Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុនមានក្តីសោមនោសប្រកាសបើកអោយប្រើប្រាស់ជាផ្លូវការនូវសេវាកម្ម Smart eSIM ដំបូងគេបំផុតនៅកម្ពុជាចាប់ពីថ្ងៃ 22.12.2018។
សេវា Smart eSIM អាចប្រើប្រាស់បានសម្រាប់អតិថិជន Smart ទាំងអស់! សូមអញ្ចើញមកកាន់ Smart Shop ដែលនៅជិតអ្នក ដើម្បីភ្ជាប់ថ្ងៃនេះដោយឥតគិតលុយ។

អ្វីទៅជា eSIM?

eSIM គឺជាស៊ីមជំនាន់ថ្មីដែលបានបំពាក់ជាប់ផ្ទាល់ក្នុងទូរស័ព្ទ។ សេវាកម្ម Smart eSIM នឹងអនុញ្ញាតិអោយអ្នកប្រើប្រាស់លេខទូរស័ព្ទដោយពុំចាំបាច់ដាក់ស៊ីមកាតដូចធម្មតាជាមួយទូរស័ព្ទដែលមានមុខងារ eSIM ស្រាប់។

តើទូរស័ព្ទណាខ្លះដែលអ្នកប្រើប្រាស់ Smart eSIM បាន?

Smart eSIM អាចប្រើប្រាស់បានលើទូរស័ព្ទ ៖

  • Samsung: Galaxy S21 Ultra 5G, Galaxy S21 Plus 5G, Galaxy S21 5G, Galaxy Note 20 Ultra, Galaxy Note 20, Galaxy S20 Ultra, Galaxy S20 Plus, Galaxy Z Flip3 5G, Galaxy Z Fold3 5G, Galaxy S22 Ultra, Galaxy S22 Plus, Galaxy S22, Galaxy Z Fold2, Galaxy Z Flip2.
  • Huawei: P40, P40 Pro, Mate 40 Pro, Watch 3
  • Apple: iPhone 13 Pro Max, iPhone 13 Pro, iPhone 13 mini, iPhone 13, iPhone 12 Pro Max, iPhone 12 Pro, iPhone 12 mini, iPhone 12, iPhone 11 Pro Max, iPhone 11 Pro, iPhone 11 iPhone XS, iPhone XS Max, iPhone XR, iPhone SE 2 (2020), iPad Pro 11″ 2nd GEN or later, iPad Pro 12.9″2nd GEN or later, iPad Air 3rd GEN or later, iPad 7th GEN or later, iPad mini 5th GEN or later.

តើធ្វើយ៉ាងណាប្រសិនបើខ្ញុំចង់ប្រើលេខ eSIM ក្នុងទូរស័ព្ទផ្សេងទៀត?

អ្នកត្រូវតែធ្វើការភ្ជាប់លេខគណនី eSIM ម្តងទៀត ហើយគណនីនៅក្នុងទូរស័ព្ទចាស់នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិ។ ក្នុងករណីនេះ លក្ខខណ្ឌប្តូរស៊ីមត្រូវបានអនុវត្តតាមធម្មតា ។

អ្នកណាខ្លះអាចភ្ជាប់សេវាកម្ម Smart eSIM?

អតិថិជនថ្មី និងចាស់អាចធ្វើការភ្ជាប់សេវាកម្ម Smart eSIM ប្រសិនបើអ្នកមានឧបករណ៍ដែលមានមុខងារ eSIM។ លក្ខខណ្ឌប្តូរស៊ីមត្រូវបានអនុវត្តតាមធម្មតា។

តើការភ្ជាប់ Smart eSIM មានតម្លៃប៉ុន្មានសម្រាប់អតិថិជនបង់ប្រាក់ជាមុន?

អតិថិជនអាចភ្ជាប់សេវា Smart eSIM បានដោយឥតគិលុយ។ សម្រាប់អតិថិជនចាស់ អ្នកនឹងតម្រូវអោយបញ្ចូលលុយ 2 ដុល្លារក្នុងគណនីលេខរបស់អ្នក ហើយសម្រាប់អតិថិជនថ្មី អ្នកគ្រាន់តែទិញលេខថ្មីជាការស្រេច។

តើការភ្ជាប់ Smart eSIM មានតម្លៃប៉ុន្មានសម្រាប់អតិថិជនបង់ប្រាក់ជាប្រចាំខែ?

អតិថិជនបង់ប្រាក់ជាប្រចាំខែ អាចភ្ជាប់សេវា Smart eSIM ដោយឥតគិតលុយ។ លក្ខខណ្ឌប្តូរស៊ីមត្រូវបានអនុវត្តតាមធម្មតា។

តើធ្វើយ៉ាងណាប្រសិនបើខ្ញុំចង់ដូរពីលេខ eSIM មកលេខស៊ីមកាតធម្មតា?

អ្នកអាចអញ្ចើញមកកាន់ Smart Shop ណាមួយទូទាំងប្រទេសដើម្បីប្តូរ។ លក្ខខណ្ឌប្តូរស៊ីមត្រូវបានអនុវត្តតាមធម្មតា។

តើខ្ញុំអាចប្តូរលេខប្រព័ន្ធ Smart ប្រើលើ eSIM ទៅលេខប្រព័ន្ធផ្សេងបានទេ?

បាន! អ្នកអាចប្តូរបានដោយគ្រាន់តែចូលទៅកាន់ Setting របស់ទូរស័ព្ទហើយប្តូរពី Smart eSIM ទៅ គណនី eSIM ផ្សេងទៀតដែលអ្នកបានភ្ជាប់។ ហើយអ្នកក៏អាចប្តូរប្រើ Smart eSIM ឡើងវិញបានតាមរបៀបណែនាំនេះ។

តើខ្ញុំអាចប្រើគណនី Smart eSIM ជាមួយឧបករណ៍ដែលមានមុខងារ eSIM ដទៃទៀតបានទេ?

បច្ចុប្បន្ននេះលេខគណនី Smart eSIM មួយមិនអាចប្រើប្រាស់បានលើឧបករណ៍ច្រើនទេ។ ប្រសិនអ្នកចង់ប្តូរទូរស័ព្ទហើយប្រើលេខគណនី​ eSIM ដដែល អ្នកត្រូវតែភ្ជាប់លេខគណនី eSIM ម្តងទៀត ហើយលេខនៅលើ eSIM ទូរស័ព្ទចាស់នឹងត្រូវលុបដោយស្វ័យប្រវត្តិ។ ក្នុងករណីនេះ លក្ខខណ្ឌប្តូរស៊ីមត្រូវបានអនុវត្តតាមធម្មតា ។

តើខ្ញុំគួរតែលុបលេខ Smart eSIM ចេញពីទូរស័ព្ទមុនពេលយកអោយជាងជួសជុលទេ?

យើងជំរុញអោយអ្នកគួរតែលុយគណនីលេខ Smart eSIM ដើម្បីការពារពីការប្រើប្រាស់លេខ ដោយមិនមានការអនុញ្ញាតពីអ្នក។

តើខ្ញុំត្រូវធ្វើយ៉ាងណាប្រសិនជាខ្ញុំបានបាត់ទូរស័ព្ទដែលបានភ្ជាប់លេខ​ eSIM?

អ្នកអាចទាក់ទងមកកាន់ Smart ដើម្បីផ្អាក់លេខគណនី eSIM របស់អ្នក។ អ្នកអាចស្នើសុំប្តូរយកស៊ីមកាតថ្មី ឬ ភ្ជាប់លេខគណនី eSIM ឡើង ដើម្បីបន្តប្រើជាមួយទូរស័ព្ទថ្មីរបស់អ្នក។

តើទូរស័ព្ទមានមុខងារ eSIM អាចភ្ជាប់បានប៉ុន្មានលេខជាមួយសេវា Smart eSIM?

អ្នកអាចភ្ជាប់បានរហូតដល់ទៅ 8 លេខផ្សេងគ្នាក្នុងឧបករណ៍មួយ។ ចំនួននេះអាចប្រែប្រួលប្រសិនអ្នកប្រើសេវា eSIM ជាមួយ ប្រព័ន្ធផ្សេង។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ