Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ថ្ងៃទី ១ខែមិថុនា ឆ្នាំ ២០២០
សេចក្តីប្រកាសព័ត៌មាន

ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart) និង ក្រុមហ៊ុន ផាយផេ ភីអេលស៊ី (Pi Pay) ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ដើម្បីសមាហរណកម្មរួមបញ្ចូលគ្នានូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្មាតលុយ (SmartLuy) ជាមួយនឹង ផាយផេ (Pi Pay) ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុនទាំងពីរបានស្ម័គ្រចិត្តធ្វើសេចក្តីប្រកាសព័ត៌មានអំពីការរួមបញ្ចូលគ្នានេះ។ ក្រោយបញ្ចប់ការធ្វើសមាហរណកម្មរួម គេរំពឹងថានឹងនាំទៅរកភាពវិជ្ជមាន នឹងការផ្លាស់ប្ដូរនូវប្រព័ន្ធអេកូឡូស៊ីក្នុងការទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលនៅកម្ពុជា។

លោក Tomas Pokorny នាយកប្រតិបត្តិក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជា ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អាជីវករ និងការបង្ហាញសក្តានុពលនាពេលអនាគតសម្រាប់សេវាកម្មតម្លៃបន្ថែមនានា ការរួមបញ្ចូលគ្នាដែលនឹងជិតបញ្ចប់ជាស្ថាពរនេះនឹងផ្តល់ឲ្យក្រុមហ៊ុន Pi Pay នូវឱកាសនិងធនធានថ្មីៗជាច្រើន ដើម្បីប្រើប្រាស់ឲ្យអស់ពីលទ្ធភាព។ ជាមួយក្រុមហ៊ុន Smart ក្រុមហ៊ុន Pi Pay នឹងទទួលបានការគាំទ្រកាន់តែប្រសើរ ដើម្បីគាំទ្រដល់របៀបវារៈរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឧបសគ្គក្នុងការធ្វើសមាហរណកម្មឌីជីថល និងពង្រីកការអនុម័តការទូទាត់ចំណាយលើប្រព័ន្ធឌីជីថលក្នុងចំណោមអតិថិជន ក៏ដូចជា ពាណិជ្ជករ និងអាជីវកម្មលក់រាយតូចៗផងដែរ។»

ប្រតិបត្តិការដែលត្រូវបានរំពឹងទុកនឹងត្រូវបានបញ្ចប់បន្ទាប់ពីការបំពេញលក្ខន្តិកៈចាំបាច់មួយចំនួនដែលតម្រូវតាមច្បាប់ ពីខាងអាជ្ញាធរពាក់ព័ន្ធ។ ផ្នែកមួយនៃការរួមបញ្ចូលគ្នាពេញលេញរបស់ក្រុមហ៊ុនទាំងពីរនោះគឺ ការចូលរួមរបស់បុគ្គលិករបស់ក្រុមហ៊ុន SmartLuy និងក្រុមហ៊ុន Pi Pay។ អតិថិជន ភ្នាក់ងារ និង អ្នកលក់ របស់ក្រុមហ៊ុន SmartLuy ក៏នឹងទៅចូលរួមជាមួយ ក្រុមហ៊ុន Pi Payដែរ។ អតិថិជនដែលមានស្រាប់របស់ SmartLuy នឹងត្រូវលើកទឹកចិត្តឱ្យផ្ទេរចំនួនសមតុល្យបច្ចុប្បន្នរបស់ពួកគេទៅគណនី Pi Pay មុនពេលដំណើរការសមាហរណកម្មត្រូវបានបញ្ចប់។ ការប្រាស្រ័យទាក់ទងបន្ថែមលើការផ្ទេរអតិថិជន នឹងត្រូវបានផ្តល់ជូនបន្ថែមទៀតតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ។

ការយល់ព្រមយ៉ាងឆាប់រហ័សរបស់ធនាគារជាតិកម្ពុជាក៍ពិតជាជំនួយដ៏ធំមួយដែរក្នុងការពង្រឹងនូវភាពជាអ្នកដឹកនាំផ្នែកទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Pi Pay ក្រោយសមាហរណកម្មនេះបានបញ្ចប់។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ « ការវិវឌ្ឍន៍ជាវិជ្ជមាននេះត្រូវបានគេមើលឃើញថាស្របគ្នាទៅនឹងយុទ្ធសាស្រ្តដ៏សំខាន់នៃការពង្រឹងផលប័ត្រអាជីវកម្មឌីជីថលរបស់យើង ខណៈពេល ដែលយើងក៏នាំយកគំនិតច្នៃប្រឌិត របៀបរស់នៅ និងការកំសាន្តផ្សេងៗសម្រាប់អតិថិជនរាប់លាននាក់របស់ យើង។ អតិថិជន ភ្នាក់ងារ និងអ្នកលក់របស់ស្មាតលុយ ទាំងអស់ នឹងត្រូវបានជូនដំណឹងជាបន្តក្នុងកំឡុងពេលប្រតិបត្តិការផ្លាស់ប្តូរនេះ។ ខ្ញុំទន្ទឹងរង់ចាំនៃការបញ្ចប់ប្រតិបត្តិការជាស្ថាពរឆាប់ៗនេះ ដើម្បីប្រើប្រាស់សក្តានុពលដ៏ធំធេងនេះក្នុងការ ជម្រុញបរិយាបន្នហិរញ្ញវត្ថុក៏ដូចជាសង្គមឌីជីថលនៅកម្ពុជាផងដែរ។»

បន្ទាប់ពីការរួមបញ្ចូលគ្នា ក្រុមហ៊ុន Pi Pay (ដែលក្រុមហ៊ុន Smart Axiata នឹងក្លាយជាម្ចាស់ភាគហ៊ុនភាគតូចដ៏ខ្លាំង) នឹងមានឱកាសស្វែងរកប្រាក់ចំណូលកាន់តែច្រើន ទិន្នន័យរួមបញ្ចូលខ្លាំងក្នុងការរកប្រាក់ចំណូល ហេដ្ឋារចនាសម្ព័ន្ធទូទាត់ការចំណាយរឹងមាំ និងសំខាន់បំផុតគឺការបង្កើនធនធានដើម្បីទប់ទល់បញ្ហាប្រឈមបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមនាពេលអនាគតក្នុងបរិយាកាសទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។ បន្ថែមលើនេះទៀត ក្រុមហ៊ុន Pi Pay ត្រូវបានគេរំពឹងថានឹងកាន់តែមានប្រសិទ្ធិភាពនិងភាពច្នៃប្រឌិតខ្ពស់ ដើម្បីពង្រឹងភាពវិជ្ជមានរបស់កម្មវិធីទូរស័ព្វដោយប្រើប្រាស់នូវបណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ក្រុមហ៊ុន SmartLuy ដែលទទួលបានការគាំទ្រ ពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ