Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ឈ្នះ! ឈ្នះ! ឈ្នះ! រង្វាន់រាប់លានកំពុងរង់ចាំអតិថិជនដើម្បីឈ្នះ! ​

អតិថិជនប្រភេទលេខទូរស័ព្ទបង់លុយជាមុន (Prepaid) ដែលកំពុងដំណើរការ (Active status) អាចចូលរួមលេង បោះបាយបិណ្ឌ ដោយឥតគិតលុយជារៀងរាល់ថ្ងៃ ហើយឈ្នះរង្វាន់ថែមទៀតផងនៅក្នុងកម្មវិធី SmartNas បោះបាយបិណ្ឌ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។ ពិសេសជាងនេះ គ្រាន់តែបន្តលេងជារៀងរាល់ថ្ងៃ អតិថិជននឹងមានឱកាសឈ្នះរង្វាន់បន្ថែមពីការចាប់ឆ្នោតថែមទៀតផង!​

  • បោះបាយបិណ្ឌម្តងដោយឥតគិតលុយជារៀងរាល់ថ្ងៃហើយឈ្នះរង្វាន់មួយក្នុងចំណោមរង្វាន់សរុបរាប់លាន​
  • បន្តសំណាង ជាមួយឱកាសឈ្នះរង្វាន់ពីការចាប់ឆ្នោតជារៀងរាល់ថ្ងៃ និង ចុងបញ្ចប់នៃកម្មវិធី​
  • ងាយស្រួលក្នុងការលេង ដោយគ្រាន់តែចូលទៅកាន់ SmartNas app តែប៉ុណ្ណោះ​
  • រង្វាន់មានដូចជា ទូរស័ព្ទទំនើប Apple, នាឡិកាដៃឆ្លាតវៃ, ទូរទស្សន៍, ម៉ាស៉ីនបោកខោអាវ, អាវយឺត, មួក និង រង្វាន់លុយក្នុងប្រព័ន្ធជាច្រើនផ្សេងទៀត។​

របៀបដោនឡូត SmartNas app

SmartNas
SmartNas
SmartNas

របៀបលេង SmartNas បោះបាយបិណ្ឌ

SmartNas
SmartNas
SmartNas




លក្ខខណ្ឌ និង ការអនុវត្ត៖​

  • កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី 09 ខែកញ្ញា ដល់ ថ្ងៃទី 10 ខែ តុលា ឆ្នាំ 2021 ដែលផ្តល់ជូនសម្រាប់អតិថិជនប្រភេទបង់លុយជាមុន (Pre-paid) តែប៉ុណ្ណោះ។​
  • ជារៀងរាល់ថ្ងៃ អតិថិជនដែលមានលេខទូរស័ព្ទស្ថិតក្នុងសុពលភាព អាចចូលទៅ បោះបាយបិណ្ឌ បាន 1 (មួយ) ដោយឥតគិតលុយ។ ​
  • រៀងរាល់ការបញ្ចូលលុយតាមរយៈកាតកោស និង e–top up ចំនួន 5,000 រៀលក្នុងមួយលើក នឹងទទួលបាន ការបោះបាយបិណ្ឌ 1 (មួយ) ដងបន្ថែម។ ឧទាហរណ៍ ប្រសិនបើបញ្ចូល 10,000 រៀល អតិថិជននឹងទទួលបាន ការបោះបាយបិណ្ឌ បន្ថែមចំនួន 2 (ពីរ) ដង។​
  • អតិថិជន នៃគម្រោង Smart @Home ដែលមានលេខទូរស័ព្ទ Smart ក៏នឹងទទួលបាន ការបោះបាយបិណ្ឌ ចំនួន 1 ដង រៀងរាល់ការបញ្ចូលលុយម្តង 5 ដុល្លារ។​
  • លោកអ្នកអាចទិញ បាយបិណ្ឌ ឬ នំចំនីផ្សេងៗបន្ថែមបាននៅក្នុង ហ្គេមផ្ទាល់តែម្តង ដែលមាន 3 ជម្រើស ជាមួយតម្លៃផ្សេងៗគ្នា ហើយការទិញនឹងត្រូវគិតលុយ កាត់ចេញពី គណនីចម្បងរបស់លោកអ្នក៖ ​
    • ទិញ បាយបិណ្ឌ 3 បន្ថែម តម្លៃ 0.15 USD (15 សេន)​
    • ទិញ បាយបិណ្ឌ 7 បន្ថែម តម្លៃ 0.30 USD (30 សេន)​
    • ទិញ បាយបិណ្ឌ 30 បន្ថែម តម្លៃ 1.00 USD (1 ដុល្លារ)​
  • មិនមានកំណត់ចំនួន បាយបិណ្ឌ ដែលអតិថិជនអាចទិញ និង ទទួលបាន ក្នុងមួយថ្ងៃនោះទេ អោយតែអតិថិជនបានបំពេញគ្រប់លក្ខខណ្ឌ។​
  • សុពលភាព បាយបិណ្ឌទាំងអស់ នឹងត្រូវផុតកំណត់ក្រោយម៉ោង 11:59 យប់ ជារៀងរាល់ថ្ងៃ។ ចំនួន បាយបិណ្ឌ ដែលមិនបានប្រើប្រាស់ក្នុងថ្ងៃដដែល នឹងមិនត្រូវបានបូក បន្តទៅថ្ងៃបន្ទាប់នោះទេ។ ​
  • ចំនួន និង សុពលភាពដំណើរការ នៃរង្វាន់ នឹង មិនត្រូវបានបូកបញ្ចូលគ្នានោះទេ ដោយរង្វាន់នីមួយៗមានកាលកំណត់សុពលភាពរៀងៗខ្លួន។​
  • ប្រសិនបើអតិថិជន ឈ្នះរង្វាន់ លុយក្នុងប្រព័ន្ធ ឬ លុយក្រៅប្រព័ន្ធ ឬ ទិន្នន័យអ៉ិនធឺណិត នោះរង្វាន់នឹងដំណើរការចូលក្នុងលេខទូរស័ព្ទរបស់អតិថិជន ដោយស្វ័យប្រវត្តិ តាមសុពលភាពនៃរង្វាន់រៀងៗខ្លួន។ ​
  • ប្រសិនបើអតិថិជន ឈ្នះរង្វាន់ ស្រោមទូរស័ព្ទ សូមបំពេញព័ត៌មានដែលបង្ហាញក្នុងហ្គេម ហើយក្រុមការងារនឹងទាក់ទងនៅពេលស្រោមទូរស័ព្ទបានផលិតរួចរាល់។ ​
  • ប្រសិនបើអតិថិជន ឈ្នះរង្វាន់ ដទៃទៀត សូមអញ្ជើញទៅកាន់ Smart Shop ដើម្បីបើករង្វាន់។​
  • ជារៀងរាល់ថ្ងៃ ក្រុមការងារនឹងធ្វើការចាប់រង្វាន់ ដោយវិធីចែដន្យ ស្វែងរកអ្នកឈ្នះចំនួន 3 នាក់។ ដើម្បីមានឱកាសមានឈ្មោះក្នុងការចាប់រង្វាន់ អតិថិជនត្រូវបោះបាយបិណ្ឌយ៉ាងតិច ម្តង ក្នុងថ្ងៃនោះ។​
  • នៅពេលចប់កម្មវិធី ក្រុមការងារនឹងមានការចាប់រង្វាន់ធំចុងក្រោយ ដើម្បីផ្តល់រង្វាន់ជូនអតិថិជនមានសំណាងចំនួន 3 នាក់។ ដើម្បីមានឱកាសមានឈ្មោះក្នុងការចាប់រង្វាន់ អតិថិជនត្រូវបោះបាយបិណ្ឌអោយបានជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើម ដល់ថ្ងៃចុងក្រោយនៃកម្មវិធី។​
  • សម្រាប់អតិថិជននៅទីក្រុងភ្នំពេញអាចបើករង្វាន់បានភ្លាមៗនៅគ្រប់ទីតាំង Smart Shop ដែលនៅជិតផ្ទះរបស់លោកអ្នក លើកលែងតែ ទីតាំងដែលស្ថិតនៅក្នុងផ្សារទំនើប។ ​
  • សម្រាប់អតិថិជននៅបណ្តាខេត្ត អាចបើករង្វាន់បាននៅតាមបណ្តា Smart Shop ដែលនៅជិតផ្ទះរបស់លោកអ្នក។ ​
  • សូមបើករង្វាន់អោយបានមុនថ្ងៃទី 11 វិច្ឆិកា ឆ្នាំ 2021។​
  • គ្រប់រង្វាន់ដែលបានឈ្នះ មិនអាចផ្លាស់ប្តូរ ជាទឹកប្រាក់ ឬ រង្វាន់ផ្សេងៗបានទេ។​
  • ក្រុមហ៊ុនរក្សាសិទ្ធក្នុងការកែប្រែ និង ផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗ ទៅតាមស្ថានភាពជាក់ស្តែង ដោយមិនចាំបាច់ជម្រាបដំណឹងជាមុន។​

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ