Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ, ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨៖​  Goama ដែលកម្មវិធីប្រមូលផ្ដុំហ្គេមអនឡាញសម្រាប់ប្រទេសកំពុងអភិវឌ្ឍត្រូវ​បាន​ជ្រើស​រើស​ជាជ័យលាភី “ជម្រើសរបស់គណៈ​កម្មការ” នៃកម្មវិធីកំពូលអីុឆេឡនទាំង១០០នៅអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៨នៅកម្ពុជា បន្ទាប់ពីធ្វើបទបង្ហាញពីគំនិតអាជីវកម្មរបស់ពួកគេ នៅចំពោះមុខគណៈ​កម្មការវាយតម្លៃ។

Goama បាន​ប្រកួត​ជាមួយក្រុម​ចំនួនជាង ២០ នៅអគាររេនទ្រី (Raintree) នាថ្ងៃនេះ។ Goama នឹងត្រូវផ្ដល់ឱកាសដ៍កម្រមួយដើម្បីជួបជាមួួយវិនិយោគិន និង ភ្នាក់ងាររដ្ឋាភិបាលប្រកបដោយសក្តានុពល នៅឯកិច្ចប្រជំុកំពូលអីុឆេឡនឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរីនៅខែមិថុនាខាងមុខនេះ។

លោក Mohan Belani​ សហស្ថាបនិកនិងនាយក​ប្រតិបត្តិ E27បានមានប្រសានស៍ថា៖

“ថ្ងៃនេះយើងពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវគ្គជម្រុះទាំងអស់នាថ្ងៃនេះ។ ពួកគេពិតជាតំណាង ពីសក្តានុពលដ៏ធំធេងនៃវិស័យអាជីវកម្មដែលទើបចាប់ផ្ដើមថ្មីក្នុងប្រទេសកម្ពុជា។​​​ ក្រៅពីបានក្លាយជា ផ្នែកមួយនៃកម្មវិធីកំពូលទាំង១០០ នៅអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៨ (Top100 APAC) ខ្ញុំប្រាកដថាជ័យលាភីនឹងទទួលបានកាចាប់អារម្មណ៏ពីវិនិយោគិនជាច្រើននៅអំឡុងកម្មវិធីអីុឆេឡន​​ (Echelon) ដែលអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្មនិងអតិថិជនរបស់ពួកគេ”។​

ក្រុមហ៊ុនអាជីវកម្មដែលទើបចាប់ផ្ដើមថ្មីចំនួន៤ផ្សេងទៀតក៍ត្រូវបានជ្រើសរើសផងដែរ ដែលមានដូចជា SPARE ដែលជាកម្មវិធីផ្តល់​សេវាកម្មសម្រួលដល់ការកក់ ឬ​ក៏​ជួល​អចលនទ្រព្យ និង​កន្លែង​ធ្វើ​ការ ដោយទទួលពានរង្វាន់ជាក្រុមហ៊ុនដែលជាទីពេញចិត្តរបស់អ្នកគាំទ្រ ដោយផ្អែកលើការបោះឆ្នោតគាំទ្រតាមអនឡាញ។ ក្រុមដទៃទៀតរួមមាន BookMeBus CamboTicket និង Demine Robotics។

អ្នកឈ្នះទាំងអស់ នឹងទទួលបានសិទ្ធចូលរួមសិក្ខាសាលាផ្តាច់មុខ ក៏ដូចជាព្រឹត្តិការណ៍តភ្ជាប់បណ្តាញនានា នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងទទួលបានការអញ្ជើញឲ្យចូលរួមបង្ហាញផលិតផលនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ីអ៊ីឆេឡនប្រចាំឆ្នាំ២០១៨ទៀតផង។​

លោក សឿន ថារឹទ្ធ ជាសហស្ថាបនិករបស់ SPARE បានមានប្រសាសន៍ថា៖ “ខ្ញុំមានអារម្មណ៍រំភើបមែនទែន ដែលត្រូវបានបោះឆ្នោតគាំទ្រជាក្រុមជម្រើសរបស់អ្នកគាំទ្រ។ ការទទួលបានឱកាសដើម្បីចែករំលែកអំពីគំនិតអាជីវកម្មរបស់ពួកយើងទៅកាន់វិនិយោគិនជាលក្ខណៈអន្តរជាតិបែបនេះ ច្បាស់ជាពង្រីកបណ្តាញរបស់ពួកយើងនៅឯបរទេស ក៏ដូចជាអាចបង្កើនការគាំទ្រជាថវិកា និងកេរ្តិ៍ឈ្មោះរបស់យើងទៀតផង។”

កម្មវិធី TOP 100 គឺជាកម្មវិធីប្រចាំឆ្នាំមួយដែលលើកកម្ពស់ការយល់ដឹង ការតភ្ជាប់ អ្នកមានទេពកោសល្យ និងឱកាសរៃអង្គាសថវិកា សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាទើបនឹងបង្កើតថ្មីក្នុងដំណាក់កាលដំបូង នៅទ្វីបអាស៊ី។ កម្មវិធីនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន e27 ដែលជាវេទិកាសារព័ត៌មានអំពីបច្ចេកវិទ្យាដ៏ធំបំផុតប្រចាំទ្វីប អាស៊ី។  ក្នុងរយៈពេល២ខែកន្លងមក e27បានធ្វើដំណើរឆ្លងកាត់ទីក្រុងចំនួន២៣នៅអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបានចាប់ដៃគូជាមួយមេដឹកនាំសហគមន៍ក៏ដូចជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យានេះ ដើម្បីជ្រើសរើសក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបនឹងបង្កើតថ្មីដ៏ល្អបំផុត ដើម្បីតាមដាន។

ឯកឧត្តមបណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍បានស្ងើចសរសើដល់គំនិតផ្ដួច​ផ្ដើមនេះថា៖ “កម្មវិធីកំពូលទាំង១០០ (TOP100) ស្របតាមការផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និង លើកតម្កើងអាជីវកម្មដែលទើបនឹងបង្កើតថ្មី ដែលជាផ្នែកមួយនៃសេដ្ឋកិច្ចឌីជីថលនាពេលអានាគត។ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដែលក្រុមហ៊ុន Smart Axiata បានកំពុងជាដៃគូដ៏ចំបងរបស់ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និង វិទ្យាស្ថានជាតិ NIPTICT ក្នុងការបង្កើតឱកាស និង លទ្ធភាពថ្មីៗសម្រាប់អាជីកម្មដែលទើបនឹងបង្កើតថ្មីរបស់កម្ពុជា។​

ឆ្នាំនេះ គឺជាលើកដំបូងហើយ ដែលកម្មវិធី Echelon Top100 មានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក៏ដូចជាក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស់ ហ៊ុន បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Smart ពិតជាមានកិត្តិយសណាស់ ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនe27សម្រាប់កម្មវិធីនេះ ដែលអភិវឌ្ឍលើគំនិតផ្តួចផ្តើមជាច្រើនដែលយើងបានយកមកប្រើប្រាស់ សម្រាប់អភិវឌ្ឍវិស័យក្រុមហ៊ុនទើបនឹងបង្កើតថ្មីក្នុងស្រុកដ៏មានសក្តានុពល របស់កម្ពុជា។ កម្មវិធីជាច្រើនដូចជាកម្មវិធីនេះជាដើម ដែលមានឱកាសបង្ហាញវត្តមានលើឆាកអន្តរជាតិ នឹងច្បាស់ជាផ្តល់ជូនក្រុមហ៊ុនទើបនឹងបង្កើតថ្មីៗដ៏មានសក្តានុពលទាំងនេះ នូវកម្លាំងជំរុញដើម្បីឲ្យពួកគេរីកចម្រើនឈានដល់មួយកម្រិតទៀត។”

ដោយខុសគ្នាពីការប្រកួតជម្រុះក្នុងប្រទេសដទៃទៀត​ អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍នៅអាគារ Raintree ក៏នឹងទទួលបានការយល់ដឹងដ៏មានតម្លៃពីវាគ្មិនល្បីៗប្រចាំតំបន់ ដែលមកពីក្រុមហ៊ុនវិនិយោគលើប្រាក់ទុន ក្រុមហ៊ុនសាជីវកម្ម រាជរដ្ឋាភិបាល និងអ្នករៀបចំគោលនយោបាយរបស់រដ្ឋ ក្នុងអំឡុងពេល ជំនួបវាគ្មិន ៣ ផ្សេងៗគ្នា​ ដែលជាផ្នែកមួយនៃកម្មវិធីពេលព្រឹក។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ