Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

29 ឧសភា ឆ្នាំ 2014 ក្រុងភ្នំពេញ – ភ្ជាប់ជាមួយគ្នាទៅនឹងកម្មវិធី FIFA World Cup បាល់ទាត់ពិភពលោក 2014 ក្រុមហ៊ុន Sony និង Smart Axiata មានកិត្តិយស បង្ហាញជូននៅបច្ចេកវិទ្យាទំនើបចុងក្រោយ គឺ Sony Xperia Z2 និង Z2 Tablet ជាប្រភេទ 4G LTE ដែលដំណើរការបានយ៉ាងរលូនជាមួយ ប្រពន្ធ័សេវា 4G LTE របស់ Smart។ Smart បានផ្តល់ជូនជាពិសេសនូវ នាទីសំរាប់តេនិងទិន្ននយ័អ៊ិនធើណិតសំរាប់ប្រើ ដោយ ឥតគិតលុយភ្ជាប់មកជាមួយ។

Xperia Z2 ជាប្រភេទទូរសព្ទ័ដែលមានកាម៉េរា ថតរូប និង វីដេអូល្អផ្តាច់ គេនៅពេលបច្ចុបន្ននៅលើពិភពលោក ជាមួយគុណភាព 4K ហើយមិនជ្រាប ទឹក។ ទូរសព្ទ័ដ៏ទំនើបនេះមានអេក្រង់ច្បាស់ល្អ ហើយថែមទំាងមានបច្ចេកវិទ្យា កាត់បន្ថយ សំលេងរំខាន (Digital Noise Cancelling technology)។ Z2 Tablet ត្រូវបាន ទទួលស្គាល់ ថាជាប្រភេទ Tablet មិនជ្រាបទឹក ដែលស្តើងនិងស្រាលជាងគេបំផុតលើលោក។

ដើម្បីអាចអោយប្រជាជនខ្មែរ បានចូលរួមរីករាយជាមួយ ការប្រកួតបាល់ទាត់ពិភពលោក FIFA 2014  ក្រុមហ៊ុន Smart និង Sony បានរួមគ្នាបង្កើត World Cup Table Soccer 2014។ នៅក្នុងការប្រកួតនេះ មួយក្រុមមានគ្នា 2 អ្នកនឹងត្រូវប្រកួត ជាមួយក្រុមផ្សេងទៀត ដោយប្រើច្បាប់នៃការប្រកួតរបស់ International Table Soccer Federation (ITSF)។ ការប្រកួតនេះសំរាប់តែអតិថិជន Smart ប៉ុណ្ណោះ ដើម្បីចូលរួមអតិថិជនគ្រាន់តែបញ្ចូលលុយ $2 នៅកន្លែងប្រកួត ហើយពេលថ្មីៗនេះ Smart ទើបតែចេញគំរោងតំលៃថ្មី Super 40 ដែល ទទួលបាន 40 នាទីរៀងរាល់ថ្ងៃ ពេលបញ្ចូលលុយសំរាប់តេក្នុងប្រពន្ធ័ ហើយអតិថិជនក៏ អាចប្រើ Smart ដូរលុយផងដែរ។ ការប្រកួតនឹងជំរុះ យកតែមួយក្រុមសំរាប់ ថ្ងៃនីមួយៗ នៅក្នុងវគ្គប្រកួតជំរុះដែលនឹងប្រព្រឹត្តទៅនៅខេត្តផ្សេងៗ ដូចជា ខេត្តព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម និងក្រុងភ្នំពេញ។ ក្រុមចុងក្រោយចំនួន 16 ក្រុម នឹងត្រូវធ្វើការប្រកួត ផ្តាច់ព្រាត់នៅថ្ងៃទី 13 កក្កដា ឆ្នាំ 2014 នៅផ្សារទំនើប Aeon Mall ដែលស្របពេលទៅនឹង ការប្រកួតផ្តាច់ព្រត័របស់បាល់ទាត់ពិភពលោក World Cup FIFA 2014 នៅប្រទេស ប្រេស៊ីលផងដែរ។ 

រង្វាន់សំរាប់អ្នកឈ្នះចុងក្រោយមានតំលៃជាង $2,000 ដែលមានដូច ទូរសព្ទ័ Sony Xperia Z2 ចំនួន 2 គ្រឿង លេខពិសេសប្រភេទ Gold 2 លេខនិង លុយក្នុងគណនីចំបងចំនួន $100 សំរាប់ស៊ីមនីមួយៗ ។ លេខ 2 ទទួលបាន Sony Xperia Z2 tablet ចំនួន 2 គ្រឿង  លេខពិសេសប្រភេទ Silver 2 លេខនិង លុយក្នុងគណនីចំបងចំនួន $50 សំរាប់ស៊ីម  នីមួយៗ ហើយលេខ 3 នឹង ទទួលបាន Sony Xperia M2 ចំនួន 2 គ្រឿង លេខពិសេស ប្រភេទ Branze 2 លេខ និង លុយក្នុងគណនីចំបងចំនួន $30 សំរាប់ស៊ីមនីមួយៗ និង លេខ 4 ទទួលបាន Sony Experia E1 ចំនួន 2 គ្រឿង លេខពិសេសប្រភេទ Copper 2 លេខនិង លុយក្នុងគណនីចំបងចំនួន $20 សំរាប់ស៊ីមនីមួយៗ ។ ហើយនឹងមានការចាប់ឆ្នោតផ្សង សំណាងជូនដល់អតិថិជន Smart និងជាម្ចាស់ទូរសព្ទ័ Sony សេរីថ្មីទាំងអស់ដែលបាន ចូលរួម រួមទាំងរង្វាន់ជាច្រើនពី FIFA World Cup ដូចជា បាល់ អាវយឺត ថងដាក់ទូរសព្ទ័ កាតបញ្ចូលលុយ Smart លេខពិសេស របស់ Smart និង Sony’s Fit Bands ។

Sony Xperia Z2 និង Z2 tablet នឹងមានដាក់លក់នៅតាម ហាង Smart Shop ចំនួន 27 ទូទាំងប្រទេស។ រាល់ពេលអតិថិជនដែលទិញ Sony Xperia Z2 នឹងទទួលបាន បាល់ FIFA World Cup 2014 រួមជាមួយ 1,000 នាទីឥតគិតលុយសំរាប់តេក្នុងប្រពន្ធ័ និង ទិន្ននយ័ចំនួន 1GB ក្នុង1ខែ រយៈពេល 6 ខែ សំរាប់ប្រើអ៊ិនធើណិត។ សំរាប់អតិថិជនដែល ទិញ Z2 Tablet នឹងទទួលបាន អាវបាល់ទាត់ រួមជាមួយនឹង ទិន្ននយ័ចំនួន 2GB ក្នុង1ខែ រយៈពេល 6 ខែ សំរាប់ប្រើអ៊ិនធើណិត ហើយការទិញទូរសព្ទ័ Sony សេរីផ្សេងទៀតក្នុង កំឡុង ពេលនេះនឹងទទួលបាន ទិន្ននយ័ចំនួន 1GB ក្នុង1ខែ រយៈពេល 3 ខែ សំរាប់ប្រើ អ៊ិនធើណិត។ ការផ្តល់ជូននេះនឹងភ្ជាប់មកជាមួយនូវ Smart 4G LTE  ស៊ីមកាត សំរាប់ប្រើ ជាមួយសេវា 4G LTE របស់ Smart ។

Sony អាចរចនា Tablet របស់ខ្លួនអោយបាន ស្តើង ស្រាល ដោយប្រើបច្ចេកវិទ្យាដ៏ទំនើប ដើម្បីផ្តល់បទពិសោធន៍យ៉ាងល្អដល់អតិថិជន តាមប្រសាសន៍របស់លោក Alex Yee 

ដែលតំណាងអោយក្រុមហ៊ុន Sony International។ ជាមួយ accessory របស់ Sony សេរី ថ្មីៗ អតិថិជនអាចទទួលបានបន្ថែមនៅបទពិសោធន៌កាន់តែប្រសើរ សំរាប់ធ្វើការឬ ការកំសាន្ត សំរាប់នៅផ្ទះ ឬក៏ធ្វើដំណើរ។  លោក Alex Yee បានបន្ថែមទៀតថា ជាដៃគូរ របស់ FIFA World Cup 2014 ក្រុមហ៊ុន Sony ជូនពរដល់អតិថិជន Sony Xperia និង Smart ទាំងអស់ចូលរួមរីករាយ រដូវកាលបាល់ទាត់ពិភពលោក 2014 ទាំងអស់គ្នា។ ក្នុងឪកាសនេះដែរក្រុមហ៊ុន Sony សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart និងបុគ្គលិក ទាំងអស់ដែលបានបង្កើតកម្មវិធីរួមគ្នាជាមួយ Sony  នេះឡើង។ 

លោក ថូម៉ាស់ ហ៊ុន នាយកចាត់ការទូទៅក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ជូនពរលោកអ្នករីករាយទស្សនាបាល់ទាត់ពិភពលោក FIFA World Cup 2014 ទាំងអស់គ្នា។ យើងសង្ឃឹមថា World Cup Table Soccer នឹងផ្តល់ជូនបន្ថែមនៅភាពរំភើប រីករាយដល់អតិថិជនក្នុងកំឡុងពេលនេះ។ ជាមួយអ៊ិនធើណិតល្បឿនលឿនរបស់ Smart ព្រមទាំងតំលៃដ៏សមរម្យ ត្រឹមតែ 10 សេនក្នុង 1 ថ្ងៃនឹងទទួលបាន 100MB ឬក៏អាចប្រើ Smart ដូរលុយក៏បាន អតិថិជនអាចដឹងលទ្ធផលនៃការប្រកួតបាល់ទាត់ពិភព លោក FIFA World Cup 2014 គ្រប់ពេលវេលា ។ លើសពីនេះ Smart 4G LTE បានគ្របដណ្តប់តំបន់ ចំនុចកណ្តាលនៃទីក្រុងភ្នំពេញហើយនឹងបន្តពង្រីកបន្ថែមទៀតឥតឈប់ឈរ ។ ជាចុង ក្រោយយើងខ្ញុំសុំធ្វើការថ្លែង អំណរគុណដល់ក្រុមហ៊ុន Sony ដែលបានចូលរួមបង្កើត កម្មវិធី World Cup Table Soccer កើតឡើងសំរាប់អតិថិជនទាំងអស់។

អំពី Smart Axiata Col, Ltd.

Smart គឺជាក្រុមហ៊ុនលំដាប់លេខ 2 នៅប្រទេសកម្ពុជា មានអតិថិជនជាង 5.6 លានអ្នក។

វាប្រតិបត្តិប្រព័ន្ធទូរគមនាគមន៍ចល័តដោយប្រើបច្ចេកវិទ្យា 2G, 2.5G, 3G, 3.75G ហើយ ឥលូវមានសេវា 4G ដែលអាចប្រើប្រាស់បានជាមួយ Multimedia និង សេវាកម្មអ៊ីនធឺណិត របស់ទូរស័ព្ទចល័ត ចុងក្រោយគេបង្អស់ ក៏ដូចជា សេវាប្រើប្រាស់ឆ្លងទៅអន្តរជាតិច្រើនជាង 150 ប្រទេស ។ សេវាគ្របដណ្តប់ក្នុងប្រទេសដ៏ធំទូលាយនៅគ្រប់ 24 ខេត្ត ក្នុង ព្រះរាជាណាចក្រកម្ពុជា។ 

សំរាប់ពត៌មានបន្ថែម សូមទាក់ទង លោក តាំង សុគន្ធពិសិដ្ឋ ប្រធានផ្នែកទីផ្សារ 010 202 288 / [email protected]

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ