Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ផ្ដល់ជូនកម្មវិធី Smart Wi-Fi Calling

ភ្នំពេញ, ថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ2018៖ ក្រុមហ៊ុន Smart Axiata បានដាក់ឲ្យដំណើរការសេវា Voice over Wi-Fi (VoWi-Fi) ដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឲ្យអតិថិជនរបស់ក្រុមហ៊ុន Smart ធ្វើការហៅចេញឬទទួលការហៅចូល និងផ្ញើសារតាមរយៈការភ្ជាប់ប្រព័ន្ធ Wi-Fi នានា​នៅលើពិភពលោក។ សេវាកម្មនេះមានឈ្មោះថា  Smart Wi-Fi Calling។​

បច្ចេកវិទ្យានេះអនុញ្ញាតឲ្យអតិថិជនរបស់ក្រុមហ៊ុន Smart ដែលប្រើស៊ីម Smart 4G និងឧបករណ៍ដែលអាចប្រើសេវាកម្មនេះ ធ្វើការហៅចេញឬទទួលការហៅចូល និង ផ្ញើសារតាមបណ្តាញប្រព័ន្ធ Wi-Fi ណាមួយ​គ្រប់ពេលវាលា ដោយភាពងាយស្រួលដូចការប្រើសេវាទូរស័ព្ទផងដែរ។​ នេះពិតជាងាយស្រួលសម្រាប់ការប្រើប្រាស់នៅកន្លែងដែលមានសេវាទូរស័ព្ទ​ខ្សោយ ឬ មិនមានតែម្ដង ក៏ដូចជាពេលការប្រើសេវា Roaming តាមរយៈការភ្ជាប់ប្រព័ន្ធ Wi-Fi គ្រប់​ទី​កន្លែង​នៅ​លើពិភពលោក។

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata បានចាត់ទុកការសម្ពោធ Smart Wi-Fi Calling នេះ ជាវឌ្ឍភាពដ៏សំខាន់មួយដើម្បីសម្រចគោលដៅរបស់ Smart ក្នុងការផ្តល់ជូននូវបទពិសោធន៍ទូរស័ព្ទចល័តដ៏ល្អបំផុតនៅទូទាំងប្រទេសកម្ពុជា។

លោកបានពន្យល់ថា៖ “ក្រុមហ៊ុន Smart មានមោទនភាពយ៉ាងខ្លាំងក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាទូរស័ព្ទចល័តចុងក្រោយបំផុតនិងឈានមុខគេដល់អតិថិជនរបស់យើងនៅទូទាំងប្រទេស ហើយការដាក់ឲ្យដំណើការនៅថ្ងៃនេះគឺជាឧទាហរណ៍​ដ៏អស្ចារ្យមួយទៀត របស់ក្រុមហ៊ុន Smart ដែលនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខណៈដែល    ក្រុមហ៊ុន Smart បន្តផ្តល់សេវា 4.5G នៅទូទាំងប្រទេសកម្ពុជា ការដាក់ឲ្យប្រើប្រាស់នូវសេវា Smart Wi-Fi Calling នឹងផ្តល់ការធានាបន្ថែមមួយកម្រិតទៀត សម្រាប់អតិថិជនរបស់ក្រុមហ៊ុន Smart និងអ្នកដែលបានភ្ចាប់សេវា Roaming ទាំងអស់ដោយមិនចាំបាច់មានភាពខ្វល់ខ្វាយ​។ ដោយអាចនិយាយបានថា ការភ្ជាប់ Wi-Fi នានាគឺជាផ្នែកមួយនៃសេវាទូរស័ព្ទរបស់ក្រុមហ៊ុន Smart

លោក Stjepan បានមានប្រសាសន៍បន្ថែមថា៖​ “ទោះបីជាអតិថិជនស្ថិតនៅក្នុងទីតាំងដែលមានសេវាទូរស័ព្ទចល័តខ្សោយ ឬ គ្មានក៏ដោយ ឥឡូវនេះពួកគាត់អាចធ្វើការហៅចេញឬទទួលការហៅចូល ជាមួយការភ្ជាប់ប្រព័ន្ធ Wi-Fi ដែលកាលពីមុន គឺមិនអាចធ្វើទៅបាន។ ការហៅចេញបែបនេះ ត្រូវបានចាត់ទុកដូចជាការហៅទូរស័ព្ទក្នុងស្រុក។ ឧទាហរណ៍​ អ្នកនៅក្នុងជណ្ដើរយន្ដមិនមានសេវាទូរស័ព្ទ ប៉ុន្ដែមានប្រព័ន្ធ Wi-Fi ដែលដំណើរការ​ល្អ ដូច្នេះការហៅទូរស័ព្ទរបស់អ្នកនឹងរលូតដោយមិនមានភាពរអាក់រអួលដូចជាអ្នកមានសេវាទូរស័ព្ទពេញតែម្ដង។ ដូចគ្នានោះដែរ ពេលអ្នកធ្វើដំណើរកំសាន្ដទៅប្រទេស សឹង្ហបុរី ឬទីកន្លែងណាក៏ដោយ នៅពេលដែលអ្នកភ្ជាប់ប្រព័ន្ធ Wi-Fi នៅសណ្ឋាគារ ឬ អាកាសយាន្ដដ្ឋាន ចាប់ពីពេលនោះមក ប្រព័ន្ធក្រុមហ៊ុន Smart នឹងចាត់ទុកថាអ្នកកំពុងនៅប្រទេសកម្ពុជា។ ដូច្នេះអ្នកអាចធ្វើការហៅចេញទៅកាន់អ្នកប្រើប្រាស់ Smart ដោយការហៅចេញនេះនឹងត្រូវបានចាត់ទុកជាការហៅក្នុងស្រុកដោយមិនមានការបង់ប្រាក់បន្ថែមនោះទេ។ អញ្ចឹងបានន័យថា វាមិនមានការបង់ប្រាក់សម្រាប់ Roaming ក្នុងការធ្វើការហៅនិងទទួលការហៅចូលនោះទេ។ នេះពិតជាសេវាកម្មដ៏អស្ចារ្យដែលកាន់តែងាយស្រួលសម្រាប់ការហៅរបស់អ្នក។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករក្នុងប្រទេសកម្ពុជាតែមួយគត់​ ដែលផ្ដល់សេវាកម្មនេះ និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមួយចំនួនតូចក្នងតំបន់ដែលផ្ដល់សេវានេះ។

ទូរស័ព្ទមួយចំនួនដែលផលិតដោយ Samsung Huawei និង Apple អាចប្រើប្រាស់សេវា Smart Wi-Fi Calling នេះបានហើយ។

  • Samsung រួមមាន Galaxy A6, Galaxy A6 Plus, Galaxy A7, Galaxy A9, Galaxy J2 Pro, Galaxy J4 Core, Galaxy J4+, Galaxy J6+, Galaxy J7, Galaxy J8, Galaxy S8, Galaxy S8+, Galaxy S9, Galaxy S9+, Galaxy Note9
  • Huawei រួមមាន Mate 20, Huawei Mate 20 Pro, Huawei P20, Huawei P20 Pro, Huawei Nova 3, Huawei Nova 3i, Huawei Nova 3lite
  • iPhoneរបស់ Apple រួមមាន iPhone 6 ឡើងទៅដែលមាន iOS 12.1.1

 

ដើម្បីដំណើរការសេវា VoWi-Fi គ្រាន់តែបើកឲ្យដំណើរការប្រព័ន្ធ Wi-Fi Calling នៅក្នុង Setting ក្នុងទូរស័ព្ទរបស់អ្នក។

. ទូរស័ព្ទប្រភេទ Android ចូលទៅ Setting -> ចុចលើ “Connection” -> ចុចលើ “Wi-Fi Calling”

.ទូរស័ព្ទប្រភេទ iOS ចូលទៅ Setting -> ចុចលើ “Cellular” -> ចុចលើ “Wi-Fi Calling”

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ