
ប្តូរទូរស័ព្ទធ្លាក់ទឹកខូច យកសេ៊រីថ្មី!
អាចប្តូរនៅគ្រប់ Smart Shop!
រដូវភ្លៀងហើយ! ទឹកជំនន់ បង្កដោយទឹកភ្លៀងបានប៉ះពាល់មនុស្សជាច្រើន! ប្រសិនទូរស័ព្ទរបស់អ្នកធ្លាក់ចូលទឹកខូច Smart អាចជួយអ្នកបាន!
ប្តូរយកទូរស័ព្ទថ្មី ក្នុងតម្លៃពិសេស ចំណេញរហូតដល់ 140 ដុល្លារ ហើយមានថែមជូនលេខពិសេស និង គម្រោង Smart ធំហ្មង!
ដើម្បីប្តូរ សូមយកទូរស័ព្ទចាស់ និងលេខ Smart ហើយទៅកាន់ Smart Shop។ សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ Smart Shop នៅជិតអ្នកបំផុត។

លក្ខខណ្ឌ
1. តើខ្ញុំអាចយកទូរស័ព្ទរបស់ខ្ញុំ ប្តូរយកទូរស័ព្ទថ្មីមួយណាពី Smart ក៏បានមែនទេ?
មិនមែនទេ។ ការផ្តល់ជូននេះគឺសម្រាប់តែម៉ូដែលដែលបានកំណត់តែប៉ុណ្ណេាះ។
2. តើខ្ញុំអាចយកទូរស័ព្ទចាស់ដែលមិនដំំណើរការ ប្តូរយកទូរស័ព្ទថ្មីបានទេ?
អាចប្តូរបាន។
3. តើខ្ញុំត្រូវយកឆ្នាំងសាក កាស និងប្រអប់ទូរស័ព្ទមកទេ ដើម្បីធ្វើការប្តូរ?
ការប្តូរនេះមិនតម្រូវឲ្យមានឆ្នាំងសាក កាសនិងប្រអប់ទូរស័ព្ទនោះទេ ប៉ុន្តែអ្នកគួរយកវាមកជាមួយ។
4. តើខ្ញុំអាចប្តូរទូរស័ព្ទចាស់យកទូរស័ព្ទថ្មីលើសពីមួយគ្រឿងបានទេ?
មិនបានទេ។ អ្នកអាចប្តូរបានតែមួយគ្រឿងប៉ុណ្ណោះ។
5. តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះទិន្នន័យផ្ទាល់ខ្លួនក្នុងទូរស័ព្ទរបស់ខ្ញុំ?
អ្នកត្រូវប្រាកដថាទិន្នន័យទាំងអស់ក្នុងទូរស័ព្ទរបស់អ្នក ត្រូវបានលុបចោល មុនពេលយកមកប្តូរ។ ក្រុមហ៊ុន Smart អ្នកទិញបន្ទាប់ អ្នកផលិត និងអ្នកពាក់ព័ន្ធផ្សេងទៀត
មិនទទួលខុសត្រូវលើទិន្នន័យក្នុងទូរស័ព្ទរបស់អ្នកឡើយ ហើយអ្នកក៏មិនអាចទាក់ទងពួកគាត់ ដើម្បីទាយយក ឬលុបចោលទិន្នន័យពីទូរស័ព្ទរបស់អ្នកបានដែរ។
6. តើខ្ញុំអាចរកមើល IMEI number របស់ខ្ញុំដើម្បីប្តូរយកទូរស័ព្ទថ្មីដោយវិធីណា?
ចុច *#06# នៅលើទូរស័ព្ទចាស់ដែលអ្នកចង់ប្តូរ ដើម្បីកំណត់ IMEI number របស់វា។ អ្នកក៏អាចរកវាឃើញនៅផ្នែកខាងក្នុងរបស់កន្លែងដាក់ថ្ម នៅក្នុង setting របស់ទូរស័ព្ទ ឬនៅលើប្រអប់ដើមរបស់វា។
7. តើខ្ញុំអាចយកទូរស័ព្ទខ្ញុំមកវិញបានទេ បើខ្ញុំប្តូរចិត្តលែងចង់ប្តូរទូរស័ព្ទ?
បន្ទាប់ពីអ្នកយល់ព្រមនឹងការប្តូរ និងប្រគល់ទូរស័ព្ទមកយើងខ្ញុំ អ្នកមិនអាចប្តូរចិត្តយកវិញបានទេ។
8. តើខ្ញុំអាចទទួលបាន SIM និងទិន្នន័យ/លុយក្នុងឬក្រៅប្រព័ន្ធ ពីកម្មវិធីប្តូរនេះបានទេ?
សម្រាប់កម្មវិធីនេះ យើងផ្ដល់ជូនដោយឥតគិតលុយ SIM និងទិន្នន័យ។