Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមជ័យលាភីចំនួន 3 ដែលបង្កើតដំណោះស្រាយអាជីវកម្មឌីជីថល បានទទួលរង្វាន់ជាសាច់ប្រាក់នៅវគ្គផ្តាច់ព្រ័ត្រដ៏ធំនៃកម្មវិធី Bootcamp ​រយៈពេល 13 ថ្ងៃ របស់កម្មវិធី SmartEdu សម្រាប់និស្សិតសាកលវិទ្យាល័យ (SmartEdu USDP) កាលពីសប្តាហ៍មុន។

ចាប់ផ្តើមក្នុងឆ្នាំ 2018 កម្មវិធី​SmartEdu USDP គឺជាកម្មវិធីអប់រំអាជីវកម្មដ៏ល្បីមួយ ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេស ដើម្បីផ្តល់ឱកាសឲ្យ និស្សិតកម្រិតបរិញ្ញាប័ត្រកម្ពុជាសិក្សាអំពីការអភិវឌ្ឍបុគ្គលខាងផ្នែកទ្រឹស្តី ការសាកល្បង និងបុគ្គល តាមរយៈវិធីសាស្រ្តសិក្សាដោយការអនុវត្ត។

និស្សិតចំនួន 48 នាក់ត្រូវបានជ្រើសរើសឱ្យចូលរួមសម្រាប់ឆ្នាំ 2022នេះ   ហើយកម្មវិធីបានចាប់ផ្តើមនៅថ្ងៃទី 5 ខែវិច្ឆិកា និងដំណើរការរហូតដល់ថ្ងៃទី 17 ខែវិច្ឆិកា។

អ្នកចូលរួមក្នុងកម្មវិធីនេះបានសិក្សាអំពីជំនាញ និងក៏ដូចជាប្រធានបទសំខាន់ៗក្នុងវិស័យអាជីវកម្ម តាមរយៈសិក្ខាសាលាលំអិត ការងារជាក្រុម និងការអនុវត្តដោះស្រាយបញ្ហាអាជីវកម្មផ្សេងៗ។ ពួកគេត្រូវបានបណ្តុះបណ្តាលដោយអ្នកជំនាញមកពីក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកដឹកនាំមកពីក្រុមហ៊ុនឈានមុខផ្សេងៗក្នុងប្រទេសកម្ពុជា។ អ្នកចូលរួមក៏បានរៀនជំនាញដែលមានប្រយោជន៍សម្រាប់ថ្ងៃអនាគតឌីជីថលដូចជា 3C’s (ការទំនាក់ទំនង ការច្នៃប្រឌិត និងការគិតបែបស៊ីជម្រៅ)។

ចំណុចលេចធ្លោពិសេសរបស់កម្មវិធីនេះគឺ ការប្រកួត CEO Challenge ដែលក្នុងនោះអ្នកចូលរួមត្រូវបានផ្តល់ពេល 48 ម៉ោងដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានមកពី មុខជំនួញពិតប្រាកដ និងត្រូវធ្វើបទបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដល់គណៈកម្មការដាក់ពិន្ទុ។ គណៈកម្មាការនៅឆ្នាំនេះរួមមានលោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនស្មាតអាស្យាតា (Smart Axiata) នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង (Maybank Cambodia) លោក រ័ត្ន សោភ័ណ្ឌ និងប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា (Prudential Cambodia) លោក Freddie Wong ។

កម្មវិធីប្រកួត​វគ្គ​ផ្តាច់ព្រ័ត្ររបស់ SmartEdu USDP មានការចូលរួមពីភ្ញៀវកិត្តយសជាង 100 នាក់ រួម​មាន​មន្ត្រី​ក្រសួង គណកម្មការផ្តល់ពិន្តុអ្នក​ណែនាំ (mentor) និង​អ្នក​ចូល​រួម​កម្មវិធី។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  និង ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan ផងដែរ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «កម្មវិធី SmartEdu USDP ផ្តល់ឱកាសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសាកលវិទ្យាល័យ និងវិស័យឯកជន ដែលជួយបង្កើតការងារ និងផ្តល់ដំណោះស្រាយបញ្ហាសង្គមនានាផងដែរ”។

លោកបានបន្ថែមថា “ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនដៃគូ ដែលបានរៀបចំឱកាសនេះសម្រាប់យុវជនដើម្បីឱ្យគេមានភាពក្លាហាន ឆ្លាតវៃ  ក្នុងការស្វែងយល់ និងសាកល្បងពីពិភពខាងក្រៅ។

នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan បានលើកឡើងថា »ការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ គឺជាការប្តេជ្ញាចិត្តមួយរបស់យើង។ នៅក្រុមហ៊ុន Smart យើងមានគោលបំណងអភិវឌ្ឍទេពកោសល្យលំដាប់ពិភពលោក មិនត្រឹមតែនៅក្នុងក្រុមហ៊ុនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសកម្ពុជា។ យើងកំពុងរស់នៅក្នុងយុគសម័យឌីជីថល ដែលឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដូច្នេះវាពិតជាមានសារៈសំខាន់ក្នុងការបំប៉នមនុស្សជំនាន់ក្រោយជាមួយនឹងជំនាញភាពជាអ្នកដឹកនាំឌីជីថល។ ក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ កម្មវិធី SmartEdu USDP បានបណ្តុះបណ្តាលអ្នកដឹកនាំឌីជីថលចំនួន 192 រូប ហើយយើងកំពុងទន្ទឹងរង់ចាំការរបណ្តុះបណ្តាលអ្នកជំនាន់ក្រោយបន្ថែមទៀតនាពេលអនាគត សម្រាប់ប្រទេសកម្ពុជា។

កម្មវិធី SmartEdu USDP បានទទួលការគាំទ្រពីមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍សមត្ថភាពនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលក្រុមហ៊ុន Smart Axiata បានចូលរួមចំណែកជារៀងរាល់ឆ្នាំ។ កម្មវិធីនេះដំណើររការឡើង ដោយមានការសហការជាមួយក្រុមហ៊ុនឯកជននានា រួមទាំងធនាគារ Maybank ដ៏ល្បីល្បាញ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ Prudential ។ ក្រុមហ៊ុនទាំងពីរ បានផ្តល់ករណីអាជីវកម្ម និងករណីសិក្សាដ៏សំខាន់ ដែលអនុញ្ញាតឱ្យនិស្សិតវាយតម្លៃ និងស្វែងយល់ពីបរិបទអាជីវកម្ម និងបញ្ហាប្រឈមផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី SmartEdu សូមតាមដានទំព័រ Facebook Smart for Cambodia នៅ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ