Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ស្ថាប័នមួយចំនួនបន្ថែមទៀត ត្រូវបានប្រកាសជាផ្លូវការថា នឹងទទួលបានជំនួយហិរញ្ញវត្ថុពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវិដ ១៩ របស់ក្រុមហ៊ុន Smart Axiata ដែលរួមមាន៖ អង្គការសង្រ្គោះកុមារ (Save the Children)  មូលនិធិលោកខាងលិចជួបខាងកើត (East Meets West Foundation)  អង្គការសម្រាប់ការអប់រំ និងការអភិវឌ្ឍន៍បាយ័ន  (Bayon Education and Development) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia) និង Impact Hub ភ្នំពេញ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖  «ស្របពេលដែលយើងភ្ជាប់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋរាប់លាននាក់ជាមួយអិុនធឺណិតរៀងរាល់ថ្ងៃ យើងមានទំនួលខុសត្រូវដ៏ធំធេង ក្នុងការដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយដល់ព្រះរាជាណាចក្រកម្ពុជា និងជួយដល់សហគមន៍​និងវិស័យនានា ឱ្យងើបឡើងវិញពីផលប៉ះពាល់យ៉ាងខ្លាំងពីវីរុសកូវីដ១៩។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ស្ថាប័នមួយក្រុមនេះត្រូវបានជ្រើសរើស បន្ទាប់ពីការអំពាវនាវស្វែងរកជំនួយសម្រាប់ជួយដល់សហគមន៍តាមជនបទ  ដែលខ្វះសមត្ថភាពពេញលេញក្នុងការប្រើប្រាស់កម្មវិធីអប់រំតាមអិុនធឺណិត ដែលផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជំនួយគាំទ្រសម្រាប់សហគមន៍អាជីវកម្មទើបបង្កើតថ្មី  សហគ្រាសធុនតូច និងមធ្យម (MSMEs) ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនេះផងដែរ។»

ស្របតាមរចនាសម្ព័ន្ធនៃអភិបាលកិច្ចដ៏រឹងមាំនៃមូលនិធិនេះ ការស្នើសំុពីក្រុមបន្ទាប់ទាំងអស់នេះត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ដោយគណៈកម្មាការផ្ទៃក្នុងមុនពេលបញ្ជូនទៅគណៈកម្មាការវាយតម្លៃរួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប។  គម្រោងទាំងអស់ ដែលត្រូវបានអនុម័តដោយ គណៈកម្មាការ និងដៃគូវាយតម្លៃ​ផ្ដោតលើសកម្មភាពរួមមាន៖

1. កម្មវិធីសិក្សាតាមប្រព័ន្ធអីុនធឺណិតដែលផ្ដល់ជំនួយណែនាំ សម្រាប់សិស្សសាលានៅតាមសហគមន៍ដាច់ស្រយាលចំនួន ១៥ សហគមន៍ ក្នុងខេត្តកំពង់ចាម ដោយអង្គការសង្គ្រោះកុមារ (Save the Children)

2. កម្មវិធីយល់ដឹងអំពីអនាម័យផ្ទាល់ខ្លួន ដែលផ្ដល់ធុងទឹកលាងដៃចល័ត នៅតាមខេត្ត ចំនួន ៥ ដោយ មូលនិធិលោកខាងលិចជួបខាងកើត (East Meets West Foundation)

3. វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធអីុនធឺណិត សម្រាប់សិស្សដែលងាយរងគ្រោះ ហើយបោះបង់ការសិក្សាក្នុងខេត្តសៀមរាប ដោយអង្គការសម្រាប់ការអប់រំ និងការអភិវឌ្ឍន៍បាយ័ន (Bayon Education and Development)

4. កម្មវិធីបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុសម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម ដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia) និង

5. កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មទើបបង្កើតថ្មីតាមអនឡាញ ដោយ Impact Hub ភ្នំពេញ។

មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែមេសា គឺជាទឹកប្រាក់លើសពីការប្តេជ្ញាក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលមានច្រើនជាង ១​ ភាគរយនៃប្រាក់ចំណូលដុលរបស់ខ្លួន។ មូលនិធិជំនួយដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart នៅបន្តទទួលពាក្យស្នើសុំដែលស្របនឹងវិស័យអាទិភាពរបស់មូលនិធិនេះ  ដូចជានៅក្នុង វិស័យព័ត៍មានទំនាក់ទំនង និង បច្ចេកវិទ្យាសម្រាប់ការអប់រំ ការស្ថិតនៅឆ្ងាយពីគ្នា ការគ្រប់គ្រងវិបត្តិ និង អនាម័យផ្ទាល់ខ្លួន អាចដាក់ស្នើតាមអិុនធឺណិត បាន តាមរយៈ៖ https://bit.ly/3aQsrJV

លោក ថូម៉ាស (Thomas) បានបន្ថែមទៀតថា៖ «គិតត្រឹមថ្ងៃនេះ ជំនួយមូលនិធិច្រើនជាងពាក់­­­កណ្តាលត្រូវបានប្តេជ្ញាចិត្តដល់គម្រោងចំនួន ៩ គម្រោង ដើម្បីជួយដល់ប្រទេសកម្ពុជាទប់ទល់នឹងផលប៉ះពាល់ពីវីរុសកូវីដ ១៩ ។ យើងសង្ឃឹមថានឹងអាចស្វែងរកគម្រោងបន្ថែមទៀត ដែលមានឥទ្ធិពលខ្លាំង ហើយឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ប្រទេសកម្ពុជា ទោះបីជាយើងបានសង្កេតឃើញថាមានការថយចុះនៃការឆ្លងវីរុសកូវីដ ១៩ នៅទីនេះក៏ដោយ។ គ្មាននរណាម្នាក់ដឹងទេ ថាពេលណា ទើបវិបត្តិនេះនឹងបញ្ចប់នោះទេ ប៉ុន្តែយើងអាចជួយកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងឆ្លងកាត់វិបត្តិនេះទាំងអស់គ្នា។»

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ