Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ចេញផ្សាយរបាយការណ៍ស្ដីពីកម្មវិធីនិរន្តរភាព និងការបង្កើតសមិទ្ធផលសង្គមក្នុងប្រតិបត្តិការខួប ១០ឆ្នាំរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី ៦​ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីនិរន្តរភាពឆ្នាំ ២០១៨ របស់ខ្លួនដែលបង្ហាញពីការអនុវត្តកម្មវិធីនិរន្តរភាពសង្គម

និងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន​ នៅឯសណ្ឋាគារ Rosewood Phnom Penh។​

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព  ឯកឧត្ដម ត្រាំ អីុតឹក រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។  មន្រ្តីតំណាងពីក្រសួងទាំង២ ស្ថានទូតនៃប្រទេសម៉ាឡេស៊ី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  អង្គការដៃគូ សភាពាណិជ្ជកម្ម បណ្ឌិតសភា អ្នកសាងសង់ប្រព័ន្ធអេកូឡូស៊ី និស្សិតសាកលវិទ្យាល័យ និងបុគ្គលិកក្រុមហ៊ុន Smart ទាំងអស់ក៏បានអបអរសាទរសមិទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុនក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដោយផ្អែកលើសសរស្តម្ភ ទាំង៤ របស់ពួកគេគឺ៖ លើសពីប្រាក់ចំណូលរយៈពេលខ្លី ការកសាងធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និង ពិភពលោក&សង្គម។

លោក ថូម៉ាស ហ៊ុន​ (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា  ៖ «កម្មវិធីនិរន្តរភាពសង្គមតែងតែជាគន្លឹះនៃទស្សនវិជ្ជាអាជីវកម្មរបស់យើង ដោយទទួលស្គាល់នូវទំនួលខុសត្រូវដ៏ធំធេង យើងត្រូវធានាថា អាជីវកម្មរបស់យើងនឹងរីកចម្រើនរួមគ្នាជាមួយដៃគូពាក់ព័ន្ធ និងសហគមន៍របស់យើង។ ខណៈពេលដែលយើងកំពុងបន្តតម្លាភាពក្នុងការបង្ហាញកិច្ចខិតខំប្រឹងប្រែងរបស់យើង យើងបានជំរុញការអនុវត្តកម្មវិធីនិរន្តរភាពសង្គម និងពង្រឹងរបៀបវារៈរបស់យើងក្នុងការចូលរួមចំណែកកសាងប្រទេសកម្ពុជាផងដែរ»។

ក្នុងឆ្នាំ ២០១៨ នេះក្រុមហ៊ុន Smart បានចូលរួមវិភាគទានចំនួន ៣៧៤ លានដុល្លារដល់សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា (ស្មើរ១,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា) ។ ក្រុមហ៊ុនក៏បានចូលរួមបង្កើតការងារចំនួន ៥១.០៣៥ នៅទូទាំងខ្សែសង្វាក់អាជីវកម្មរបស់ខ្លួនផងដែរ​។ ក្រៅពីបង់ពន្ធចំនួន ៨៦ លានដុល្លារលើពន្ធ អាករ និង កម្រៃនិយ័តកម្ម ​​ ដោយការបង់ពន្ធនេះតែឯងមានចំនួន ២,៦% នៃចំណូលពន្ធលើថវិការជាតិសរុប។  ក្រុមហ៊ុន Smart បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយអគ្គនាយក
ដ្ឋានពន្ធដារជាមួយនឹងពានរង្វាន់មាសសម្រាប់ការអនុវត្តច្បាប់ពន្ធរបស់ខ្លួន។

លោក Thomas បានពន្យល់ថា៖ «ក្រុមហ៊ុន Smart តែងតែយកចិត្តទុកដាក់ខ្ពស់លើទំនួលខុសត្រូវក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។​ នៅចុងឆ្នាំ ២០១៨ ក្រុមហ៊ុន Smart បានវិនិយោគជាង ១,៤២ ពាន់លានដុល្លារ ហើយក៍បានបង់ពន្ធជាង ៣៧០ លានដុល្លារ លើពន្ធ អាករ និង កម្រៃនិយ័តកម្ម។ យើងធ្វើវិភាគទានច្រើនជាង ១% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់យើងជារៀងរាល់ឆ្នាំលើកកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលបានផ្ដល់ផលប្រយោជន៏ខ្លាំង ដល់សហគមន៍ដែលយើងធ្វើប្រតិបត្តិការជាមួយ»។

លើសពីនេះទៀត ក្រុមហ៊ុន Smart បានប្តេជ្ញាអនុវត្តគម្រោងដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអិុនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការប្រើប្រាស់វិភាគទានច្រើនជាង ៨,៣ លានដុល្លារ ដល់មូលនិធិកាតព្វកិច្ចសេវាកម្មសកល និង មូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវ។​

លោក David Lau ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Smart ដែលបានចូលរួមក្នុងកម្មវិធីនេះបានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពចំពោះការចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសកម្ពុជា ការធ្វើអាជីវកម្ម និងសមិទ្ធផលវិជ្ជមានក្នុងសង្គមកាន់តែច្រើនឡើងរបស់ក្រុមហ៊ុន Smart។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន នឹងពង្រឹងភាពជាអ្នកដឹកនាំផ្នែកទិន្នន័យចល័ត ផ្ដល់សេវាកម្មកម្សាន្តក្នុងរបៀបរស់នៅដ៏រំភើប និងការប្តេជ្ញាចិត្តក្នុងរយៈពេលវែងដល់ប្រទេស   កម្ពុជា ខណៈដែលដើរតួនាទីរួមគ្នាក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ»។

ព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន Smart កាលពីឆ្នាំមុនគឺការចុះអនុស្សរណៈយោគយល់គ្នាដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារជាមួយ ក្រសួង អប់រំ យុវជន និងកីឡា និងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែកឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart ក៏បានពង្រីកគំនិតផ្តួចផ្តើមបច្ចេកវិទ្យា របស់ខ្លួន ដើម្បីជំរុញអាជីវកម្មទើបបង្កើតថ្មី និងដាក់ដំណើការកម្មវិធី SmartSpark ដែលជាកម្មវិធីភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្ដភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនក៏បានពង្រីកកេរ្តិ៍ឈ្មោះជាក្រុមហ៊ុន «ដំបូង» តារយៈការណែនាំសេវា eSIM សេវា Wi-Fi Calling និង សេវាទូទាត់វិក័យបត្រជាមួយកម្មវិធី Apple iOS និងកម្មវិធី Google Android  ដោយមិនចាំបាច់​ប្រើ​គណនីធនាគារ ឬកាតឥណទានពីធនាគា។ ក្រុមហ៊ុនបានបន្តរបៀបវារៈក្នុងការអភិវឌ្ឍប្រពន័្ធឌីជីថលរបស់ខ្លួនក្នុងខ្សែសង្វាក់អាជីវកម្ម និងផ្តោតលើការចំណាយធនធានសំខាន់ៗដើម្បីអភិវឌ្ឍទេពកោសល្យផ្ទៃក្នុង។

លោក Thomas បានបញ្ជាក់ថា៖ «ក្នុងពិធីអបអរខួប ១០ ឆ្នាំរបស់យើងក្នុងឆ្នាំ ២០១៩នេះ  របាយការណ៍និរន្តរភាពឆ្នាំ ២០១៨ ប​ញ្ជាក់ពីការគោរពដល់ការស្រលាញ់របស់បុគ្គលិកសម្រាប់ ក្រុមហ៊ុន អតិថិជនរបស់ក្នុងប្រទេសកម្ពុជាទាំង      អស់។  រួមគ្នាជាមួយដៃគូទាំងអស់ យើងទន្ទឹងរង់ចាំបន្តកសាងសមិទ្ធផលរបស់យើង និងបង្កើតលទ្ធផលប្រកបដោយ        ចីរភាពសម្រាប់អនាគត»។

សូមចូលទៅកាន់ https://www.smart.com.kh/sustainability-highlights-2018/ ដើម្បីទាយយករបាយការណ៍នេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart​ សូម​​តាម​ដាន​ទំ​ព័រ «Smart For Cambodia»  តាម​រយៈ www.facebook.com/SmartForCambodia ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ