Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៧៖ ក្រុមហ៊ុន ស្មាត អាស្យាតា (“ស្មាត”) ជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ខ្លួននឹងទិញភាគហ៊ុន ៣០% របស់ក្រុមហ៊ុន “សប្បាយ” (Sabay Digital Plus Co., Ltd) ដែលជាក្រុមហ៊ុនផលិតមាតិកាព័ត៌មាន និងកម្មវិធីកម្សាន្តបែបឌីជីថល។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំងពីររំពឹងថា នឹងជួយពង្រឹងភាពនាំមុខរបស់ខ្លួនក្នុងវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរបំផុត។

“សប្បាយ” គឺជាក្រុមហ៊ុនផលិតកម្មវិធីឌីជីថលឈានមុខគេនៅប្រទេសកម្ពុជា។ ជាមួយនឹងគេហទំព័រព័ត៌មានដ៏ពេញនិយម កម្មវិធីជាវីដេអូ ហ្គេមកម្សាន្ត និងកម្មវិធីបែបឌីជីថលផ្សេងទៀត “សប្បាយ” គឺជាក្រុមហ៊ុនក្នុងស្រុកដ៏ល្បីឈ្មោះមួយ ក្នុងចំណោមម៉ាកយីហោល្បីៗនៅកម្ពុជា។ នៅក្រោមលក្ខខណ្ឌនៃភាពជាដៃគូនេះ ក្រុមហ៊ុន “សប្បាយ” នៅតែគ្រប់គ្រងប្រតិបត្តិការហ្គេមកម្សាន្ត ដោយក្ដោបភាគហ៊ុន ១០០% ប៉ុន្តែ បានទទួលយកក្រុមហ៊ុនស្មាតជាដៃគូសម្រាប់ផ្នែកផលិតព័ត៌មាន និងវីដេអូ កម្មវិធីទូទាត់សាច់ប្រាក់ ការផ្សព្វផ្សាយពាណិជ្ជកម្មបែបឌីជីថល និងនវានុវត្តន៍ឌីជីថលផ្សេងៗទៀតនាពេលអនាគត។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត បានមានប្រសាសន៍ថា៖ “ការវិនិយោគលើក្រុមហ៊ុនសប្បាយនេះ គឺស្របតាមយុទ្ធសាស្រ្តរបស់យើង ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការអតិថិជនរបស់យើង ដែលចូលចិត្តប្រើប្រាស់អ៊ិនធឹណិត ។ តាមរយៈការរួមបញ្ចូលគ្នារវាងភាពនាំមុខផ្នែកអ៊ិនធឹណិតរបស់ក្រុមហ៊ុនស្មាត ជាមួយនឹងកម្មវិធីល្អៗរបស់សប្បាយ នឹងអនុញ្ញាតឱ្យយើងផ្តល់ជូននូវព័ត៌មាន និងគំនិតផ្សេងៗដែលមានគុណតម្លៃសម្រាប់ការរស់នៅកាន់តែប្រសើរជូនទៅដល់អតិថិជនរបស់យើង។ ភាពជាដៃគូនេះ ប្រៀបបាននឹងការផ្សំផ្គុំក្រុមហ៊ុនដែលមានភាពនវានុវត្តន៍បំផុតទាំងពីររបស់កម្ពុជា ហើយនឹងជួយឲ្យក្រុមហ៊ុនទាំងពីរកាន់តែរីកចម្រើនខ្លាំងថែមទៀត”។

វិស័យដែលក្រុមហ៊ុនទាំងពីរមើលឃើញនូវកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងបង្កើតគុណតម្លៃបន្ថែមជាច្រើន រួមមាន ផ្នែកព័ត៌មានក្នុងស្រុក និងកម្មវិធីកម្សាន្ត វីឌីអូដែលពេញនិយមតាមតម្រូវការ កម្មវិធីទូរទាត់ដែលមានឯកទេសខ្ពស់ ការផ្សាយពាណិជ្ជកម្មបែបឌីជីថល និងការទូទាត់សាច់ប្រាក់ជាដើម ។

លោក ថូម៉ាស បានបន្ថែមទៀតថា៖ “យើងមើលឃើញ ភាពស្របគ្នាជាច្រើន រវាងអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរនេះ ទាំងមូលដ្ឋានអតិថិជន កម្មវិធី និងផលិតផលផ្សេងៗ ក៏ដូចជាអ្នកមានទេពកោសល្យផ្នែកឌីជីថលផងដែរ។ ការវិនិយោគលើក្រុមហ៊ុន សប្បាយ នេះ គឺមិនត្រឹមតែប្រៀបបាននឹង “អាពាហ៍ពិពាហ៍ដែលទេវតាផ្សំផ្គុំពីឋានសួគ៌” សម្រាប់ក្រុមហ៊ុនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើជាគំរូដល់អ្នកវិនិយោគ និងសហគ្រិនផ្សេងទៀត ឲ្យបានឃើញថាតើមានកាលានុវត្តភាពអ្វីខ្លះនៅក្នុងទីផ្សារកម្ពុជាដ៏ក្មេងខ្ចី ប៉ុន្តែសម្បូរទៅដោយសក្តានុពលច្រើនសឹងមិនគួរឲ្យជឿ”។

ក្រុមហ៊ុន “សប្បាយ” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងបានរីកលូតលាស់រហូតដល់មានបុគ្គលិកជិត ២០០នាក់។ សហស្ថាបនិករបស់ក្រុមហ៊ុន គឺលោក ជី សិលា ដែលបានចាប់ផ្តើមអាជីពក្នុងវិស័យពាណិជ្ជកម្មនៅដើមឆ្នាំ ១៩៩០ ក៏បានក្លាយជាពាណិជ្ជករមួយក្នុងចំណោមពាណិជ្ជករដែលគេគោរពរាប់អានបំផុតក្នុងប្រទេសកម្ពុជា ដោយបានបង្កើតក្រុមហ៊ុន “សប្បាយ” តាំងពីដំបូងក៏ដូចជាគ្រប់គ្រងក្រុមហ៊ុន CBM ដែលក្រុមហ៊ុននេះទទួលបានសិទ្ធិប្រើប្រាស់យីហោផលិតផលម្ហូបអាហារ និងភេសជ្ជៈមួយចំនួននៅក្នុងប្រទេស ហើយក៏ជាដៃគូវិនិយោគរបស់រោងភាពយន្ត Major Cineplexes នៅកម្ពុជាផងដែរ។

លោក ជី សីលា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន “សប្បាយ” មានប្រសាសន៍ថា៖ “យើងបានខិតខំយ៉ាងខ្លាំងដើម្បីធ្វើឲ្យសប្បាយក្លាយទៅជាក្រុមហ៊ុននាំមុខផ្នែកទីផ្សារឌីជីថលនៅក្នុងប្រទេស។ កាលានុវត្តភាពថ្មីនេះ អនុញ្ញាតឱ្យយើងមានចំណែកក្នុងការផលិតនិងផ្សព្វផ្សាយខ្លឹមសារ និងកម្មវិធីនានា ហើយនេះគឺជាការផ្សំផ្គុំដ៏ល្អឥតខ្ចោះសម្រាប់ក្រុមហ៊ុនរបស់យើងទាំងពីរ ។ ហើយយើងក៏មិនទាន់ថាហ៊ានស្រមៃដល់លទ្ធផលរយៈពេលវែងមួយចំនួន ដែលនឹងកើតចេញពីភាពជាដៃគូនេះនៅឡើយទេ ។ តែទោះជាយ៉ាងណា តាមរយៈភាពជាដៃគូនេះ យើងពិតជាមានកម្លាំងចិត្ត ហើយចង់ចាប់ផ្ដើមភ្លាមៗមិនបង្អង់ឡើយ”។

ក្រុមហ៊ុន ស្មាត មានចក្ខុវិស័យ ក្លាយជាជើកឯកឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគយ៉ាងច្រើនទៅលើសហគ្រិនបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់បណ្ដាញ និងមូលដ្ឋានអតិថិជនរបស់ខ្លួន ដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មឌីជីថល។ នៅក្នុងខែឧសភា នាពេលកន្លងថ្មីៗនេះ ក្រុមហ៊ុនស្មាត បានស្វាគមន៍ក្រុមហ៊ុន Mitsui & Co. , Ltd. ជាដៃគូយុទ្ធសាស្រ្តថ្មីរបស់ខ្លួន ដែលក្រុមហ៊ុននេះ មានប្រវត្តិរឹងមាំលើផ្នែកវិនិយោគ និងភាពជាដៃគូក្នុងវិស័យ ICT ជាពិសេសសម្រាប់កម្មវិធីឌីជីថល និងអ៊ីនធឺណិត ដែលមានភាពជឿនលឿន។ មូលនិធិអាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន ស្មាត អាស្យាតា ដែលមានទឹកប្រាក់សរុប ៥លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីគាំទ្រដល់ក្រុមហ៊ុនឌីជីថល ដែលមានសមត្ថភាពនានានៅក្នុងព្រះរាជាណាក្រកម្ពុជា ។ កញ្ចប់វិនិយោគដំបូង រំពឹងថានឹងត្រូវបានប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ