកក់រង្វាន់ផ្សេង ឬទៅប្តូរយករង្វាន់ដែលអ្នកចង់កក់នៅ Smart Shop ផ្សេង។
11. តើខ្ញុំត្រូវធ្វើដូចម្តេច បើសិនខ្ញុំចង់ប្តូរយករង្វាន់ដែលខ្ញុំបានកក់នៅ Smart Shop ទីតាំងផ្សេងពីទីតាំងដែលខ្ញុំបានជ្រើសរើស?
អ្នកអាចបោះបង់រង្វាន់ដែលបានកក់ បន្ទាប់មកកក់រង្វាន់នោះនៅ Smart Shop ផ្សេង។ ពិន្ទុនឹងលោតចូលក្នុង គណនីពិន្ទុ SmartVIP Points របស់អ្នកវិញ នៅពេលអ្នកបានបោះបង់ការកក់។