Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ពាន​រង្វាន់ Pleng Music Awards លើក​ដំបូងបង្អស់ ​អបអរ​វិស័យតន្ត្រីកម្ពុជា និងលើក​តម្កើង​សិល្បករឆ្នើម​ៗប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា

តន្រ្តីករល្បីៗ អ្នកបង្កើតមាតិកា និងឥស្សរជនលេចធ្លោក្នុងវិស័យកម្សាន្តនានាក្នុងប្រទេសកម្ពុជា បានមកជួបជុំគ្នានៅក្នុងកម្មវិធីពានរង្វាន់ Pleng Music Awards 2022ដើម្បីទទួលស្គាល់ស្នាដៃ សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីដែលមាននៅក្នុងកម្មវិធី  Pleng app និងអបអរសាទរឧត្តមភាពនៃច្នៃប្រឌិក្នុងវិស័យតន្ត្រីរបស់កម្ពុជា។

កម្មវិធីពានរង្វាន់នេះបានចាប់ផ្ដើមឡើងជាមួយការដើរលើកម្រាលព្រំក្រហមដ៏ពិសេសដែលមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើន ដែលមានការបង្ហាញនូវសម្លៀកបំពាក់ដ៏ស្រស់ស្អាត ជាមួយនឹងការរចនាម៉ូតប្លែកៗ ដែលបញ្ចូលនូវភាពច្នៃប្រឌិតរបស់វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងជាសក្ខីភាពពិតប្រាកដ ចំពោះឧស្សាហកម្មម៉ូដសម្លៀកបំពាក់ដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅកម្ពុជា។

ជ័យលាភីឈ្នះពានរង្វាន់ទាំងអស់ត្រូវបានប្រកាសនៅ Garden City​ Hotel កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនា ហើយត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក Pleng និង Smart Axiata បានទាក់ទាញអ្នកទស្សនាជាង ២៨​ម៉ឺននាក់។ កម្មវិធី​នេះ​មាន​ការ​សម្ដែង​ដ៏​រំភើប​រីករាយ​ពី​តារា​ដែល​កំពុង​រះ​នៅ​កម្ពុជា ដូចជា លោក ខេម កញ្ញា ទេព បូព្រឹក្ស លោក G-Devith ក្រុម CG Movement  ក្រុម KlapYaHandz  កញ្ញា Rabee កញ្ញា Sophia Kao លោក ស៊ូលី ផេង លោក លាន បញ្ចនីត កញ្ញា គន្ធា លោក Glommy Vincent កញ្ញា តី លោក DJ Alex និងកញ្ញាChrist រួមជាមួយនឹងសិល្បករ សិល្បការិនីជើងចាស់ជាច្រើនទៀត រួមទាំង លោក ​ណយ វ៉ានណេត  អ្នកនាង ម៉េង កែវពេជ្ជតា លោក ឯក ស៊ីដេ អ្នកនាង យក់ ថិតរដ្ឋា និងតារាកំប្លែង លោក យាយយ៉យ និងអ្នក កាតុផងដែរ។

ពានរង្វាន់ដ៏ពិសេសមួយក៏ត្រូវបានប្រកាសផងដែរក្នុងកម្មវិធីពានរង្វាន់ Pleng Music Awards 2022 គឺពានរង្វាន់អ្នកបង្កើតមាតិកាប្រចាំឆ្នាំ 2022។ ដើម្បីឆ្លុះបញ្ចាំងពីគុណតម្លៃសប្បុរសធម៌ដ៏រឹងមាំរបស់ក្រុមហ៊ុន Smart ថវិកាទាំងអស់ដែលបានមកពីការបោះឆ្នោតពីសាធារណៈជននឹងត្រូវបរិច្ចាគកាន់ មន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងរយៈពេលប្រាំបួនថ្ងៃ សំឡេងឆ្នោតទទួលបានជិត ៣២,០០០សម្លេង ដែលគិតជាទឹកប្រាក់សរុបស្នើរនឹងចំនួន ៦៣,៦៦៤ ពាន់ដុល្លារ។

ពាន​រង្វាន់​សិល្បការិនី​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​ប្រគល់​ជូន​​កញ្ញា តន់ ចន្ទសីម៉ា ដែល​ល្បី​ល្បាញខាង​ក្បាច់​រាំរបស់ខ្លួនក្នុងបទ Lambo Toy បទ Lan Saren និងបទ WIFI។ ​​បទចម្រៀងទោល ‘Are You Ok?’ ដែលទទួលស្គាល់ជាអន្តរជាតិរបស់តារាចម្រៀងមួយរូបនេះ ក៏ត្រូវបានពានរង្វាន់ជាពិសេសសម្រាប់ទទួលបានការចូលមើលក្នុង YouTube រហូតដល់១០០ លានដង ក្នុងរយៈពេលពីរសប្តាហ៍។ លោក ស៊ូលី ផេង ក្លាយជាម្ចាស់ពាន ​សិល្បករ​​ប្រចាំ​ឆ្នាំ ខណៈ​ពានរង្វាន់សិល្បករ​​​ ឬសិល្បការិនីថ្មីប្រចាំឆ្នាំ ត្រូវបានទៅលើកញ្ញា​​ អ៊ុក សុវណ្ណារី។
បទចម្រៀង «វីរនារី» របស់កញ្ញ ទេព បូព្រឹិក្ស ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតទទួលបានពានរង្វាន់សរុបចំនួន ០៣ រួមមាន៖  ពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ ពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំ និង ពានរង្វាន់វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ។ ក្នុង​សុន្ទរកថា​ទទួល​យកពានរង្វាន់ កញ្ញា​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្រ​ដែល​បាន​បន្ត​នៅ​ជាមួ​យ​នាង​នៅក្នុង «គ្រាដ៏លំបាកបំផុត» រហូត​ដល់​សព្វ​ថ្ងៃ។

​​កញ្ញា តន់ ចន្ទសីម៉ា លោកខេម និងបទចម្រៀង «ខកខាន» របស់ លោក ស៊ូលី ផេង ទទួលបានពានរង្វាន់ពិសេសរៀងៗខ្លួនដូចជា ពានរង្វាន់សិល្បការិនីដែលមានកាស្ដាប់ច្រើនជាងគេលើ Pleng ពានរង្វាន់សិល្បករដែលមានការស្ដាប់ច្រើនជាងគេលើ Pleng និង ពានរង្វាន់បទចម្រៀងដែលមានការស្ដាប់ច្រើនជាងគេលើ Pleng។ ក្រុមតន្រ្តីដ៏ពេញនិយមក្នុងស្រុក​ គឺក្រុមតូច Smallworld Smallband ទទួលបានពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ។ សម្រាប់បទចម្រៀងដ៏ល្បីឈ្មោះ «ទេព ធីតា» ច្រៀងរួមគ្នាដោយលោក Ran និង លោក HENG ទទួលបានពានរង្វាន់បទចម្រៀងរួមគ្នាប្រចាំឆ្នាំ។

ពានរង្វាន់ពិសេសមួយ គឺពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យក្នុងជីវិតត្រូវបានប្រគល់ជូនលោក ព្រាប សុវត្ថិ ដែលជាសិល្បករដ៏ល្បីឈ្មោះក្នុងវិស័យតន្ត្រីនៅកម្ពុជាតាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០។​

នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan មានប្រសាសន៍ថា៖ «សូមអបអរសាទរដល់ជ័យលាភីពានរង្វាន់ Pleng Music Awards 2022 ទាំងអស់គ្នា។ តាំងពីឆ្នាំ២០១៥ មក ក្រុមហ៊ុន Smart បានធ្វើការជាមួយនិងដៃគូរដ៏ទៀតនៅក្នុងឧស្សាហកម្មនេះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ឧស្សាហកម្មតន្ត្រីដ៏លេចធ្លោរបស់កម្ពុជា។ ពានរង្វាន់ Pleng Music Awards គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយផ្សេងទៀត នៅក្នុងបេសកកម្មរបស់យើងក្នុងការគាំទ្រសិល្បករខ្មែរឲ្យទទួលបានការទទួលស្គាល់ចំពោះស្នាដៃ និងភាពស្មោះត្រង់ចំពោះការងារសិល្បៈដ៏អស្ចារ្យរបស់ពួកគេ»។

លោក បានបន្ថែមទៀតថា៖ «សូមអរគុណដល់ក្រុមហ៊ុន Pepsi Cambodia សម្រាប់តួនាទីរបស់ពួកគេក្នុងការខិតខំប្រឹងប្រែងធ្វើឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទទួលបានជោគជ័យ។ យើងទន្ទឹងរង់ចាំការបង្កើតកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីរក្សាសន្ទុះដ៏គួរឱ្យរំភើបនេះសម្រាប់ឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជា»។​

ពានរង្វាន់ទាំង៧ ដែលត្រូវបានប្រគល់ជូនជ័យលាភីនៅកម្មវិធីពានរង្វាន់ Pleng Music Awards គឺពានរង្វាន់សិល្បការិនីប្រចាំឆ្នាំ ពានរង្វាន់សិល្បករប្រចាំឆ្នាំ ពានរង្វាន់សិល្បករ​​​ ឬសិល្បការិនីថ្មីប្រចាំឆ្នាំ  ពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ ពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំ ពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ និង ពានរង្វាន់បទចម្រៀងរួមគ្នាប្រចាំឆ្នាំ។

ជ័យលាភីពានរង្វាន់ទាំងប្រាំពីរត្រូវបានកំណត់ដោយអ្នកគាំទ្រតាមរយៈការបោះឆ្នោតជាសាធារណៈ (ស្មើរនឹង ៤០ ភាគរយនៃពិន្ទុសរុប) ដោយការដាក់ពិន្ទុពីអ្នកជំនាញក្នុងវិស័យតន្រ្តី (ស្មើរនឹង៤០ ភាគរយនៃពិន្ទុសរុប) និងចំនួនសរុបនៃការស្តាប់របស់សិល្បករ សិល្បការនី និង បទចម្រៀងនៅលើ Pleng  (ស្មើរនឹង ២០ ភាគរយនៃពិន្ទុសរុប)។ ការបោះឆ្នោតបានចាប់ផ្តើម នៅថ្ងៃទី១៦ ខែកុម្ភៈ និងបិទនៅថ្ងៃទី៩ ខែមីនា។

ពានរង្វាន់ពិសេសចំនួនប្រាំពីរគឺ ពានរង្វាន់សិល្បការិនីស្ដាប់ច្រើនជាងគេច្រើនជាងគេនៅលើ Pleng ពានរង្វាន់សិល្បករស្ដាប់ច្រើនជាងគេច្រើនបំផុតនៅលើ Pleng ពានរង្វាន់បទចម្រៀងស្ដាប់ច្រើនបំផុតនៅលើ Pleng ពានរង្វាន់វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ ពានរង្វាន់វីដេអូចម្រៀងដែលមានអ្នកចូលមើលជាង១០០ ដងលើYouTube ក្នុងរយៈពេល២សប្តាហ៍ ពានរង្វាន់អ្នកបង្កើតមាតិកាល្អបំផុតឆ្នាំ២០២២ ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យក្នុងជីវិត។

ជ័យលាភីពានរង្វាន់ Pleng Music Awards 2022 រួមមាន៖

  • ពានរង្វាន់សិល្បការិនីប្រចាំឆ្នាំ
    តន់ ចន្ទសីម៉ា
  • ពានរង្វាន់សិល្បករប្រចាំឆ្នាំ
    ស៊ូលី ផេង
  • ពានរង្វាន់សិល្បករ​ ឬសិល្បការិនីថ្មីប្រចាំឆ្នាំ
    អ៊ុក សុវណ្ណារី
  • ពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ
    បទ វីរនារី ដោយ ទេព បូព្រឹក្ស
  • ពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំ
    បទ វីរនារី ដោយ ទេព បូព្រឹក្ស
  • ពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ
    ក្រុមតូច​ (SmallWorld SmallBand)
  • ពានរង្វាន់បទចម្រៀងរួមគ្នាប្រចាំឆ្នាំ
    បទ ទេពធីតា ដោយ​  RAN ft. HENG
  • ពានរង្វាន់សិល្បការិនីស្ដាប់ច្រើនជាងគេលើ Pleng
    តន់ ចន្ទសីម៉ា
  • ពានរង្វាន់សិល្បការស្ដាប់ច្រើនជាងគេលើ Pleng
    ខេម
  • ពានរង្វាន់បទម្រៀងស្ដាប់ច្រើនជាងគេលើ Pleng
    ខកខាន (Missed) ដោយ ស៊ូលី ផេង
  • ពានរង្វាន់ «វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ»
    បទ វីរនារី ដោយ ទេព បូព្រឹក្ស
  • ពានរង្វាន់ «វីដេអូបទចម្រៀងដំបូងគេដែលមានការមើល 100លានដងក្នុង YouTube ក្នុង 2 សប្តាហ៍
    Are You Ok? ដោយ តន់ ចន្ទសីម៉ា
  • ពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ»
    ខេមរា
  • ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យក្នុងជីវិត
    ព្រាប សុវត្ថិ

Pleng គឺ​ជា​កម្មវិធី​ស្ដាប់​តន្ត្រីលើអនឡាញ ដែលគេទាញយកច្រើនជាងបំផុតនៅកម្ពុជា។ កម្មវិធីនេះផ្តល់ឱ្យអ្នកស្តាប់នូវបទចម្រៀងជាង១ លានបទពីសិល្បករក្នុងស្រុក និងអន្តរជាតិជាង១ម៉ឺននាក់។ កម្មវិធីនេះភ្ជាប់សិល្បករខ្មែរជាមួយនឹងចំនួនអ្នកគាំទ្រដែលកំពុងកើនឡើងឥតឈប់ឈរ ដែលអនុញ្ញាតឱ្យមានការកោតសរសើរយ៉ាងជ្រាលជ្រៅនៃតន្ត្រីនៅកម្ពុជា និងទេពកោសល្យ។

ដោយប្រើប្រាស់ទិន្នន័យពីទូរគមនាគមន៍យ៉ាងសម្បូរបែប Pleng ផ្តល់ជូនអាជីវកម្មនូវឱកាសផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងសមត្ថភាពខ្លាំង ដើម្បីសម្រេចបាននូវភាពខុសគ្នា និង សារដែលមានលក្ខណៈផ្ទាល់ខ្លួនចំពោះទីផ្សារសម្រាប់ពលរដ្ឋវ័យក្មេងបំផុត និងការរីកចម្រើនបំផុតនៃចំនួនប្រជាជនកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពី Pleng by Smart សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/pleng-music-awards/  និងតាមដានលើទំព័រហ្វេសប៊ុក Pleng តាមរយៈ www.facebook.com/PlengBySmart

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ