Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញថ្ងៃទី 16 ខែសីហាឆ្នាំ 201​​6: ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ក្រុមហ៊ុន Smart Axiata និងអង្គការយូណេស្កូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការមួយជាដៃគូរយៈពេលវែង ដើម្បីបន្តកិច្ចសហប្រតិបត្តិការនិងដើម្បី ការអប់រំអោយមានភាពរីកចំរើននិង មានគុណភាពនៅកម្ពុជា។

លើសពីអាជីវកម្មស្នូលរបស់ខ្លួនដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ចល័តឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា DNA របស់ក្រុមហ៊ុន Smart ក្នុងការរួមចំណែកការងារសង្គម ត្រូវបានរៀបចំយ៉ាងជាស្វិតស្វាញជាពិសេសនៅលើផ្នែក បរិស្ថាន, កីឡាសហគមន៍និង វិស័យអប់រំ។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការយូណេស្កូនៅថ្ងៃនេះគឺជាព្រឹត្តិការណ៍ធំមួយរវាងស្ថាប័នទាំងពីរដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឆ្ពោះទៅរកភាពជាដៃគូសំខាន់មួយរបស់ក្រសួងអប់រំយុវជននិងកីឡាក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ការសហការគ្នានេះ រួមបញ្ចូល ការអភិវឌ្ឍនិងការអនុវត្តកម្មវិធីរួមគ្នាក្នុងការពង្រឹងនិងគាំទ្រដល់គំនិតផ្តួចផ្តើមដែលលើកកម្ពស់ វិស័យអប់រំ ជាពិសេសនៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍នៃការអប់រំដែលមានមូលដ្ឋានលើវិស័យ ICT ដូចជាការសិក្សាអនឡាញ និង M-Learning ការលើកកម្ពស់អក្ខរកម្មក៏ដូចជាការអភិវឌ្ឍន៍នៃ មាតិកាឌីជីថល សម្រាប់ការអប់រំជាមូលដ្ឋាន។ លោកថូម៉ាស​ ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា: «ការចាប់ដៃគូនេះ យើងបានរួមបញ្ចូលគ្នារវាងជំនាញ របស់យើងទាំងពីរ – បច្ចេកវិទ្យាទូរគមនាគមន៍និងសមត្ថភាពអប់រំទទួលស្គាល់ទូទាំងពិភពលោក "​ដើម្បីធ្វើឱ្យមានអភិវឌ្ឍន៍សម្រាប់សហគមន៍កម្ពុជា។

លោកស្រី Anne Lemaistre ប្រធានអង្គការយូណេស្កូតំណាងនៅក្នុងប្រទេសកម្ពុជាបានថ្លែងថា: «ខ្ញុំពិតជាមានភាពសុទិដ្ឋិនិយមយ៉ាងខ្លាំងនៃភាពជាដៃគូនេះហើយ យើងនឹងរួមគ្នានាំ ពង្រឹងឱកាសអប់រំសម្រាប់អ្នកសិក្សានៅក្នុងប្រទេសកម្ពុជា។ ជាឧទាហរណ៍ នៃការអប់រំជាមូលដ្ឋានលើវិស័យ ICTរួមមាន  កម្មវិធីនៃការអប់រំជាមូលដ្ឋាន​ ដែលត្រូវបានលើកទឹកចិត្តដោយរដ្ឋមន្រ្តីក្រសួងអប់រំ ក្នុងអំឡុងទិវាយុវជនអន្តរជាតិដែលយើងនឹងផ្តួចផ្តើមពីឆ្នាំនេះ។ ខ្ញុំប្រាកដណាស់ថាយើងបន្តលើកកម្ពស់ឧទាហរណ៍ដ៏ល្អ នៃភាពជាចាប់ដៃគូគ្នារវាងវិស័យសាធារណៈនិងវិស័យឯកជន នៅថ្ងៃខាងមុខ "។

លោកថូម៉ាសបន្តថា "ការសហការពីមុននិងថ្មីបំផុតរបស់យើងជាមួយអង្គការយូណេស្កូបានជួយប្រជាជនកម្ពុជា 92.000 នាក់អោយបានរៀនអាននិងសរសេរតាមរយៈយុទ្ធនាការអក្ខរកម្មជាតិ។ ថ្ងៃនេះ,ការចុះហត្ថលេខាលើ MoU មិនត្រឹមតែជាសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងប៉ុណ្ណោះទេ តែយើងក៏អបអរភាពជាដៃគូដែលមានស្រាប់របស់យើងផងដែរ ។ ថ្មីៗនេះយើងកំពុងពិភាក្សាលើកម្មវិធីមួយដើម្បីនាំយកសិស្សស្រីដែល បោះបង់ការសិក្សា ត្រឡប់ទៅសាលារៀនវិញ។ ការចាប់ដៃគូនេះយើងនឹងសំរេចបាននូវស្នាដៃជាច្រើនទៀត! " ។

យុទ្ធនាការអក្ខរកម្មជាតិរបស់អង្គការយូណេស្កូក្នុងឆ្នាំ 201​​5 ត្រូវបានធ្វើឡើងដោយមានការគាំទ្រពេញលេញពីក្រសួងអប់រំយុវជននិងកីឡា និងក្រុមហ៊ុនស្មាត។ យុទ្ធនាការនេះទើបត្រូវបានទទួលពានរង្វាន់ គម្រោងសហគមន៍របស់ទូរគមនាគមន៍ល្អបំផុតនៅក្នុងឆ្នាំ 201​​6ពី Telecom Asia Award។ បន្តទៅទៀត កម្មវិធីមួយទៀតក្រោមកិច្ចសហប្រតិបត្តិការថ្មីនេះ យើងនឹងផ្តល់ការគាំទ្រដល់សិស្សស្រីដែលបានបោះបង់ចោលការសិក្សា ដែលត្រូវបានគ្រោង បើកដំណើរការក្នុងពេលឆាប់ ហើយវាគ្រាន់តែជាគំនិត ផ្តួចផ្តើមលើផ្នែកអប់រំថ្មីក្នុងចំណោមគម្រោងជាច្រើនផ្សេងទៀតនៃ ការសហការជាដៃគូរយៈពេលវែង រវាងភាគីទាំងពីរ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ