Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានប្រកាសជ័យលាភីឈ្នះរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងការផលិតវីដេអូលើបណ្ដាញអិុនធឺណិត នៅក្នុងឱកាសបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថលរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អុីវតឹក  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ចាប់តាំងពីដាក់ឲ្យដំណើការ នៅខែវិច្ឆិកា  ឆ្នាំ ២០១៩ កម្មវិធីសាកល្បងនេះបានផ្ដល់សមិទ្ធិផលជាចំណេះដឹងដល់សិស្សថ្នាក់ទី ១០ និងថ្នាក់ទី ១១ ប្រមាណ ១៥០០ នាក់ (ក្នុងនោះ ៥០ ភាគរយជានារី) ក៏ដូចជាគ្រូបង្រៀនតាមរយៈសិក្ខាសាលារបស់ខ្លួននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ហើយយុទ្ធនាការតាមអិុនធឺណិត មានចំនួនអ្នកចូលមើលចំនួន ១៩៣ ៣០០​ ដង។ កម្មវិធីនេះដែលទទួលបានថវិកាគាំទ្រជាចម្បងពីវិភាគទានរបស់ក្រុមហ៊ុន Smart​ ក្នុងមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងលើកកម្ពស់ ការយល់ដឹងបន្ថែមអំពីសុវត្ថិភាពអិុនធឺណិត និងអក្ខរកម្មអិុនធឺណិត ក្នុងចំណោមយុវជនកម្ពុជា​ ដោយមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Google និង ក្រុមហ៊ុន GSMA។

លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន​ Smart Axiata បានមានប្រសាសន៍ថា៖ «នៅក្នុងក្រុមហ៊ុន Smart យើងជឿជាក់ថាសុវត្ថិភាពអិនុធឺណិត និងភាពជាពលរដ្ឋឌីជីថលគឺជាកត្ដាសំខាន់ នៅពេលផ្សព្វផ្សាយលើកកម្ពស់ការជម្រុញការប្រើប្រាស់ទូរគមនាគមន៍ចល័តបន្ថែមនៅកម្ពុជា។     ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងដៃគូដ៏ទៃទៀតទាំងអស់ យើងមានគោលបំណងជម្រុញកម្មវិធីសាកល្បងនេះ ដើម្បីបង្កើតផលវិជ្ជមានបន្ថែមទៀត នៅតាមសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវមាតិកាអិនុធឺណិត និងកម្មវិធីតាមប្រព័ន្ធអិុនធឺណិតនាពេលអនាគត។  ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងកម្មវិធីសាកល្បងគឺជាភ្នាក់ងាររបស់យើង ដើម្បីលើកកម្ពស់គំនិតសំខាន់ៗទាំងនេះក្នុងចំណោមមិត្តភក្ដិរបស់ពួកគេ ហើយយើងក៏ទន្ទឹងរង់ចាំសង្គមដែលមានការយល់ដឹងពីឌីជីថលកាន់តែច្រើន។»

សាលារៀនចំនួន ៣កន្លែងក្នុងខេត្តនិមួយៗ ត្រូវបានកំណត់យក ដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយគ្រូបង្រៀនមួយចំនួនត្រូវបានអញ្ជើញឲ្យចូលរួមវគ្គបណ្តុះបណ្តាលដែលដឹកនាំដោយ      អតីតនិស្សិតមកពីកម្មវិធី SmartEdu ដោយយកគំរូសម្រង់ពីក្រុមហ៊ុន Google និងសៀវភៅណែនាំលើកម្មវិធីបណ្តុះបណ្តាលជំនាញអិុនធឺណិតទូរស័ព្ទចល័តរបស់ក្រុមហ៊ុន GSMA។ កំឡុងពេលបណ្តុះបណ្តាលដែលមានរយៈពេល​១ ថ្ងៃ ប្រធានបទរួមមាន ការស្វែងរកព័ត៌មានតាម  អិុនធឺណិត ពាក្យសំងាត់រឹងមាំ​ ការបោកបញ្ឆោតតាមអិុនធឺណិត​ និង​ ភាពជាពលរដ្ឋឌីជីថលប្រកបដោយទំនួលខុសត្រូវ។

សិស្សានុសិស្សក៏បានរៀនអំពីរបៀបផលិតវីដេអូកំសាន្ត និងទាក់ទាញដោយប្រើ ទូរស័ព្ទស្មាតហ្វូន។ វីដេអូចំនួន​   ដប់មួយត្រូវបានសម្រាំងយក  និងបានចែករំលែកលើទំព័រហ្វេសប៊ុក ‘Smart for Cambodia’ កាលពីសប្តាហ៍មុន ដើម្បីឱ្យសាធារណជនបោះឆ្នោត លើវីដេអូដែលពួកគេពេញចិត្ត។

ក្រុមចំនួន ៣ រួមមាន ក្រុម​ “កុំជឿ”  ក្រុម “ដាក់លេខសំងាត់ទូរស័ព្ទឲ្យស្មុគស្មាញ” ក្រុម “១០០០០​ដុល្លារប្រហារម្ដាយខ្ញុំ” ដែលមកពីវិទ្យាល័យតេជោហ៊ុនសែនបឹងកុក និង វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី រលាប្អៀរ ទទួលបានប្រាក់ឧបត្ថម្ភមួយក្រុមៗ ចំនួន ១០០០ ដុល្លារ ហើយវិទ្យាល័យទាំងពី ក៏ទទួលបានប្រាក់ឧបត្ថម្ភជាសំភារៈសិក្សាចំនួន ៣៧៥០ដុល្លារផងដែរសម្រាប់សាលានិមួយៗចំពោះការផ្ញើរវីដេអូច្រើនជាងគេច្រើនបំផុតសម្រាប់ការប្រកួតអនឡាញ។

ហេង​ សុភារម្យ សិស្សមកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ការរៀនសូត្រអំពីប្រធានបទថ្មី និងរបៀបផលិតវីដេអូជាមួយមិត្តរួមថ្នាក់ពីជាសប្បាយណាស់។ខ្ញុំសង្ឃឹមថានឹងអាចចែករំលែកចំណេះដឹងថ្មីនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់ខ្ញុំនៅឯសហគមន៍របស់ខ្ញុំ។»

គើន គឿន ដែលជាគ្រូបង្រៀនម​កពី វិទ្យាល័យ តេជោហ៊ុនសែនបឹងកុក ខេត្តកំពង់ចាមបានបន្ថែមទៀតថា៖ «ផ្នត់គំនិតភាពជាពលរដ្ឋឌីជីថលបង្រៀនយុវជនកម្ពុជា ពីរបៀបរក្សាសុវត្ថិភាពលើប្រព័ន្ធអិុនធឺណិតនៅ ពេលដែលសិស្សានុសិស្សកម្ពុជាបានទទួលនូវការបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថល ពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសសាលារៀនយើង ដើម្បីសាកល្បងកម្មវិធីនេះ ហើយខ្ញុំទន្ទឹងរង់ចាំចូលរួមបន្ថែមទៀតនៅក្នុងដំណាក់កាលបន្ទាប់នៃកម្មវិធីនេះផងដែរ»

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុត្រូវសង្គមសរបស់ក្រុមហ៊ុន Smart ,  សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart​​ for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh ។​

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ