Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី17 ខែតុលា ឆ្នាំ2017 − ABA ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា និង ជាសមាជិកពេញសិទ្ធិនៃសម្ព័ន្ធធនាគារជាតិកាណាដា បានពង្រីកកិច្ចសហការប្រតិបត្តិការដៃគូជាមួយក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីភ្ជាប់គណនី របស់ធនាគារ ABA ជាមួយគណនីរបស់សេវាកម្ម SmartLuy ដែលនឹងផ្ដល់ភាពងាយស្រួលដល់អតិថិជននៃ គណនីទាំងពីរក្នុងការផ្ទេរប្រាក់ទៅវិញទៅមក។

ជាមួយកិច្ចសហការជាដៃគូនេះ ឥឡូវអតិថិជនអាចផ្ទេរប្រាក់ភ្លាមៗ រវាងគណនីធនាគារ ABA និងSmartLuy តាមរយៈការប្រើប្រាស់កម្មវិធី ABA Mobile និង កម្មវិធី SmartLuy។ អតិថិជនអាចមានជម្រើស ក្នុងការផ្ទេរជាប្រាក់ដុល្លារ និងប្រាក់រៀលក្នុងតម្លៃដ៏សមរម្យបំផុត។ លើសពីនេះទៀត អតិថិជនរបស់ធនាគារ ABA ដែលជាប់កម្ចី អាចបញ្ចូលប្រាក់ទៅក្នុងគណនីបង់កម្ចី ទៅជូនធនាគារ ABA តាមបណ្ដាញភ្នាក់ងារដ៏ទូលំទូលាយរបស់ SmartLuy បានទូទាំងប្រទេស។ នៅពេលខាងមុខទៀត អតិថិជនរបស់ធនាគារនឹងមានលទ្ធភាពដកសាច់ប្រាក់ពីគណនីរបស់ខ្លួននៅតាមបណ្ដាភ្នាក់ងារ SmartLuy នានាផងដែរ។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា៖“យើងមានសេចក្ដីរីករាយសូមប្រកាសអំពីការពង្រីកកិច្ចសហការផ្នែកហិរញ្ញវត្ថុឌីជីថលជាមួយក្រុមហ៊ុន Smart ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។ កិច្ចសហប្រតិបត្តិការនេះ គឺជាដំណើរសមប្រកបឆ្ពោះទៅរកគោលដៅរបស់យើង ក្នុងការផ្ដល់ជូននូវដំណោះស្រាយសេវាកម្មធនាគារដ៏ប្រសើរបំផុតដល់អតិថិជននិងដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចបែបឌីជីថលនៅកម្ពុជា។” លោកបានបន្ថែមទៀតថា៖ “ជាក់ស្ដែង កិច្ចព្រមព្រៀងនេះ បានបើកផ្លូវឲ្យអតិថិជនធ្វើការបង់កម្ចីត្រលប់មកធនាគារ ABA វិញ តាមរយៈបណ្ដាញភ្នាក់ងាររបស់ SmartLuy បានគ្រប់ពេលវេលា ទោះជាថ្ងៃសម្រាក ឬ ហួសម៉ោងធ្វើការក៏ដោយ ដែលចំណុចនេះនឹងនាំមកនូវភាពងាយស្រួលបំផុតដល់អតិថិជនរបស់យើងខ្ញុំ។”

លោក Thomas Hundt នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart បានមានប្រសាសន៍ផងដែរថា៖ “សេវាកម្មថ្មីដែល SmartLuy ផ្ដល់ជូនដល់អតិថិជននេះ គឺស្របជាមួយឆន្ទៈរបស់យើងក្នុងការជំរុញដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។ ដោយកិច្ចសហការរួមគ្នាជាមួយធនាគារ ABA នោះអតិថិជនរបស់យើងទាំងពីរ នឹងមានលទ្ធភាពបញ្ចូលប្រាក់ក្នុងគណនី និងផ្ទេរប្រាក់បានលឿននិងងាយស្រួលជាងមុន។” លោកក៏បានបន្តទៀតថា៖ “តាមរយៈការពង្រីកបន្ថែមនូវបណ្ដាញភ្នាក់ងារ ក៏ដូចជាពាណិជ្ជករដៃគូ ដែលយើងខ្ញុំបាននឹងកំពុងតែពង្រីកជាបន្តបន្ទាប់នេះ អតិថិជននឹងអាចរីករាយជាមួយសមត្ថភាពដ៏ពេញលេញ របស់ SmartLuy ក្នុងពេលដ៏ឆាប់ខាងមុខ។”

បច្ចុប្បន្ននេះ ភ្នាក់ងាររបស់ SmartLuy មានច្រើនជាង 1,000 ភ្នាក់ងារ ដែលបាននឹងកំពុងតែបម្រើសេវាដល់បុគ្គល និងអាជីវកម្មនានានៅទូទាំងប្រទេសកម្ពុជា។ ជាមួយ SmartLuy អតិថិជនអាចបង់វិក្កយបត្រ,ដាក់ ឬ ដកប្រាក់, បញ្ចូលកាតទូរស័ព្ទដៃ, ផ្ទេរប្រាក់ និងទិញទំនិញអនឡាញបានយ៉ាងងាយស្រួល។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ