Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុម See You Soon នឹងតំណាងកម្ពុជាក្នុងការប្រកួតពិភពលោក M3 World Championshipដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata

រាជធានីភ្នំពេញ ថ្ងៃទី0៧ ខែធ្នូ ឆ្នាំ ២០២១ ជើងឯកកីឡាអេឡិចត្រូនិកក្នុងកម្មវិធីប្រកួត MPL Cambodia រដូវកាលទី​ ១ ក្រុម ‘See You Soon’ នឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M3 World Championship វគ្គបី ដែលជាការប្រកួតហ្គេម Mobile Legends: Bang Bang World Championship ដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំងនៅប្រទេសសិង្ហបុរី ហើយដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata ដែលបានវិនិយោគយ៉ាងសន្ធឹកក្នុងការអភិវឌ្ឍន៍អ្នកមានទេពកោសល្យក្នុងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។

សមាជិកក្រុមចូលរួមចំនួន ១៦ ក្រុមមកពី ១២ ប្រទេសក្នុងទ្វីប អាស៊ី អឺរ៉ុប និងអាមេរិក នឹងប្រជែងគ្នា ដើម្បីដណ្តើមយកទឹកប្រាក់រង្វាន់ចំនួន ៨០០,០០០ ដុល្លារ។​ ការប្រកួតបានចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី ១៩ ខែធ្នូ។ អ្នកគាំទ្រកីឡាអេឡិចត្រូនិកកម្ពុជាអាចមើលការផ្សាយផ្ទាល់នៃការប្រកួតនេះ នៅលើហ្វេសប៊ុក Leng by Smart

ប្រធានក្រុម See You Soon សំ​ សុផានី (ឈ្មោះហៅក្រៅ Paragon) បាននិយាយ៖ «ខ្ញុំ​មាន​គម្រោង​បង្កើត​បរិយាកាសឲ្យកាន់តែជិតស្និតដូចជាក្រុមគ្រួសារ ដោយ​ជំរុញឲ្យប្រសើឡើងការខិតខំប្រឹងប្រែង ផ្នត់​គំនិត ការ​តាំង​ចិត្ត ការ​តស៊ូ និងភាពក្លាហាន។       ជ័យជំនះពី M3 World Championship នឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ក៏ដូចជាសម្រាប់អ្នកចូលចិត្តហ្គេម Mobile Legends នៅកម្ពុជាផងដែរ។ វាពិតជាអស្ចារ្យណាស់ដែលយើងទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសជាមួយនឹងការគាំទ្រពេញទំហឹងពីក្រុមហ៊ុន Smart Axiata ក្នុងការសម្រេចបាននូវឱកាសនេះសម្រាប់ពួកយើង។»

ក្នុងអំឡុងពេលយុទ្ធនាការដណ្តើមពានក្នុងឆ្នាំនេះក្នុងការប្រកួត MPL Cambodia រដូវកាលទី១ ក្រុម See You Soon បានបង្ហាញឱ្យឃើញពីភាពស៊ីសង្វាក់គ្នាក្នុងការប្រកួតជែង ដោយយកឈ្នះក្រុម DG Quantum 3 ទល់នឹង 2 ក្នុងការប្រកួតវគ្គចុងក្រោយ។

ដោយមានការគាំទ្រពីក្រុមហ៊ុន Smart ក៏ដូចជាភាពជាដៃគូជាមួយក្រុមហ៊ុន Moonton Games ដែលជាក្រុមហ៊ុនដែលបង្កើតហ្គេម Mobile Legends: Bang Bang ការប្រកួត MPL Cambodia ត្រូវបានចាប់ផ្ដើមប្រកួតកាលពីខែសីហា ឆ្នាំ២០២១។ ការប្រកួតកីឡាអេឡិចត្រូនិកបានបញ្ចប់ដោយក្រុម See You Soon ទទួលបានជ័យលាភី​ ហើយជាលទ្ធផលក្រុមនេះក៍បានទៅចូលរួមការប្រកួតពិភពលោក M3 World Championship នៅប្រទេសសិង្ហបុរី។

ការប្រកួត MPL Cambodia រដូវកាលទី ២ នឹងត្រឡប់មកវិញនៅឆ្នាំក្រោយ ហើយនឹងកាន់តែរំភើប ដើម្បីផ្តល់នូវភាពសប្បាយរីករាយ និងការកម្សាន្តនៃកីឡាអេឡិចត្រូនិកកាន់តែច្រើន។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «​ការកើនឡើងនៃកីឡាអេឡិចត្រូនិក និងការចូលរួមរបស់ក្រុមកម្ពុជាក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជួយបង្កើនទំនាក់ទំនង ភាពជាអ្នកដឹកនាំ ការងារជាក្រុម និងជំនាញផ្នែកឌីជីថលរបស់យុវជនកម្ពុជា និងរួមចំណែកយ៉ាងច្រើននៃការអភិវឌ្ឍន៍ក្នុងវិស័យនេះនៅកម្ពុជា។ យើងមានមោទនភាព ដែលបានជួយក្រុមកម្ពុជាឱ្យទទួលបានបទពិសោទធ៍លើឆាកអន្តរជាតិដោយក្នុងនាមជាអ្នកឧបត្ថម្ភក្នុងស្រុកផ្លូវការក្នុងការប្រកួតជើងឯកពិភពលោក M3»។

ការប្រកួត MPL Cambodia រដូវកាលទី១ ទទួលបានការចូលមើលរាប់លានដងលើអិុនធឺណិត នៅពេលចាប់ផ្តើមដំបូងកាលពីខែសីហា ឆ្នាំ 2021។ ចំនួនអ្នកចូលមើលលីក MPL Cambodia ច្រើនបំផុតរហូតដល់ទៅ 62មឺុន នាក់ ក្នុងពេលមួយនោះ។​

ក្នុងនាមជាប្រតិបត្តិករសេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា ក្រុមហ៊ុន Smart បានប្តេជ្ញាក្នុងការផ្តល់សេវាប្រព័ន្ធអិុនធឺណិតកាន់តែលឿន និងទិន្នន័យកាន់តែច្រើន។ ក្រុមហ៊ុនក៏បានឈានមុខគេក្នុងការអភិវឌ្ឍវិស័យហ្គេម និងកីឡាអេឡិចត្រូនិកផងដែរ។

នៅមុនព្រឹតិ្តការណ៍កីឡាអាសុីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្រុមហ៊ុន Smart បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអ្នកចូលចិត្តហ្គេមអេឡិចត្រូនិកនៅកម្ពុជាក្នុងការរៀបចំការប្រកួតនានា ក្នុងតំបន់ លើបណ្តាញដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្ដល់ជូន និងព្រឹត្ដិការណ៍នានា​នៃកីឡាអេឡិចត្រូនិករបស់ក្រុមហ៊ុន Smart សូមចូលទៅកាន់ហ្វេសប៊ុករបស់ Leng by Smartwww.facebook.com/lengbysmart  ឬទៅកាន់ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ