Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ជាមួយ វាយក្អម by Smart! 

ចូលទៅ វាយក្អម ដោយឥតគិតលុយ ដើម្បីឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ នៅក្នុង SmartNas app។ 

រង់ចាំអ្វីទៀត ចូលទៅវាយក្អម យករង្វាន់ឥឡូវនេះភ្លាមទៅ មានដូចជា Apple Watch Series 5 ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ ទូរស័ព្ទ Smart Hero កង្ហារសំណើម ដបទឹក រង្វាន់លុយក្នុង និង ក្រៅប្រព័ន្ធ និង រង្វាន់ផ្សេងៗទៀតសរុបច្រើនជាង 1 លានរង្វាន់។ 

កាន់តែពិសេសរៀងរាល់ពេលបញ្ចូលលុយម្តង 5,000 រៀល តាមរយៈកាតកោស ឬ e-top up ហ្វ្រេនៗនឹងទទួលបានការវាយក្អម ម្តងទៀត។ ចង់ វាយក្អម បន្ថែមដើម្បីឈ្នះរង្វាន់កាន់តែច្រើនមែនទេ? ហ្វ្រេនៗអាចទិញ ការវាយក្អម បន្ថែម នៅក្នុង SmartNas app ផ្ទាល់ផ្ទាល់ ដោយទិញ ការវាយក្អម 3 ដងបន្ថែម មានតម្លៃ 0.10 USD (10 សេន) និង ទិញ ការវាយក្អម 5 ដងបន្ថែម មានតម្លៃ 0.15 USD (15 សេន)។ 

អតិថិជន ក៏អាចបញ្ចូលលុយទៅលេខទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹងគណនី Smart @Home ហើយទទួលបាន ការវាយក្អម ចំនួន 1 ដង រៀងរាល់ការបញ្ចូលលុយម្តង 5 ដុល្លារ។

លក្ខខណ្ឌ​

  1. ប្រម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី 01 ដល់​ ថ្ងៃទី​ 20 ខែ មេសា ឆ្នាំ ​2021 សម្រាប់អតិថិជនប្រភេទបង់លុយជាមុន (Prepaid) តែប៉ុណ្ណោះ។
  2. ជារៀងរាល់ថ្ងៃ លោកអ្នកអាចចូលទៅ វាយក្អម បាន 1 (មួយ) ដោយឥតគិតលុយ។​ ការផ្ដល់ជូននេះសម្រាប់លេខទូរស័ព្ទដែលនៅមានសុពលភាព ប្រភេទ pre-paid។​
  3. រៀងរាល់ការបញ្ចូលលុយតាមរយៈកាតកោស និង e–top up ម្តងចាប់ពី 5,000 រៀល ដើម្បីទទួលបាន ការវាយក្អម 1 (មួយ) ដង។  ឧទាហរណ៍ ប្រសិនបើបញ្ចូល 10,000 រៀលនឹងអាច វាយក្អម បន្ថែមចំនួន 2 (ពីរ) ដង។​
  4. ចំនួននៃការវាយក្អម មានសុពលភាពមួយថ្ងៃ ត្រឹមម៉ោង 11:59 យប់ តែប៉ុណ្ណោះ។ ចំនួននៃការវាយក្អម ដែលមិនបានប្រើប្រាស់ក្នុងថ្ងៃដដែល នឹងមិនត្រូវបានបន្តទៅថ្ងៃបន្ទាប់នោះទេ។ 
  5. អតិថិជន ក៏អាចបញ្ចូលលុយទៅលេខទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹងគណនី Smart @Home ហើយទទួលបាន ការវាយក្អម ចំនួន ដង រៀងរាល់ការបញ្ចូលលុយម្តង 5 ដុល្លារ។​
  6. លោកអ្នកអាចពិនិត្យមើលចំនួន វាយក្អម និង រង្វាន់ បានតែនៅក្នុង SmartNas app តែប៉ុណ្ណោះ។​
  7. លោកអ្នកអាចទិញចំនួន វាយក្អម បន្ថែមបាននៅក្នុង SmartNas app ផ្ទាល់តែម្តង ដែលមាន ជម្រើសជាមួយតម្លៃផ្សេងៗគ្នា ដែលនឹងត្រូវកាត់ចេញពី គណនីចម្បងរបស់លោកអ្នក៖ 
  • ទិញ ការវាយក្អម ដងបន្ថែម មានតម្លៃ 0.10 USD (10 សេន)
  • ទិញ ការវាយក្អម ដងបន្ថែម មានតម្លៃ 0.15 USD (15 សេន)
  1. មិនមានកំណត់ចំនួន នៃការ វាយក្អម ដែលលោកអ្នកអាចទទួលបានក្នុងមួយថ្ងៃនោះទេ អោយតែលោកអ្នកបានបំពេញគ្រប់លក្ខខណ្ឌ។​
  2. ចំនួន និង ប្រសិទ្ធភាពនៃរង្វាន់នឹងមិនត្រូវបានបូកបញ្ចូលគ្នានោះទេ ដោយរង្វាន់នីមួយៗមានកាលកំណត់សុពលភាពរៀងៗខ្លួន។​
  3. ប្រសិនបើលោកអ្នកឈ្នះរង្វាន់ លុយក្នុងប្រព័ន្ធ ឬ លុយក្រៅប្រព័ន្ធ ឬ ទិន្នន័យអ៉ិនធឺណិត នោះរង្វាន់នឹងដំណើរការចូលក្នុងលេខទូរស័ព្ទរបស់អ្នកដោយស្វ័យប្រវត្តិ។ 
  4. ប្រសិនបើលោកអ្នកឈ្នះរង្វាន់ ស្រោមទូរស័ព្ទ  សូមបំពេញព័ត៌មានដែលបង្ហាញក្នុងហ្គេម ដូចជា ឈ្មោះ ឆ្នាំខ្មែរ និង ម៉ូឌែលទូរស័ព្ទរបស់អ្នក ហើយក្រុមការងារនឹងទាក់ទងនៅពេលស្រោមទូរស័ព្ទបានផលិតរួចរាល់។ 
  5. ប្រសិនបើលោកអ្នកឈ្នះរង្វាន់ មួក អាវយឺត ចានស្រាក់ ឆ័ត្រ ដងទឹក ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ និង នាឡិកា Apple Watch សូមអញ្ជើញមកកាន់ Smart Shop ដើម្បីបើករង្វាន់។​
  6. សម្រាប់អតិថិជននៅទីក្រុងភ្នំពេញអាចបើករង្វាន់បានភ្លាមៗនៅគ្រប់ទីតាំង Smart Shop ដែលនៅជិតផ្ទះរបស់លោកអ្នក លើកលែងតែ ទីតាំងដែលស្ថិតនៅក្នុងផ្សារទំនើប។ សូមបើករង្វាន់អោយបានមុនថ្ងៃទី 30 មេសា ឆ្នាំ 2021។
  7. សម្រាប់អតិថិជននៅបណ្តាខេត្ត អាចបើករង្វាន់បាននៅតាមបណ្តា Smart Shop ដែលនៅជិតផ្ទះរបស់លោកអ្នក។ សូមបើករង្វាន់អោយបានមុនថ្ងៃទី 30 មេសា ឆ្នាំ 2021។
  8. គ្រប់រង្វាន់ដែលបានឈ្នះ មិនអាចផ្លាស់ប្តូរ ជាទឹកប្រាក់ ឬ រង្វាន់ផ្សេងៗបានទេ។
  9. ក្រុមហ៊ុនរក្សាសិទ្ធក្នុងការកែប្រែ និង ផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗ ទៅតាមស្ថានភាពជាក់ស្តែង ដោយមិនចាំបាច់ជម្រាបដំណឹងទៅកាន់អ្នកឈ្នះជាមុន។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ