Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2018៖ តារាចម្រៀងដ៏ល្បីរបស់អាមេរិក លោក Charlie Puth នឹងបង្ហាញមុខក្នុងព្រឹត្តការណ៍ប្រគំតន្ត្រីអន្តរជាតិ Mega Concert របស់ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (“ស្មាត”)នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារាត្រី ថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2018។ តារារូបនេះនឹងអង្រួនឆាកនារាត្រីនោះជាមួយទៅនឹងបទច្រៀងដ៏ល្បីៗ និងកម្មវិធីកម្សាន្តដ៏អស្ចារ្យនានា សម្រាប់អតិថិជន Smart ជាពិសេស។

លោក Charlie Puth ដែលមានអាយុ ២៦ឆ្នាំ បានចាប់ផ្ដើមមានឈ្មោះបោះសំឡេងខ្លាំង តាមរយៈបទចម្រៀង ដែលមានចំណងជើងថា “See You Again” ក្នុងឆ្នាំ២០១៥ ដែលបទចម្រៀងនោះត្រូវបានបញ្ចូល ក្នុងខ្សែរភាពយន្តរឿង “Fast and Furious 7”។ បទចម្រៀងល្បីៗ បន្តបន្តាប់ក្រោយមក ដូចជា “We Don’t Talk Anymore” “One Call Away” និង “Attention” បានធ្វើឲ្យកិត្តិនាមរបស់លោកកាន់តែរឹងមាំ ក្នុងចំណោមកំពូលតារាចម្រៀងប៉ុបបុរសរបស់សហរដ្ឋអាមេរិក។

លោក ថូមា៉ស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Smart មានក្ដីរំភើបរីករាយ យ៉ាងខ្លាំងបំផុត ដែលអាចអញ្ជើញតារាដ៏ល្បីល្បាញនានាមកសម្ដែងក្នុងប្រទេសកម្ពុជា។ អតិថិជនក្នុងស្រុករបស់យើង ដែលមានក្ដីស្រលាញ់លើវិស័យសិល្បៈតន្រ្ដី ទាំងចម្រៀងជាតិ និងអន្តរជាតិ ហើយយើងមានសេចក្តីរីករាយណាស់ ដែលលោក Charlie បានយល់ព្រមចូលរួមច្រៀងចម្រៀងល្បីៗរបស់គាត់ក្នុងការប្រគំតន្ត្រីលើកនេះ ដែលការប្រគំតន្ត្រីនេះជាផ្នែកមួយនៃការប្រគំតន្ត្រី Smart Mega Concert ដែលមានរៀបចំជាហូរហែរ និងទទួលបានជោគជ័យយ៉ាងខ្លាំង ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានគាំទ្រក្រុមហ៊ុន Smart ក្នុងឆ្នាំ២០១៨ នេះ ហើយយើងសង្ឃឹមថាអ្នកទាំងអស់គ្នានិឹងរីករាយជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យនេះ”។

លោក Charlie Puth បានចាប់ផ្តើមអាជីពរបស់ខ្លួនក្នុងវិស័យសិល្បៈតន្ត្រី ក្នុងនាមជាអ្នកបង្កើតវីដេអូប្លុក ឬ (vlogger) នៅលើគេហទំព័រ YouTube ដោយច្រៀងបទចម្រៀងតាមម្ចាស់ដើម មុនពេលមានឈ្មោះបោះសំឡេងតាមរយៈបទចម្រៀងរបស់ខ្លួនឯងផ្ទាល់។

លោក ថូម៉ាស បានបន្ថែមទៀតថា៖ “លោក Charlie គឺជា គំរូមួយរូបដោយបានបង្ហាញឲ្យឃើញថា គាត់មានសេចក្តីឧស្សាហ៍ព្យាយាមក្នុងការការប្រើប្រាស់បណ្ដាញសង្គម ដើម្បីចែករំលែកក្ដីស្រលាញ់ចំពោះតន្រ្តី និងអាចក្លាយខ្លួនជាតារាបាន។ លោកគឺជាជនគំរូសម្រាប់ជំរុញទឹកចិត្តដល់សិល្បករទូទាំងពិភពលោក។ ជាក់ស្តែងបទចម្រៀងដូចជា “We Don’t Talk Anymore” និង “Attention” បានក្លាយជាបទដ៏ល្បីល្បាញរួមទាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។ យើងសង្ឃឹមថា តារាចម្រៀងវ័យក្មេងមួយចំនួនក្នុងប្រទេសកម្ពុជាអាចនឹងដើរតាមគន្លងដ៏ជោគជ័យរបស់គាត់បាន”។

ការសម្ដែងក្នុងការប្រគំតន្រ្តីអន្តរជាតិ Smart International Mega Concert កន្លងមក រួមមានតារាចម្រៀង កញ្ញា CL និងលោក Rain របស់ប្រទេសកូរ៉េខាងត្បូង និង កញ្ញា Demi Lovato មកពីសហរដ្ឋអាមេរិក និង កញ្ញាJessie J របស់ចក្រភពអង់គ្លេស។ ការប្រគំតន្ត្រីក្នុងឆ្នាំនេះ ក៏នឹងមានវត្តមានសិល្បករខ្មែរដ៏មានឈ្មោះបោះសម្លេងខាងនិពន្ធបទថ្មីចូលរួមផងដែរ មុនពេលការឡើងសម្ដែងរបស់លោក Charlie Puth ។

សម្រាប់អតិថិជន Smart គាត់អាចមានជម្រើសចំនួន ២ សម្រាប់សំបុត្រចូលទស្សនាការប្រគំតន្ត្រី។

សំបុត្រ អតិថិជនដែលកំពុងភា្ជប់សេវា កំណត់សម្គាល់
សំបុត្រ Premium ចំនួន 1
អាវយីតដោយអត់គិតថ្លៃ 1 និង សម្ភារៈពីការប្រគុំតន្រី្ដ 1 កញ្ចប់
សម្រាប់អតិថិជនដែលបញ្ចូលទឹកប្រាក់បន្ថែមចំនួន 10 ដុលា្លរ នឹងទទួលបានកញ្ចប់សំបុត្រ Premium ចំនួន 1 ទៀត
សំបុត្រ Premium ចំនួន 2
អាវយីតដោយអត់គិតថ្លៃ 1 និង សម្ភារៈពីការប្រគុំតន្រី្ដ 1 កញ្ចប់
សំបុត្រ Green ចំនួន 2
អាវយីតដោយអត់គិតថ្លៃ 1

សម្រាប់អតិថិជនដែលបញ្ចូលទឹកប្រាក់បន្ថែមចំនួន 2 ដុលា្លរ នឹងទទួលបានកញ្ចប់សំបុត្រ Green ចំនួន 1 ទៀត

សំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីខាងលើអាចស្វែងរកបាននៅតាម Smart Shop មួយចំនួនក្នុងក្រុងភ្នំពេញ ពីថ្ងៃទី 11 ខែកញ្ញា ឆ្នាំ2018 នេះទៅ ដូចជា ហាង Smart Shop សាខាព្រះមុនីវង្ស, សាខាកោះពេជ្រ, សាខា អ៊ីអនម៉ល 1 និង 2, សាខានេរុហ៍, សាខាTK Avenue, សាខាភ្នំពេញសេនធ័រ និង សាខាExchange Square។ អតិថិជនទាំងអស់ដែលមានបំណងចូលរួមទស្សនាព្រឹត្តការណ៍ប្រគុំតន្ត្រីនេះ សូមទៅទទួលយកសំបុត្រនៅតាម Smart Shop ទាំងនោះ ឲ្យបានមុនថ្ងៃការប្រគុំតន្រ្ដី។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ