ចាប់តាំងពីដើមឆ្នាំ​ 2008 មក យើងបានជួយក្រុមហ៊ុនជាង 1200 ក្រុមហ៊ុនឲ្យរីកចម្រើន និងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។

សូមមើលនូវអ្វីដែលយើងអាចធ្វើសម្រាប់អ្នក

សូមទំនាក់ទំនងមកក្រុមការងារផ្នែកលក់របស់យើងនៅថ្ងៃនេះ តាមរយៈអ៊ីម៉ែល  sales.corporate@smart.com.kh

សេវារ៉ូមីង

បង្កើតឡើងជាពិសេសសម្រាប់ដំណើរទស្សនាណ៍ចរអាជីរកម្មក្នុងតំបន់

សេវាទូរស័ព្ទក្រៅប្រទេស និងអត្រាតំលៃទិន្នន័យ បានបង្កើតឡើងសម្រាប់ដំណើរទស្សនាចរណ៍
អាជីរកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ីក។ យើងផ្តល់ជូននូវតំលៃទាបជាង 10 ដុល្លា/ថ្ងៃ សម្រាប់ទិន្នន័យឥតដែនកំណត់ និង 500 រៀល/ថ្ងៃ ឬ 50 សេន/នាទី សម្រាប់ការទូរស័ព្ទក្នុងនិងក្រៅប្រទេស និងការទូរស័ព្ទមកប្រទេសកម្ពុជាវិញដែរ។

គម្រោងសហប្រតិបត្តិការណ៍

គម្រោងស៊ីមកាតតែមួយ ដែលប្រសើរជាងគេ

គម្រោងដៃគូរសហការស៊ីមកាត តែមួយគត់របស់យើងបំពេញនូវរាល់តម្រូវការនៃការប្រាស្រ័យទាក់ទងរបស់អាជីវកម្មលោកអ្នក មិនថាការប្រើប្រាស់របស់អ្នកនៅក្នុងប្រទេសកម្ពុជា ឬនៅបរទេសឡើយ។ គម្រោងសហប្រតិបត្តិការរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងសម្រាប់ក្រុមហ៊ុនដែលមានឧបករណ៍ទំនាក់ទំនង ហើយតម្រូវឱ្យមានស៊ីមកាតដែលប្រើគម្រោងបង់ប្រាក់ជាមុនសម្រាប់បុគ្គលិក។

គម្រោងទិន្នន័យសហប្រតិបត្តិការ

តាប្លេត និង ឧបករណ៍ដែលអាចដាក់តាមខ្លួន សម្រាប់ក្រុមការងារផ្នែកលក់

គម្រោងទិន្នន័យដៃគូសហការស៊ីមកាត តែមួយគត់របស់យើងផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងច្រើនទៅលើឧបករណ៍ភ្ជាប់អ៊ីនធឺណិតតាមខ្លួន និងគម្រោងទិន្នន័យដែលអាចប្រើប្រាស់បាននៅទូទាំងប្រទេសកម្ពុជា។ គម្រោងនេះរក្សាឱ្យទូរស័ព្ទចល័តនៃក្រុមផ្នែកលក់របស់អ្នកនៅតែអាចតភ្ជាប់ទំនាក់ទំនងបានជានិច្ច។

គម្រោង CORPORATE+

បច្ចុះតម្លៃឧបករណ៍ចល័ត សម្រាប់អាជីវកម្ម។

គម្រោង Smart Corporate + ផ្តល់ជូនលោកអ្នកនូវឧបករណ៍ច្រើនប្រភេទ ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យដល់អតិថិជនជាក្រុមហ៊ុនសហការណ៍ ដែលជ្រើសរើសយកកិច្ចសន្យារយៈពេល 24 ឬ 36 ខែ។ គម្រោង Corporate + ក៏មានផ្តល់ជូននូវការហៅចូលនិងផ្ញើសារក្នុងប្រព័ន្ធគ្មានដែនកំណត់ដោយផ្តល់ជូនទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់។ អ្នកក៏អាចធ្វើការប្រើប្រាស់លើសពីការផ្តល់ជូននេះ ជាមួយនឹងការបង់ប្រាក់ក្នុងការប្រើប្រាស់ម្តង ទាំងក្នុង និងក្រៅប្រទេស។

ឧបករណ៍ភ្ជាប់អ៊ីនធឺណេត ត្រូវបានផ្តល់ជាកញ្ចប់ជាមួយគម្រោងបង់ប្រាក់មុន ដែលផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងច្រើនពីលើថ្លៃដើម។

ផ្សាយពាណិជ្ចកម្មតាមរយៈសារជាអក្សរ

បញ្ជូនសារពីអាជីវកម្មរបស់អ្នកទូទាំងប្រទេស

ស្វែងរកអតិថិជនសក្តានុពលមែនទេ? យើងមានអតិថិជនច្រើនជាង 8 លាននាក់។ ជាមួយនឹង ការផ្សាយពាណិជ្ចកម្មតាមរយៈសារជាអក្សរ អ្នកអាចបញ្ជូនព័ត៌មានអាជីវកម្មរបស់អ្នកដោយសារជាអក្សរ ទៅកាន់ទូរស័ព្ទអតិថិជនផ្ទាល់ទូទាំងប្រទេស ។ អ្នកក៏អាចជ្រើសរើសអ្នកទទួលសារជាអក្សរ របស់អ្នកដោយប្រុងប្រយ័ត្នដោយផ្អែកលើលក្ខណៈវិនិច្ឆ័យគោលដៅមួយចំនួនដើម្បីធានាថាយុទ្ធនាការទីផ្សាររបស់អ្នកមានប្រសិទ្ធភាពខ្ពស់។ សូមស្វែងយល់បន្ថែមទៀតតាមរយៈ គេហទំព័រ mobilemarketing.smart.com.kh។

តេជជែកការងារជាក្រុមដោយឥតគិតលុយ

តេជជែកជាមួយដៃគូការងារដោយឥតគិតលុយ មិនថាគេនៅកន្លែងណាក៏ដោយ។

ការតេទូរស័ព្ទសន្និសីទឥតគិតលុយរបស់ Smart គឺជាវិធីសាមញ្ញនិងចំណាយមានប្រសិទ្ធិភាពក្នុងការតភ្ជាប់កិច្ចប្រជុំ។ យើងផ្តល់ឱ្យអ្នកនូវលេខទូរស័ព្ទសន្និសីទនិងបន្ទប់ប្រជុំនិម្មិត បន្ទាប់មកអ្នកអាចជជែកជាមួយដៃគូទាំងនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសដោយឥតគិតលុយ។ ស្វែងយល់បន្ថែម

លក្ខខណ្ឌ


* រួមមានប្រទេស: បង់ក្លាដេស ប៊្រុយណេ ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមានេប៉ាល់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ និងថៃ។

** រួមមានប្រទេស: ឡាវ និងថៃ។

***រួមមានប្រទេស: បង់ក្លាដេស ប៊្រុយណេ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា
នេប៉ាល់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ និងជប៉ុន។

Top up Top up

ទទួលបានព័ត៌មានចុងក្រោយបំផុតទៅប្រអប់សំបុត្រអុីម៉ែលរបស់អ្នកដោយដាក់ស្នើអាសយដ្ឋានអុីម៉ែលរបស់អ្នក: