Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ប្រជាពលរដ្ឋកម្ពុជា​រាប់​សែន​​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគុំតន្ត្រី​សប្បុរស​ធម៌​ស្នាម​ញញឹម​ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Smart Axiata កាល​ពីថ្ងៃ​អាទិត្យ ដើម្បី​រីករាយជាមួយនឹង​ការ​ស្តាប់​តន្ត្រី​របស់​​តារា​ល្បីៗ​ដូចជា ក្រុមតូច SmallWorld Smallband លោក ខេមរៈ សេរីមន្ត អ្នកនាង​ ឱក​ សុគន្ធកញ្ញា កញ្ញា សុខ ពិសី លោក ស៊ូលី ផេង និង​ លោក សាយ ​ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។

វីដេអូ​ការ​ប្រគុំ​តន្ត្រីនេះ​ត្រូវ​បាន​ចូល​ស្តាប់​និង​ទស្សនា​ជាង ១ ​លានដង ដោយ​ទស្សនិកជន​បាន​បញ្ចេញ​មតិយោបល់​ជាមួយក្ដី ស្រលាញ់ និងការគាំទ្រ​ដល់​សិល្បករ និងសិល្ប​ការី​ក្នុងដួង​​ចិត្ត​របស់​ពួកគេ។

លោក សាយ ​បាន​និយាយថា៖ “ខ្ញុំបាន​ច្រៀង​ចេញពីបេះដូង​របស់ខ្ញុំ​ សម្រាប់​បងប្អូន​ប្រុស​ស្រី​ទាំងអស់​ក្នុ​ងប្រទេស​កម្ពុជា និង​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​និង​គិលានុបដ្ឋាក​យិកា ដែល​មើលថែរក្សា​ក្មេងៗ​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​ក៏មានក្តី​រីក​រាយ​ផង​​ដែរ ដែល​ក្រុមហ៊ុន Smart អាច​ស្វែង​រក​វិធី​មួយ​សម្រាប់​យើង​បង្កើតស្មាមញញឹម​រួម​គ្នា​តាមអនឡាញ បើទោះជា​យើង​មិនអាច​ជួប​ជុំគ្នា​ផ្ទាល់​ដោយសារ​ការ​រាតត្បាតនៃ​ជំងឺកូវីដ១៩ក្តី”។

កម្មវិធី​ប្រគុំតន្ត្រី​សប្បុរសធម៌ស្នាមញញឹមតាម​អនឡាញ​នេះ បង្ហាញ​ការងារ​ដ៏អស្ចារ្យ​​របស់​មន្ទីរ​ពេទ្យ​​ទាំង​ពីរ​នេះ។ គ្រាន់តែ​មន្ទីរ​ពេទ្យ​​គន្ធបុប្ផាតែ​​មួយ​បាន​ផ្តល់ការព្យាបាល​ដល់​កុមារ​កម្ពុជា​ជាង ១៦​លាននាក់​គិត​ចាប់តាំង​ពី​មន្ទីរ​ពេទ្យ​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​​ក្នុង​ឆ្នាំ​១៩៩២។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata បានមាន​ប្រសាសន៍​ថា៖ “យើង​​មាន​ក្តី​រំភើប​​ចំពោះ​ការ​​​​គាំទ្រ​យ៉ាង​ខ្លាំង​​​ដល់​មន្ទីរ​ពេទ្យ​ដ៏​គួរ​កត់​សម្គាល់ទាំង​នេះ​​ពី​ទូទាំង​ប្រទេស ហើយ​​យើង​មានក្តីរីក​រាយ​ដែល​យើង​អាច​មាន​​លទ្ធភាព​ដំណើរការ​ការ​ប្រគុំ​តន្ត្រី​នេះ​បាន​ ដើម្បី​រៃអង្គាស​​ថវិកា​សម្រាប់​មន្ទីរ​ពេទ្យទាំង​នេះ បើទោះជា​ស្ថិតក្នុងអំឡុង​ពេល​ដ៏​​លំបាក​​ក៏ដោយ»។

លោក​បានបន្ថែមថា៖ «ពិត​ណាស់ យើង​មាន​បទ​ពិសោធ​ច្រើន​ក្នុងការ​ផ្សព្វផ្សាយ​ការ​ប្រគុំ​តន្ត្រី​ដែលមាន​ការ​សម្តែង​ពី​ក្រុង​តារា​ល្បីៗក្នុងស្រុក និងអន្តរជាតិ។ បើ​ទោះជា​ការ​ប្រគុំ​តន្ត្រី​តាម​អន​ឡាញ​នេះ​មាន​ការ​​ខុស​ប្លែក​បន្តិច​ក្តី ប៉ុន្តែ​ដោយសារ​ក្រុម​ផលិត​កម្ម​​​ដ៏អស្ចារ្យ​របស់​យើង សិល្បករ​សិល្បការី​ដែលមានទេពកោសល្យ និង​ប្រជាពលរដ្ឋ​កម្ពុជា​ដ៏អស្ចារ្យ យើងអាច​ធ្វើ​កម្មវិធី​នេះ​បានសម្រេច​រួម​គ្នា”។

ប្រជាពលរដ្ឋ​ទាំងអស់​នៅតែ​អាច​បរិច្ចាគ​ទៅ​កាន់​យុទ្ធនាការ​សប្បុរសធម៌​ស្នាម​ញញឹញ​នេះ​រហូត​ដល់​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០២១ តាម​រយៈការ​ចុចលេខ *២០២១* [បរិមាណ​ទឹកប្រាក់ដែល​ចង់​បរិច្ចាគ] #។ ឧទាហរណ៍៖ ប្រសិន​បើ​អតិថិជន​ចង់​បរិច្ចាគ ​១ ដុល្លារ អតិថិជនគួរចុច *២០២១*១# ហើយ​ចុច​បញ្ចូន។ ទំនិញសម្រាប់លក់អំឡុងពេលប្រគុំតន្ត្រី ដូចជា​អាវយឺត និងកាបូបស្ពាយ ក៏នឹង​មាន​លក់​​នៅ​តាម Smart Shop ចំនួន ៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និង​អ៊ីអនម៉លសែនសុខ និង Smart Shop ធីខេ (ទួលគោក)។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ