Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata  ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG តាមទូរស័ព្ទចល័តដំបូងបង្អស់ សម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដោយមានផ្ដល់រង្វាន់ជាថវិកាសរុបចំនួន ១២០ លានរៀលដល់ក្រុមដែលឈ្នះទាំងអស់ផងដែរ។​

ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB​ តាមទូរស័ព្ទចល័តនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែកុម្ភៈ ដល់ថ្ងៃទី ២៨ ខែមីនា​ ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជានិងមានគាំទ្រដោយក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអិុនធឺណិត និងបច្ចេកវិទ្យាធំជាងគេបង្អស់មួយក្នុងលោក។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា៖«នៅក្រុមហ៊ុន Smart យើងតែងតែខិតខំឆ្ពោះទៅមុខ និងផ្ដល់របៀបរស់នៅបែបឌីជីថល និងការកំសាន្តដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់អតិថិជន។ កីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃបានបង្ហាញនូវការពេញនិយម ជាពិសេសក្នុងចំណោមអតិថិជន       យុវវ័យរបស់យើង ហើយទើបយើងសម្រេចចិត្តរៀបចំការប្រកួតនេះឡើង សម្រាប់អ្នករាល់គ្នាដើម្បីរីករាយនឹងកីឡាអេឡិចត្រូនិចតាមទូរស័ព្ទដៃ ដែលមានអ្នកលេងច្រើនបំផុតជាមួយក្រុមហ៊ុន Smart   ហើយក៏មានការឈ្នះរង្វាន់មួយចំនួនផងដែរ។»

ក្រៅពីការឈ្នះប្រាក់រង្វាន់ សមាជិកនៃក្រុមជ័យលាភីទាំង ១០ក្រុម នឹងទទួលបានទូរស័ព្ទសេ៊រីចុងក្រោយបង្អស់ពីក្រុមហ៊ុន Realme ផងដែរ។​ ក្នុងនាមជាដៃគូរបស់ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB​ តាមទូរស័ព្ទចល័ត Realme នឹងជួយផ្ដល់ទូរស័ព្ទសម្រាប់សមាជិកគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្ត្រ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបង្កើតក្រុមដែលមានសមាជិកចំនួនបួននាក់ហើយចុះឈ្មោះតាមរយៈ https://pubg.smart.com.kh/join​។ បេក្ខជនចូលរួមទាំងអស់ត្រូវមានអាយុយ៉ាងតិច ១៦ឆ្នាំ និងជាអតិថិជនជាវគម្រោង PUBG Mobile Unlimited​ ប្រចាំខែអំឡុងពេលនៃការប្រកួត។ ការចុះឈ្មោះនឹងត្រូវបិទនៅថ្ងៃទី ១៦ ខែកុម្ភៈ។

អតិថិជនដែលមានបំណងចង់លេងសេវាកំសាន្ត PUBG Mobile Unlimited  គ្រាន់តែចំណាយ ៥ សេនក្នុងមួយថ្ងៃ សម្រាប់ការចូលរួមលេងកំសាន្តកម្មវិធី ឬ ១ ដុល្លារក្នុងមួយខែ សម្រាប់ការចូលលេងគ្មានដែនកំណត់រយៈពេល ៣០ ថ្ងៃ។ ដើម្បីភ្ជាប់សេវាកំសាន្ត PUBG Mobile Unlimited  ប្រចាំថ្ងៃសូមចុច *770*1#  សម្រាប់ការភ្ជាប់សេវាកំសាន្ត PUBG Mobile Unlimited  ប្រចាំខែ សូមចុច *770*2 #។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ