មានទូរស័ព្ទ 2G ឬ 3Gចាស់ តែនៅអាចប្រើប្រាស់បានមែនទេ?  អ្នកអាចយកមក Smart Shop ដើម្បីប្តូរយកទូរស័ព្ទថ្មីដូចខាងក្រោម:

  • Smart Nano ត្រឹមតែ 19ដុល្លារ
  • Smart Prime II ត្រឹមតែ​ 39.99ដុល្លារ
  • Smart Hero ត្រឹមតែ​ 49ដុល្លារ

ដើម្បីទទួលបានការផ្តល់ជូននេះ អ្នកត្រូវតែយកទូរស័ព្ទចាស់របស់អ្នក ភ្ជាប់ជាមួយនឹងសារ ដែល Smart បានផ្ញើជូន។

ការផ្តល់ជូនមានកំណត់ ចាប់ផ្តើមពីថ្ងៃទី1 ដល់ថ្ងៃទី29 ខែកុម្ភៈ។

សំនួរចម្លើយអំពីកម្មវិធីប្តូរយកទូរស័ព្ទ4G ថ្មី

តើខ្ញុំអាចប្តូរទូរស័ព្ទរបស់ខ្ញុំយកទូរស័ព្ទថ្មីណាក៏បានពី Smart មែនទេ?

មិនមែនទេ។ ការផ្តល់ជូននេះគឺសម្រាប់តែម៉ូដែលដែលត្រូវបានកំណត់តែប៉ុណ្ណេាះ (Smart Nano, Smart Prime II និង Smart Hero)។

តើខ្ញុំអាចប្តូរទូរស័ព្ទចាស់ដែលមិនដំំណើរការយកទូរស័ព្ទថ្មីបានទេ?

មិនបានទេ។ Smart តម្រូវឲ្យទូរស័ព្ទចាស់ស្ថិតក្នុងស្ថានភាពអាចប្រើប្រាស់បាន ជាមួយអេក្រង់ដែលមិនមានការខូចខាត នៅប្រើប្រាស់បាន។

តើខ្ញុំត្រូវយកឆ្នាំងសាក កាស និងប្រអប់ទូរស័ព្ទមកទេ ដើម្បីធ្វើការប្តូរ?

មិនតម្រូវឲ្យមានគ្រប់ឆ្នាំងសាក កាស​ជាមួយប្រអប់ទូរស័ព្ទសម្រាប់ការប្តូរនេះទេ​ ប៉ុន្តែអ្នកគួរតែយកវាមកជាមួយ។

តើខ្ញុំអាចប្តូរទូរស័ព្ទចាស់យកទូរស័ព្ទថ្មីលើសពីមួយគ្រឿងបានទេ?

មិនបានទេ។ អ្នកអាចប្តូរបានតែមួយគ្រឿងប៉ុណ្ណោះ។

តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះទិន្នន័យផ្ទាល់ខ្លួនក្នុងទូរស័ព្ទរបស់ខ្ញុំ?

អ្នកត្រូវតែធ្វើឲ្យប្រាកដថាគ្រប់ទិន្នន័យទាំងអស់ក្នុងទូរស័ព្ទរបស់អ្នកត្រូវបានលុបចោល មុនយកមកប្តូរ។ Smart ដែគូរ អ្នកទិញបន្ទាប់ និងអ្នកផលិតមិនទទួលខុសត្រូវលើទិន្នន័យដែលមាននៅលើទូរស័ព្ទរបស់អ្នកទេ ហើយអ្នកក៏មិនអាចទាក់ទងពួកគាត់ ដើម្បីទាយយកទិន្នន័យមកវិញ ឬលុបចោលទិន្នន័យពីទូរស័ព្ទអ្នកបានដែរ។

តើខ្ញុំអាចរកមើល IMEI number របស់ខ្ញុំដើម្បីប្តូរយកទូរស័ព្ទថ្មីដោយវិធីណា?

ចុច *#06# នៅលើទូរស័ព្ទចាស់ដែលអ្នកចង់ប្តូរ ដើម្បីកំណត់ IMEI number របស់វា។ អ្នកក៏អាចរកវាឃើញនៅផ្នែកខាងក្នុងរបស់កន្លែងដាក់ថ្ម នៅក្នុង setting របស់ទូរស័ព្ទ ឬនៅលើប្រអប់ដើមរបស់វា។

តើខ្ញុំអាចយកទូរស័ព្ទខ្ញុំមកវិញបានទេ បើខ្ញុំប្តូរចិត្តមិនចង់ប្តូរទូរស័ព្ទ?

ប្រតិបត្តិការប្តូរទូរស័ព្ទជាដំណាក់កាលចុងក្រោយ។ បន្ទាប់ពីអ្នកព្រមព្រៀងនឹងការប្តូរ និងប្រគល់ទូរស័ព្ទមកយើងខ្ញុំ អ្នកមិនអាចយកវាវិញបានទេ។

តើខ្ញុំអាចទទួលបាន SIM និងទិន្នន័យ/លុយក្នុងឬក្រៅប្រព័ន្ធ ពីកម្មវិធីប្តូរនេះបានទេ?

មិនមានការផ្តល់ជូនខាងលើទេ សម្រាប់កម្មវិធីនេះ។ យើងគ្រាន់តែប្តូរទូរស័ព្ទចាស់របស់អ្នកមកទូរស័ព្ទថ្មីប៉ុណ្ណោះ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ

Sign up to our email newsletter to receive our latest news and offers: