Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០១៦៖ ក្រុមហ៊ុន Smart Axiata បានប្រកាសចាប់ផ្តើមលក់ទូរស័ព្ទ iPhone 7/7 Plus នៅព្រឹកថ្ងៃទី០៤ វិច្ឆិកានេះ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយមានអតិថិជនជាច្រើន ដែល បានកម្មង់ទិញទុកមុន ឈរតំរង់ជួរដើម្បីទទួលយក iPhone ថ្មីស្រឡាងរបស់ពួកគេ ។

ទូរស័ព្ទទំនើបចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple នេះ ត្រូវបាននាំចូលមកកម្ពុជា ដោយក្រុមហ៊ុន Smart Axiata ក្នុងនាមជាដៃគូទូរគមនាគមន៍ផ្តាច់មុខជាមួយក្រុមហ៊ុន Apple សម្រាប់ប្រទេសកម្ពុជា ។ អតិថិជនជាច្រើន​ដែលបាន​កុម្ម៉ង់ទិញទុកមុន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ វិច្ឆិកា ទទួលបានការធានាពី​ក្រុមហ៊ុនថា និងទទួលបានទូរស័ព្ទ​​ដែល​ខ្លួន​បានកុម្ម៉ង់នៅថ្ងៃទី០៤ វិច្ឆិកា មុនគេ ។
 
ទូរស័ព្ទ iPhone 7 ត្រូវបានបំពាក់ជាមួយលក្ខណៈពិសេសថ្មីៗជាច្រើនពីក្រុមហ៊ុន Apple ដូចជា កាមេរ៉ាទំហំ ១២ megapixel ជាមួយសមត្ថភាពរក្សាលំនឹងរូបភាពនៅពេលថត អំពូល flash Quad-LED ដែលជួយអោយរូបភាព​កាន់តែភ្លឺ និងច្បាស់ល្អ ជាពិសេសពេលថតវីដេអូ ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបំពាក់អេក្រង់ Retina Display ថ្មី ក៏ដូចជា​ប្រព័ន្ធសំលេងបែបស្តេរ៉េអូ (Stereo) ដែលសម្រួលយ៉ាងច្រើនដល់ការស្តាប់តន្ត្រី និងមើលវីដេអូ ។
 
សំរាប់ម៉ូដែល iPhone 7 Plus គឺបំពាក់នូវមុខងារគ្រប់យ៉ាងដែល iPhone 7 មាន ប៉ុន្តែបូកបន្ថែមជាមួយនឹងកាមេរ៉ា​ទី២ មួយទៀត ដែលកាមេរ៉ាទី២នេះ ​គឺសម្រាប់ពង្រីករូបភាពបានច្បាស់ជាងមុនរហូត ១០​ដង ។​ ទូរស័ព្ទ iPhone ទាំងពីរប្រភេទត្រូវបានរចនាឡើងអោយធន់នឹងទឹក ឬធូលីដី ហើយមានប្រាំពណ៍សម្រាប់ជ្រើសរើស រួមមាន ពណ៍មាស ពណ៍ផ្កាឈូក ពណ៍ប្រាក់ ពណ៍​ខ្មៅ និងខ្មៅរលោង ។
 
លោក Thomas Hundt នាយកប្រតិបត្តិរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Smart បានថ្លែងថា “ក្រុមហ៊ុន Smart មានសេចក្តី​រំភើប មិនខុសពីអ្នកទាំងអស់គ្នាកំពុងរង់ចាំទទួលទូរស័ព្ទរបស់គាត់នោះទេ ក្នុងការដាក់លក់ជាផ្លូវការនូវស្មាតហ្វូន​ជំនាន់ចុង​ក្រោយ​បំផុត​របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន Smart ជាប្រតិបត្តិករទូរស័ព្ទចល័ត​តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានសិទ្ធិផ្តាច់មុខក្នុងការលក់ទូរស័ព្ទ iPhone ជាផ្លូវការ ហើយយើងមាន​ក្តី​រីករាយជាពន់ពេក ដោយបាននាំយកផលិតផលមកដល់ដៃប្រជាជនកម្ពុជា និងបន្ថែមមកជាមួយនូវ​កញ្ចប់សេវាកម្ម​យ៉ាងល្អពិសេស ជូនដល់អតិថិជនរបស់យើង ។”
 
លោក Thomas បានបន្ថែមថា “យើងជឿរជាក់ថា អតិថិជនរបស់យើងនឹងទទួលបានភាពរីករាយនៅពេលគាត់​ប្រើ​ទូរស័ព្ទ iPhone 7 និង 7 Plus ថ្មីរបស់ពួកគាត់ ជាមួយនឹងគុណភាពបណ្តាញគ្របដណ្តប់គ្រប់ទិសទីរបស់ Smart ជាពិសេសជាមួយអ៊ិនធឺណិត 4G ដែលមានល្បឿនលឿនជាងគេនៅកម្ពុជា ។ សព្វថ្ងៃ មានប្រជាជនជាង ៥០% នៃចំនួន​ប្រជាជនសរុប ស្ថិតនៅក្រោមបណ្តាញគ្របដណ្តប់ 4G LTE របស់យើង និងនៅគ្រប់ ២៥ខេត្ត-ក្រុងតែម្តង ។”
 
ទូរស័ព្ទ iPhone 7 នឹងមានលក់សម្រាប់អតិថិជនទូទៅដែលចូលទៅទិញនៅហាង Smart​ ចាប់ទីថ្ងៃទី 4 ខែវិច្ឆិកាចាប់ពីតម្លៃ ៧៩៨ ដុល្លា និងទទួលបាន អត្ថប្រយោជន៍ជាច្រើនពី ក្រុមហ៊ុនដូចជាលេខពិសេសដែលមានតំលៃ១២៩​ដុល្លា និង​ទទួលបានការប្រើប្រាស់គម្រោង Power+ ចំនួន១២ខែដោយឥតគិតលុយ។
តារាងតម្លៃទូរស័ព្ទ iPhone 7 និង iPhone 7 Plus នៅក្រុមហ៊ុនស្មាត
 
សម្រាប់ តារាងតម្លៃទូរស័ព្ទ iPhone 7 និង iPhone 7 Plus នៅក្រុមហ៊ុនស្មាតវិញគឺ៖

 

Model
Price
iPhone 7 32GB
798 USD
iPhone 7 128GB
898 USD
iPhone 7 256GB
998 USD
iPhone 7 Plus 32GB
928 USD
iPhone 7 Plus 128GB
1,028 USD
iPhone 7 Plus 256GB
1,128 USD

 

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ