Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

​ប្រើប្រាស់កម្មវិធីទូរសព្ទ SmartThings អ្នកនឹងកាន់តែមានភាពងាយស្រួល ក្នុងការគ្រប់គ្រងបរិក្ខារប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃទាំងអស់របស់អ្នក។ អ្នកអាចតាមដានការប្រើប្រាស់ថាមពលអគ្គិសនី ធ្វើផែនការរបបអាហារ គ្រប់គ្រង និងត្រួតពិនិត្រការបោកគក់ និងមុខងារឆ្លាតវៃជាច្រើនទៀត។ សូមអញ្ជើញមកកាន់ Samsung Corner នៅ​ Smart Shop ភ្នំពេញ AEON មានជ័យ ដើម្បីពិនិត្យមើល និងសាកល្បងប្រើប្រាស់ផលិតផលតាំងបង្ហាញដោយផ្ទាល់ ហើយយល់ដឹងកាន់តែច្បាស់ពីមូលហេតុដែលវានឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរ។​

​បរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះម៉ាក Samsung ទាំងអស់មានលក់រាយ និងលក់ជាកញ្ចប់។ បន្ទាប់ពីបញ្ជាទិញរួច យើងនឹងដឹកជញ្ជូនទំនិញនោះទៅកាន់អាស័យដ្ឋានរបស់អ្នក ហើយអ្នកជំនាញបច្ចេកទេសពី Samsung នឹងរៀបចំដំឡើងជូន។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ដំឡើង និងសេវាកម្មតំហែទាំ សូម​ទូរស័ព្ទ​ទៅ​លេខ 1800 2032322​

ទូរទស្សន៍ និង បរិក្ខារបំពងសម្លេង Samsung

ទូរទស្សន៍ និង បរិក្ខារបំពងសម្លេង Samsung: បច្ចេកវិទ្យាទំនើបចុងក្រោយដែលមានក្នុងទូរទស្សន៍ និងបរិក្ខារបំពងសម្លេងរបស់ Samsung ដូចជា QLED, OLED, Dolby Atmos និង DTS:X នឹងធ្វើឲ្យបទពិសោធន៍ទស្សនា និងស្តាប់របស់អ្នកកាន់តែជក់ចិត្ត ដោយការបង្ហាញរូបភាព និងសម្លេងមានគុណភាពខ្ពស់។

ទូរទស្សន៍ និង បរិក្ខារបំពងសម្លេង Samsung

បរិក្ខារអគ្គិសនី Samsung

បរិក្ខារអគ្គិសនី Samsung: មានដូចជាទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួតខោអាវ និងបរិក្ខារជាច្រើនទៀត ជាផលិតផលដ៏មានប្រជាប្រិយភាពល្បីល្បាញទូទាំងពិភពលោក ដោយមានមកជាមួយមុខងារទាន់សម័យ ការរចនាទាក់ទាញ និងសមត្ថភាពអាចជឿជាក់បាន។ បរិក្ខារប្រើប្រាស់ក្នុងផ្ទះ Samsung ភ្ចាប់មកជាមួយបច្ចេកវិទ្យាទំនើបៗដូចជា Smart Sensors និងកាម៉េរា ដើម្បីសម្រួលដល់ការប្រើប្រាស់ជាប្រចាំថ្ងៃប្រកបដោយភាពងាយស្រួល និងប្រសិទ្ទភាពខ្ពស់។​

បរិក្ខារអគ្គិសនី Samsung

ម៉ាស៊ីនត្រជាក់ Samsung

ម៉ាស៊ីនត្រជាក់ Samsung: ផ្តល់ដំណោះស្រាយផ្លាស់ប្តូរសីតុណ្ហភាព ដែលមានភាពសន្សំសំចៃខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងផ្ទះ និងតាមការិយាល័យ។ ម៉ាស៊ីនត្រជាក់ Samsung មានបច្ចេកវិទ្យាទំនើបៗ ដូចជា ប្រព័ន្ធ Wi-Fi ប្រព័ន្ធបន្សុទ្ធខ្យល់ និង​ប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ ដើម្បីធ្វើឲ្យបទពិសោធប្រើប្រាស់កាន់តែប្រើសើរ។ ការរចនាបែបទាក់ទាញ នឹងធ្វើឲ្យផ្ទះ ឬការិយាល័យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។​

ម៉ាស៊ីនត្រជាក់ Samsung

លក្ខខណ្ឌ និងការអនុវត្ត​

  • សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលបរិក្ខារប្រើប្រាស់ក្នុងផ្ទះនីមួយៗ សូមអញ្ជើញទៅកាន់ Samsung Corner នៅ Smart Shop Aeon មានជ័យ។​
  • អតិថិជនអាចគ្រប់គ្រងបរិក្ខារប្រើប្រាស់ក្នុងផ្ទះជាមួយកម្មវិធីទូរសព្ទ «SmartThing»។ ទាញយកតាម App Store ឬ​ Play Store.​
  • ផលិតផលទាំងអស់ត្រូវការសេវាអ៊ិនធឺណេតដើម្បីដំណើរការជាមួយអេបទូរសព្ទ។​
  • ផលិតផលខ្លះមានមកជាមួយការផ្តល់ជូនការដំឡើងទូទៅដោយឥតគិតថ្លៃ. អ្នកត្រូវបង់ថ្លៃសេវាដំឡើងផ្សេងទៀត។ សម្រាប់ព័ត៌មាន បន្ថែម អំពីការដំឡើង និងសេវាកម្មតំហែទាំ សូមទាក់ទងទៅលេខ 1800 2032322។​
  • គ្រប់ផលិតផលទាំងអស់មានការធានាជូន 1 ឆ្នាំ សម្រាប់បញ្ហាពីរោងចក្រដំឡើងប៉ុណ្ណោះ (មិនរាប់បញ្ចូលបញ្ហា ឬការខូចខាតបង្កឡើងអ្នកប្រើប្រាស់ឡើយ)។ សម្រាប់ព័ត៌មានអំពីការធានា សូមអញ្ជើញសាកសួរនៅ Samsung Corner នៅ Smart Shop Aeon មានជ័យ។​

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ