Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

Smart​​​ សូមណែនាំនូវមុខងារពិសេសដ៏ងាយស្រួលមួយដែលអនុញ្ញាតឲ្យអ្នកធ្វើការកក់លេខទូរស័ព្ទដែលអ្នកចង់បានដោយខ្លួនអ្នកផ្ទាល់​។

អ្នកអាចធ្វើការឆែកលេខទូរស័ព្ទដែលអ្នកចង់បាននៅលើទូរស័ព្ទដៃរបស់អ្នកដោយយមិនចាំបាច់មកដល់ Smart Shop​​ឡើយ។​​ លើសពីនេះទៅទៀត អ្នកក៏អាចជ្រើសរើសនិងកក់លេខទូរស័ព្ទនោះ​ដោយគ្រាន់តែបញ្ចូលពត៍័មានផ្ទាល់ខ្លួនមួយចំនួន និងកក់ឬបង់ប្រាក់់ដោយប្រើប្រាស់នូវគណនី PiPayAliPay, ABA Pay ឬកាតធនាគារណាមួយ។

ទទួលបានលេខពិសេសប្រើឥឡូវនេះជាមួយនឹងការកក់ស៊ីមអនឡាញជាមួយ Smart។ កក់លេខទូរស័ព្ទឥឡូវនេះ!

របៀបប្រើប្រាស់

  • ឆែកលេខទូរស័ព្ទដែលអ្នកចង់បាន ហើយឆែកមើលថាលេខទូរស័ព្ទនោះនៅទំនេរឬអត់
  • ជ្រើសរើសលេខទូរស័ព្ទដែលអ្នកចង់បាន
  • វាយបញ្ចូលពត៍័មានផ្ទាល់ខ្លួនរួមមានឈ្មោះនិងលេខអត្តសញ្ញាណបណ្ណ័ឬលេខអត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងទៀត
  • ធ្វើការកក់ប្រាក់ឬបង់ប្រាក់ដោយប្រើប្រាស់នូវគណនី PiPayAliPay, ABA Pay ឬកាតធនាគារណាមួយ។
  • យកអត្តសញ្ញាណរបស់អ្នក (អត្តសញ្ញាណប័ណ្ឌ ឬ លិខិតឆ្លងដែន) ដែលអ្នកបានប្រើក្នុងពេលកក់លេខទូរស័ព្ទ ទៅកាន់ Smart Shop ណាមួយដែលនៅជិតខ្លួនអ្នកដើម្បីទទួលយកស៊ីមកាត។

អត្ថប្រយោជន៍

  • ឆែកលេខទូរស័ព្ទដែលអ្នកចង់បាននៅលើទូរស័ព្ទដៃរបស់អ្នកផ្ទាល់
  • ធ្វើការកក់ឬទិញលេខទូរស័ព្ទដោយមិនចាំបាច់មកដល់ Smart Shop ផ្ទាល់
  • កាត់បន្ថយការចំណាយពេលនៅក្នុងហាង

FAQs

តើខ្ញុំអាចកក់លេខទូរស័ព្ទលើសពីមួយបានទេក្នុងមួយលើក?

អ្នកអាចកក់លេខទូរស័ព្ទបានតែមួយប៉ុណ្ណោះក្នុងមួយលើក។

តើខ្ញុំទៅយកស៊ីមលេខទូរស័ព្ទដែលបានកក់នៅកន្លែងណា?

អ្នកអាចអញ្ចើញទៅកាន់ Smart Shop ណាមួយដើម្បីបើកយកស៊ីមលេខទូរស័ព្ទដែលបានកក់។ សូមបញ្ចាក់ អ្នកមិនអាចទៅបើកស៊ីមលេខទូរស័ព្ទដែលបានកក់នៅ Smart Spot ឬ ភ្នាក់ងារ Smart បានទេ។

តើខ្ញុំគួរយកអ្វីទៅខ្លះ នៅពេលដែលខ្ញុំទៅបើកស៊ីមលេខទូរស័ព្ទដែលបានកក់នៅ Smart Shop?

អ្នកត្រូវតែបង្ហាញអត្តសញ្ញាណរបស់អ្នក (អត្តសញ្ញាណប័ណ្ឌ ឬ លិខិតឆ្លងដែន) ដែលអ្នកបានប្រើក្នុងពេលកក់លេខទូរស័ព្ទ ហើយប្រាប់ទៅកាន់ភ្នាក់ងារនៅ Smart Shop ពីលេខទូរស័ព្ទដែលអ្នកបានកក់។

តើខ្ញុំអាចអោយអ្នកផ្សេងទៅបើកស៊ីមលេខទូរស័ព្ទដែលបានកក់ ជំនួសបានទេ?

មិនបានទេ! មានតែម្ចាស់នៃលិខិតអត្តសញ្ញាណតែប៉ុណ្ណោះដែលមានសិទ្ធិមកបើកស៊ីម។

តើមានអ្វីកើតឡើង នៅពេលដែលខ្ញុំមិនបានទៅបើកស៊ីមលេខទូរស័ព្ទដែលបានកក់ តាមកាលកំណត់?

ប្រសិនបើអ្នកមិនបានមកយកស៊ីមលេខទូរស័ព្ទដែលបានកក់ អោយបានមុនថ្ងៃកំណត់ ការកក់ទុករបស់អ្នកនឹងមិនមានសុពលភាពទៀតទេ។ លុយដែលអ្នកបានកក់ ឬ បង់ពេញ នឹងចាត់ទុកជាអសារបង់។

 

លក្ខខណ្ឌ

  • លុយដែលបានប្រើក្នុងការកក់ឬទិញស៊ីមហើយមិនអាចដកវិញបានទេ។
  • អ្នកត្រូវមកទទួលយកស៊ីមនៅ សាខាស្មាតណាមួយដែលនៅជិតអ្នកក្នុងរយះពេលកំណត់។ ក្នុងករណីអ្នកមិនបានមកទទួលយកស៊ីមទេ ប្រាក់ដែលអ្នកការកក់ឬទិញស៊ីមនឹងត្រូវកាត់ដោយស្វ័យប្រវត្ដិ។
  • ស៊ីមកាតដែលកក់ឬទិញហើយមិនអាចដកនៅហាងដែលមិនមែនជា Smart Shop នោះទេ។
  • អ្នកប្រើប្រាស់ត្រូវមានអត្តសញ្ញាណបណ្ណ័ឬឯកសារបញ្ចាក់ផ្សេងៗ មកជាមួយក្នុងពេលមក Smart Shop ដើម្បីទទួលយកស៊ីម។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ