1.កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី 10 កុម្ភៈដល់ 20 កុម្ភៈ ឆ្នាំ 2022 ដែលផ្តល់ជូនសម្រាប់អតិថិជនប្រភេទបង់លុយជាមុន (Prepaid) តែប៉ុណ្ណោះ។
2.ជារៀងរាល់ថ្ងៃ អតិថិជនដែលមានលេខទូរសព្ទស្ថិតក្នុងសុពលភាព អាចចូលទៅលេងកម្មវិធី Valentine’s by Smart បាន 1 (មួយ) ដងដោយឥតគិតលុយជារៀងរាល់ថ្ងៃ។
3.រៀងរាល់ការបញ្ចូលលុយអនឡាញ ចំនួន 5,000 រៀល ក្នុងមួយលើកតាមរយៈ SmartNas app និង វិបសាយ (ដោយមិនរាប់បញ្ចូល កាតកោស និង Smart ePIN) និងទទួលបាន ការបាញ់បេះដូង 3 (បី) ដងបន្ថែម។
4.រៀងរាល់ការបញ្ចូលលុយតាម កាតកោស Smart ePIN ដែលមិនធ្វើពីក្នុង SmartNas app និង វិបសាយ នឹងទទួលបាន ការបាញ់បេះដូង ចំនួន 1 (មួយ) ដងប៉ុណ្ណោះ។
5.សម្រាប់អតិថិជន Smart @Home ដែលភ្ជាប់ការប្រើប្រាស់ជាមួយលេខទូរសព្ទ Smart ក៏នឹងទទួលបាន ការបាញ់បេះដូង ចំនួន 3 (បី) ដងរៀងរាល់ការបញ្ចូលលុយអនឡាញម្តង 5 ដុល្លារតាម SmartNas app និង វិបសាយ។ ចំនែកការបញ្ចូលតាម កាតកោស និង Smart ePIN នឹងទទួលបានការបាញ់បេះដូង ចំនួន 1 (មួយ) ដងប៉ុណ្ណោះ។
6.លោកអ្នកអាចទិញ ការបាញ់បេះដូង បន្ថែមបាននៅក្នុងហ្គេមផ្ទាល់ដែលមាន 4 ជម្រើសជាមួយតម្លៃផ្សេងៗគ្នា ហើយថ្លៃទិញនឹងត្រូវកាត់ចេញពី គណនីចម្បងរបស់លោកអ្នក៖
- ទិញ ការបាញ់បេះដូង 3 ដង បន្ថែម តម្លៃ 0.15 USD (15 សេន)
- ទិញ ការបាញ់បេះដូង 7 ដង បន្ថែម តម្លៃ 0.30 USD (30 សេន)
- ទិញ ការបាញ់បេះដូង 15 ដង បន្ថែម តម្លៃ 0.60 USD (60 សេន)
- ទិញ ការបាញ់បេះដូង 30 ដង បន្ថែម តម្លៃ 1.00 USD (1 ដុល្លារ)
7.មិនមានកំណត់ចំនួន ការបាញ់បេះដូង ដែលអតិថិជនអាចទិញ និងទទួលបានក្នុងមួយថ្ងៃនោះទេអោយតែអតិថិជនបានបំពេញគ្រប់លក្ខខណ្ឌ។
8.សុពលភាពនៃ ការបាញ់បេះដូង ទាំងអស់នឹងត្រូវផុតកំណត់ក្រោយម៉ោង 11:59 យប់ ជារៀងរាល់ថ្ងៃ។ ចំនួនការបាញ់បេះដូង ដែលមិនបានប្រើប្រាស់ក្នុងថ្ងៃដដែល នឹងមិនត្រូវបានបូកបន្តទៅថ្ងៃបន្ទាប់នោះទេ។
9.ចំនួន និងសុពលភាពដំណើរការនៃរង្វាន់ នឹងមិនត្រូវបានបូកបញ្ចូលគ្នានោះទេ ដោយរង្វាន់នីមួយៗមានកាលកំណត់និងសុពលភាពរៀងៗខ្លួន។
10.ជារៀងរាល់ពេលដែលអតិថិជនឈ្នះរង្វាន់ លោកអ្នកអាចអាចជ្រើសរើសយករង្វាន់នោះអោយខ្លួនឯង ឬ ផ្ញើរង្វាន់នោះទៅអោយអ្នកប្រើប្រាស់ប្រព័ន្ធ Smart ផ្សេងទៀត បានដោយឥតគិតលុយ។ ការផ្ញើរង្វាន់ជាកាដូទៅអោយអតិថិជនដទៃទៀត ក៏មានបន្ថែមមកជាមួយនូវកាតជូនពរ ដែលអតិថិជនជាអ្នកផ្ញើអាចសសេរសារបានតាមការចង់។
11.រាល់ពាក្យពេចន៍ដែលអតិថិជនបានសសេរ គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លូន ដោយមិនមានជាប់ពាក់ព័ន្ធជាមួយ Smart នោះទេ។
12.បន្ទាប់ពីអតិថិជនជាអ្នកផ្ញើ បានផ្ញើរង្វាន់នោះទៅអោយអតិថិជនជាអ្នកទទួល នោះរង្វាន់នឹងក្លាយទៅជារបស់អ្នកទទួល ហើយមិនអាចផ្ញើត្រលប់មកវិញបានទេ។
13.អតិថិជនអ្នកទទួល គឺត្រូវតែជាអតិថិជនដែលប្រើប្រាស់ប្រព័ន្ធ Smart និងមានលេខទូរសព្ទប្រភេទលេខបង់លុយជាមុន ហើយការបើករង្វាន់គឺត្រូវគោរពតាមលក្ខខណ្ឌជាធម្មតា។
14.អតិថិជនអ្នកទទួលរង្វាន់ អាចចូលទៅមើលរង្វាន់ពីក្នុងសារ SMS ដែលទទួលបាន ឬ ចូលទៅមើលក្នុងកម្មវិធី Valentine’s by Smart ពី SmartNas app ដោយផ្ទាល់។
- ប្រសិនបើលោកអ្នកទទួលបានកាដូរង្វាន់ជាលុយក្នុងប្រព័ន្ធ ឬ ទិន្នន័យអ៉ិនធឺណិត លោកអ្នកអាចប្រើប្រាស់កាដូនោះបានក្នុងលក្ខខណ្ឌដែលលេខរបស់លោកអ្នកស្ថិតក្នុងសភាពដំណើរការមានសុពលភាព។
15.ប្រសិនបើអតិថិជនឈ្នះរង្វាន់លុយក្នុងប្រព័ន្ធ ឬទិន្នន័យអ៉ិនធឺណិត នោះរង្វាន់នឹងដំណើរការចូលក្នុងលេខទូរស័ព្ទរបស់អតិថិជនដោយស្វ័យប្រវត្តិ តាមសុពលភាពនៃរង្វាន់រៀងៗខ្លួន។
16.ប្រសិនបើអតិថិជនឈ្នះរង្វាន់រង្វាន់ដទៃទៀត សូមអញ្ជើញទៅកាន់ Smart Shop ដើម្បីបើករង្វាន់ ឬទទួលព័ត៌មានលម្អិត។ សូមបើករង្វាន់អោយបានមុនថ្ងៃទី 15 មិនា ឆ្នាំ 2022។
17.ប្រសិនបើអតិថិជន ឈ្នះរង្វាន់ ជាពិន្ទុ SmartVIP នោះពិន្ទុនឹងបញ្ចូលទៅលេខទូរសព្ទរបស់អ្នកឈ្នះ ដោយស្វ័យប្រវត្តិ ហើយអ្នកឈ្នះអាចប្រើប្រាស់ពិន្ទុនោះតាមលក្ខខណ្ឌរបស់កម្មវិធី SmartVIP។
18.ប្រសិនបើអតិថិជន ឈ្នះរង្វាន់ជា ការបញ្ចុះតម្លៃពីដៃគូ SmartVIP អ្នកឈ្នះអាចប្រើប្រាស់រង្វាន់នោះនៅតាមទីតាំងរបស់ដៃគូ SmartVIP ស្របតាមលក្ខខណ្ឌរបស់កម្មវិធី SmartVIP។ ការបញ្ចុះតម្លៃនេះគឺជាការផ្តល់ជូនដែលមានស្រាប់ ដោយមិនបូកបញ្ចូលបន្ថែមផ្សេងទៀត។
19.ប្រសិនបើអតិថិជន ឈ្នះបណ្ឌបញ្ចុះតម្លៃនៅ Smart Shop លោកអ្នកអាចទៅបើកបណ្ឌបញ្ចុះតម្លៃនៅ Smart Shop ក្បែរខ្លួន។ ដើម្បីប្រើប្រាស់កាតបញ្ចុះតម្លៃនោះបាន អតិថិជនត្រូវធ្វើការទិញយ៉ាងតិចចាប់ពី 30 ដុល្លារឡើងទៅ។ កាតបញ្ចុះតម្លៃអាចប្រើប្រាស់សម្រាប់ការទិញ ផលិតផលទូរសព្ទ និង ឧបករណ៍បន្ទាប់បន្សំ ដែលមានតែនៅក្នុង Smart Shop ប៉ុណ្ណោះ ហើយកាតបញ្ចុះតម្លៃមួយ អាចប្រើប្រាស់សម្រាប់ការទិញបានតែម្តង និង មិនអាចបូកបញ្ចូលប្រូម៉ូសិនផ្សេងៗនោះទេ។
20.សម្រាប់អតិថិជននៅទីក្រុងភ្នំពេញអាចបើករង្វាន់បាននៅទីតាំង Smart Shop ដែលនៅជិតផ្ទះរបស់លោកអ្នក លើកលែងទីតាំងមួយចំនួនដូចជា៖
- Smart Shop នៅតាមបណ្តាផ្សារទំនើប
- Smart Shop កោះពេជ្រ
- Smart Shop ស្ទឹងមានជ័យ និង
- Smart Shop ឬស្សីកែវ
21.សម្រាប់អតិថិជននៅតាមបណ្តាខេត្ត អាចបើករង្វាន់បាននៅតាមបណ្តា Smart Shop ដែលនៅជិតផ្ទះរបស់លោកអ្នក ប៉ុន្តែសម្រាប់៖
- ខេត្តព្រះសីហនុ អាចបើកបាននៅ Smart Shop សាខាផ្សារទំនើបហ្វូរីថាមសឃ្វែរ និង Smart Shop សាខាផ្សារទំនើប ព្រីនស៍ហ័នយូ
- ខេត្តសៀមរាប អាចបើកបាននៅ Smart Shop រោងកុន Major Cineplex ខេត្តសៀមរាប។
22.គ្រប់រង្វាន់ដែលបានឈ្នះ មិនអាចផ្លាស់ប្តូរ ជាទឹកប្រាក់ ឬ រង្វាន់ផ្សេងៗបានទេ។
23.ក្រុមហ៊ុនរក្សាសិទ្ធក្នុងការកែប្រែ និង ផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗ ទៅតាមស្ថានភាពជាក់ស្តែង ដោយមិនចាំបាច់ជម្រាបដំណឹងជាមុន។