Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ, ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ​២០២០៖ យុទ្ធនាការស្វែង​រក​ពលរដ្ឋ​គំរូ​របស់​កម្ពុជា ​កំពុង​ធ្វើ​ឡើង​ ហើយ​អ្នក​ដែលនឹង​ត្រូវបានជ្រើស​​តាំងនឹង​ឈ្នះ​រង្វាន់​ធំ​ដែលមានទឹកប្រាក់ចំនួន ១ម៉ឺន​​ដុល្លារ។

ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន ។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន Smart Axiata

យុទ្ធនាការ​ «ឆ្ពោះទៅមុខរួមគ្នា»  មាន​គោល​បំណង​លើក​ស្ទួយ​សាមគ្គី​ភាព​រវាងប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​នៅ​ទូទាំង​​ប្រទេស។ យុទ្ធនាការនេះក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយក៏នឹងមានបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ផ្សេងៗ​ទៀត និង​យុទ្ធនាការ​ពលរដ្ឋ​គំរូ ដែលផ្តោត​លើការស្វែងរក​ប្រជាពលរដ្ឋ​កម្ពុជាដែលមានទឹកចិត្តល្អ​ប្រពៃ។

លោក Thomas Hundt នាយកប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata បានមាន​ប្រសាសន៍​ថា៖ «ខណៈពេលដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហាជាច្រើន យើង​ពី​ក្រុមហ៊ុន Smart ចង់​រំឭក​ប្រជាជន​កម្ពុជាថា ការ​រួប​រួម​គ្នា និង​សាមគ្គីភាព គឺជា​គន្លឹះនៃការ​យក​ឈ្នះ​ឧបសគ្គ​នៅថ្ងៃនេះ។ ដើម្បី​លើក​ទឹក​ចិត្ត​​ឱ្យ​មាន​​ការ​រួប​រួម​គ្នា​និង​សាមគ្គីភាព​នេះ យើង​បានបង្កើត​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ដើម្បី​ស្វែង​រក​ពលរដ្ឋ​គំរូ​របស់​កម្ពុជា»។

ក្រុមហ៊ុន Smart Axiata សូមអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋចូលរួម​ជ្រើស​តាំង​អ្នកដែល​បាន​ធ្វើ​អំពើ​ល្អ​ៗជាច្រើន​សម្រាប់​មិត្តភក្តិ និង​អ្នក​ជិត​ខាងរបស់​ពួកគេ ព្រម​ទាំង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ផ្សេង​ទៀត។

លោក Thomas បានថ្លែងទៀត​ថា៖ «នៅ​ក្រុមហ៊ុន Smart Axiata យើង​តែង​តែ​មានការ​ភ្ញាក់​ផ្អើល​ចំពោះ​ទឹក​ចិត្ត​សប្បុរស និង​អំពើ​ល្អ​របស់​ប្រជាពលរដ្ឋ​​កម្ពុជា។ ហេតុដូចនេះ​ហើយបានជា​យើង​ចង់​បង្ហាញ និង​លើក​កម្ពស់អ្នកទាំងអស់នេះ ដើម្បី​ជួយ​ឱ្យ​យើង​ទាំង​អស់គ្នា​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​​ ដែលយើងអាចជួបប្រទះរួមគ្នា”។

ក្នុង​នាមជា​អ្នក​រៀបចំ​កម្មវិធី​​ពាន​រង្វាន់​នេះ ក្រុមហ៊ុន Smart Axiata រំពឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​រាប់ពាន់​នាក់នឹង​ជ្រើស​តាំង​អ្នកណា​ម្នាក់​ដែល​បានធ្វើ​អំពើល្អ ដែលការ​ជ្រើសតាំង​នេះអាច​ធ្វើ​ឡើង​តាម​រយៈ​គេហ​ទំព័រ https://bit.ly/3lZwpVl

អ្នក​ជ្រើស​តាំងត្រូវ​បានអនុញ្ញាត​ឱ្យ​ជ្រើស​តាំង​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។ ហើយ​ការ​ជ្រើសតាំង​​ត្រូវ​ផ្តល់​ព័ត៌មាន​ទំនាក់​ទំនង​លម្អិត​របស់​អ្នក​ដែលត្រូវបានជ្រើស​តាំង ព្រមទាំង​ការ​ពិពណ៌នា​ដោយ​សង្ខេប​អំពីអំពើ​ល្អ ដែលជួយ​ឱ្យ​​បុគ្គល​រូប​នោះ​ត្រូវ​បាន​ជ្រើស​តាំង។

អ្នក​ជ្រើស​តាំង​ក៏​ត្រូវ​បានស្នើ​សុំ​ឱ្យ​ផ្តល់​រូបថត​ឌីជីថល ឬវីដេអូ​ទៅ​តាម​ជម្រើស​របស់ពួក​គេ​ផង​ដែរ។ អ្នក​ដែលត្រូវ​បាន​ជ្រើស​តាំង​សាក​សម​បំផុត នឹង​ត្រូវបានទាក់ទង​ដោយ​អ្នក​រៀបចំកម្មវិធី ដើម្បី​ស្វែង​រក​ព័ត៌មាន​បន្ថែម​​អំពី​សាវតា​របស់​

ពួកគេ ព្រម​ទាំង​អំពើ​ល្អ​​ដែលជួយ​ឱ្យ​ពួកគេ​​ត្រូវ​បាន​ជ្រើស​តាំង។ ក្រោយ​មក អ្នក​រៀបកម្មវិធី នឹង​ចេញផ្សាយ​ព័ត៌មាន​លម្អិត​របស់​អ្នក​ត្រូវ​បានជ្រើស​តាំង​នោះ។ រាល់​ការ​ផ្សាយ​គឺជា​ឆន្ទានុសិទ្ធិ​របស់​អ្នក​រៀបចំ​កម្មវិធី។

អ្នក​របៀបចំ​កម្មវិធី គ្រោង​​នឹងជ្រើសរើសបេក្ខជនត្រឹមតែ ១០​នាក់ប៉ុណ្ណោះ ដែល​​​ពួកគេ​នឹង​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់។ ជ័យលាភីពលរដ្ឋល្អនឹង ​ត្រូវបានជ្រើស​រើស​ដោយ​គណៈកម្មការ​មួយ​ដែលមានសមាសភាព​បីរូប។ ឈ្មោះ​របស់​គណៈកម្មការ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ដើម​ឆ្នាំ​២០២១។

គំនិត​ផ្តួចផ្តើម​ការ​នៃពាន​រង្វាន់​ពលរដ្ឋ​គំរូ​នេះ គឺមាន​បំណង​បង្ហាញឱ្យ​ឃើញ​នូវ​អំពើ​ចេះ​ជួយ​យក​អាសារ​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​​នៅក្នុងការ​ប្រាស្រ័យទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង និង​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​របស់​​ពួកគេ។

លោក Thomas បាន​បន្ថែម​ថា៖ «នេះគឺជាយុទ្ធនាការមួយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាអាចចូលរួមបានសម្រាប់ជាប្រយោជន៍របស់ជនរួមជាតិនិងប្រទេសទាំងមូល។ ក្រុមហ៊ុន ស្មាតសូមអំពាវនាវប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យជួយគាំទ្រគំនិតនេះ និងចូលរួមក្នុងយុទ្ធនាការនេះអោយបានច្រើន»។

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន   Smart Axiata បាន​ចាប់ផ្ដើមនៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ «ឆ្ពោះទៅមុខរួមគ្នា»

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ