
ប្រព័ន្ធផ្ទះឆ្លាតវៃសម្រាប់គេហដ្ឋាន សម័យថ្មី!
ណែនាំលោកអ្នកនូវឧបករណ៍ផ្ទះវៃឆ្លាត Smart IoT ម៉ាក NINE ដែលមានមុខងារក្នុងការពង្រឹងសុវត្ថិភាព និង បន្ថែមផាសុកភាពផ្ទះ អោយលោកអ្នកថែមមួយកម្រិតទៀត។ ឧបករណ៏ផ្ទះវៃឆ្លាត អាចធ្វើការបញ្ជាបានពីចម្ងាយ ជាមួយកម្មវិធី Smart Life ពីក្នុងទូរស័ព្ទដៃ។ គ្រាន់តែភ្ជាប់ជាមួយប្រព័ន្ធអ៉ីនធឺណិត នោះលោកអ្នកអាចបញ្ជា អំពូលភ្លើងអោយបើក ឬ បិទ ដោយមិនចាំបាច់ទៅចុចកុងតាក់ដោយផ្ទាល់។ ដែលអាចទទួលការបញ្ជាពីចម្ងាយ និង ដំណើរការដោយស្វ័យប្រវត្តិ ដើម្បីបន្ថែមភាពងាយស្រួលដល់ ម្ចាស់ផ្ទះសម័យថ្មី។
អញ្ជើញមកទស្សនារាល់ផលិតផលទាំងអស់នេះនៅ Smart Shop ចំនួន 4 ទីតាំងដូចជា ដើម្បីសាកប្រើប្រាស់ផ្ទាល់ និង សាកសួរព័ត៌មានបន្ថែម៖
- Smart Shop ផ្សារអ៉ីអន ភ្នំពេញ
- Smart Shop ផ្សារអ៉ីអន សែនសុខ
- Smart Shop សូរិយា សេនធ័រ ភ័នធ៍ និង
- Smart Shop ភ្នំពេញសេនធ័រ
អតិថិជនអាចធ្វើការទិញបានដោយផ្ទាល់នៅ ជាមួយនឹងកញ្ចប់តម្លៃ ច្រើនប្រភេទតាមតំរូវការ ជាមួយជម្រើសទិញឧបករណ៍នីមួយៗ ឬ ទិញរួមជាកញ្ចប់ ឬ ទិញជាមួយគម្រោង Smart @Home ដើម្បីទទួលបានតម្លៃកាន់តែពិសេសជាងធម្មតា។ ឧបករណ៏ឆ្លាតវៃ មានភាពងាយស្រួលក្នុងការតំឡើងដោយខ្លួនឯង ឬ អាចអោយក្រុមការងារ NINE ធ្វើការតំឡើងជូនដល់គេហដ្ឋានជាមួយតម្លៃសេវាកម្មសមរម្យ។ សម្រាប់ផ្នែកបំរើអតិថិជន សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 096 610 1999។

តារាងតម្លៃ
No | Model | RRP | Type | Package Price w/t Smart@Home | Package Price w Smart@Home |
---|---|---|---|---|---|
1 | Nine Smart ZigBee Mini HUB | $ 39 | Security Package | $ 155 | $ 150 |
2 | NINE Smart ZigBee Door Sensor | $ 18 | |||
3 | NINE Smart ZigBee Smoke Detector | $ 35 | |||
4 | Nine Smart WIFI HD 360 Camera | $ 29 | |||
5 | NINE Smart WIFI HD Outdoor Camera | $ 45 | |||
6 | NINE Smart WIFI Socket Plug | $ 12 | Automation Package | $ 39 | $ 34 |
7 | NINE Smart WIFI IR Remote | $ 18 | |||
8 | NINE Smart WIFI Bulb (9W) | $ 14 |
អំពីផលិតផល
Nine Smart ZigBee Mini Hub ឧបករណ៍បណ្តុំកណ្តាលនៃឧបករណ៏វៃឆ្លាតផ្សេងៗទៀត ដែលតម្រូវអោយប្រើភ្ជាប់ជាមួយឧបករណ៍ ZigBee ផ្សេងទៀត។ ឧបករណ៍នេះនឹងធ្វើការ តភ្ជាប់ ឧបករណ៍ ZigBee ផ្សេងៗទៀតទៅកាន់បណ្តាញ នឹង ទៅកាន់ទូរស័ព្ទរបស់លោកអ្នកផ្ទាល់។
*ទិញជាកញ្ចប់ដើម្បីទទួលបានតម្លៃពិសេស!

អំពីផលិតផល
Nine Smart ZigBee Door Sensor ជាឧបករណ៍ផ្តល់ដំណឹង និង រោទ៍នៅពេលទ្វារ ឬ បង្អួចត្រូវបានបើក ដូចនេះវាត្រូវតែដំឡើងនៅតាម ទ្វារ ឬ បង្អួចរបស់ផ្ទះលោកអ្នក ហើយលោកអ្នកអាចធ្វើការត្រួតពិនិត្យ និងទទួលការក្រើនរំលឹកបានភ្លាមៗផងដែរ។ ឧបករណ៍នេះត្រូវតែ ប្រើភ្ជាប់ជាមួយ ZigBee Mini Hub។
*ទិញជាកញ្ចប់ដើម្បីទទួលបានតម្លៃពិសេស!

អំពីផលិតផល
NINE Smart ZigBee Smoke Detector ត្រូវបានណែនាំអោយមានតំឡើងនៅក្នុងផ្ទះបាយ បន្ទប់គេង ឬ ផ្លូវដើរ ដែលមានផ្លូវចេញ យ៉ាងហោចណាស់ មួយ ក្នុង មួយជាន់។ ឧបករណ៍នេះនឹងផ្តល់ដំណឹងទៅកាន់ទូរស័ព្ទរបស់លោកអ្នកភ្លាមៗ ឬ អាចធ្វើការបើក ឬ បិទ ឧបករណ៍ផ្ទះវៃឆ្លាតដទៃទៀត។ ឧបករណ៍នេះត្រូវតែ ប្រើភ្ជាប់ជាមួយ ZigBee Mini Hub។
*ទិញជាកញ្ចប់ដើម្បីទទួលបានតម្លៃពិសេស!

អំពីផលិតផល
NINE Smart Wi-Fi HD 360 Camera ភកាមេរ៉ាទំហំ 2MP 1080P HD 360 WiFi ចាប់រូបភាពប្លង់ទូលាយ ហើយបំពាក់ជាមួយឧបករណ៍ស្រូប និង បញ្ចេញសម្លេង នឹង មុខងារ motion sensor ដើម្បីតាមដានសកម្មភាពនានានៅក្នុងផ្ទះរបស់លោកអ្នក បានគ្រប់ពេលវេលា។ ឧបករណ៍នេះអាចប្រើប្រាស់ដាច់តែឯង។
*ទិញជាកញ្ចប់ដើម្បីទទួលបានតម្លៃពិសេស!

អំពីផលិតផល
NINE Smart Wi-Fi HD Outdoor Camera កាមេរ៉ាទំហំ 2MP 1080P HD សម្រាប់បំពាក់នៅក្រៅផ្ទះ ដែលបំពាក់ជាមួយឧបករណ៍ស្រូប និង បញ្ចេញសម្លេង នឹងមុខងារ IR Night Vision ពេលយប់ ដើម្បីអនុញ្ញាតអោយលោកអ្នកមើលឃើញ និង ថតទុក រាល់សកម្មភាព ទាំងនៅខាងមុខ និង ក្រោយផ្ទះ ដែលលោកអ្នកអាចមើលបានពីទូរស័ព្ទផ្ទាល់។ ឧបករណ៍នេះអាចប្រើប្រាស់ដាច់តែឯង។
*ទិញជាកញ្ចប់ដើម្បីទទួលបានតម្លៃពិសេស!

អំពីផលិតផល
NINE Smart Wi-Fi Socket Plug រន្ធភ្លើងដែលអាចបើក និង បិទចរន្តភ្លើងទៅឧបករណ៍ដែលបានដោតជាមួយវា ដោយទទួលការបញ្ជាពីទូរស័ព្ទរបស់លោកអ្នកបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ លោកអ្នកក៏អាចធ្វើការ រៀបចំកាលវិភាគអោយរន្ធភ្លើងនេះបើក និង បិទចរន្តភ្លើង ឬ បញ្ជាអោយដំណើរមុខងារផ្សេងៗតាមការកំណត់។
*ទិញជាកញ្ចប់ដើម្បីទទួលបានតម្លៃពិសេស!

អំពីផលិតផល
NINE Smart Wi-Fi IR Remote ជាតេឡេបញ្ជា ដែលអាចប្រើប្រាស់ Smart Life app ដើម្បីបញ្ជាបានគ្រប់ឧបករណ៏ក្នុងផ្ទះដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្សន៏ ឬ កង្ហារ។ វាក៏អាចប្រើប្រាស់ តាមការបញ្ជាដោយសម្លេងនិយាយ ដោយភ្ជាប់ជាមួយ Google Assistant និង Amazon Alexa ផងដែរ។
*ទិញជាកញ្ចប់ដើម្បីទទួលបានតម្លៃពិសេស!

អំពីផលិតផល
NINE Smart Wi-Fi Bulb (9W) លោកអ្នកអាចធ្វើការបញ្ជាអំពូលភ្លើងវែឆ្លាតនេះ ពីទូរស័ព្ទផ្ទាល់។ លោកអ្នកអាចកំណត់ទំលាប់ អោយអំពូលភ្លើងដំណើរការដោយខ្លួនឯង ហើយក៏អាចផ្លាស់ប្តូរពណ៏ ក៏ដូចជាកម្រិតពន្លឺផងដែរ។
*ទិញជាកញ្ចប់ដើម្បីទទួលបានតម្លៃពិសេស!

