ការចុះឈ្មោះ សុីមកាត

តើ សុីមកាតរបស់អ្នក មានឈ្មោះហើយឬនៅ?

  1. ដើម្បីឆែកមើលលម្អិតពីស៊ីមកាតរបស់អ្នក ចុច *567#
  2. ប្រសិន​បើ​ស៊ីមកាត​របស់លោកអ្នក​ មិនទាន់មានឈ្មោះ ឬ ឈ្មោះមិនត្រឹមត្រូវ សូមទៅកាន់ទីតាំង Smart Shopចុះឈ្មោះនៅទីនេះ
បន្ទាប់ពីទិញស៊ីមកាតហើយ តើពេលណាដែលអ្នកគួរតែមកចុះឈ្មោះ ឬកែតម្រូវព័ត៌មានរបស់អ្នក?

លោក​អ្នកត្រូវតែធ្វើការចុះឈ្មោះភ្លាមៗ។

តើលោកអ្នកត្រូវភ្ជាប់អ្វីមកជាមួយអ្វីខ្លះ ពេលដែលទៅកាន់ទីតាំង Smart Shop ណាមួយ ដើម្បីចុះឈ្មោះ?

លោកអ្នកត្រូវភ្ជាប់មកជាមួយនូវឯក​សារពាក់ព័ន្ធ និងលេខទូរស័ព្ទ (ស៊ីមកាត) ​ដើម្បីធ្វើការចុះឈ្មោះ។

  • ឯកសាររួមមាន
    • សញ្ជាតិខ្មែរ : អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន
    • ជនជាតិបរទេស: លិខិតឆ្លងដែនតែមួយគត់
  • ប័ណ្ណសម្គាល់របស់ព្រះសង្ឃ ឬប័ណ្ណសម្គាល់របស់មន្ត្រីរាជាការ​ក៏អាចប្រើប្រាស់ដោយ​យោង​ទៅ​តាមលក្ខខណ្ឌដូច​ខាងក្រោម៖
    • រូបថត
    • គោត្តនាម
    • នាម
    • លេខសម្គាល់ប័ណ្ណដែលមានតែមួយ
    • ក្នុងករណីប័ណ្ណសម្គាល់របស់មន្ត្រីរាជាការត្រូវទាមទារ​ឱ្យ​មានឈ្មោះក្រសួង និងត្រា​សំគាល់​របស់ក្រសួង។
តើមានការបង់ប្រាក់សម្រាប់ការចុះឈ្មោះ ឬកែតម្រូវព័ត៌មានដែរឬទេ?

អត់មានទេ

តើមានវិធីអ្វីខ្លះដែលអាចបញ្ជាក់ថា អ្នកជាម្ចាស់កម្មសិទ្ធិពិតប្រាកដនៃលេខទូរស័ព្ទនេះ?
  • ការបញ្ជាក់ថាអ្នកជាម្ចាស់កម្មសិទ្ធិពិតប្រាកដនៃលេខទូរស័ព្ទតាមរយៈប្រវត្តិនៃការតេទូរស័ព្ទរបស់លោក​អ្នកនឹងធ្វើឡើងនៅទីតាំង Smart Shop។
  • លោក​អ្នកនឹងតំរូវ​ឱ្យ​ចុះហត្ថលេខាលើលិខិតធានារបស់​អតិថិជន​ដើម្បី​បញ្ជាក់ថាអ្នកជាម្ចាស់កម្មសិទ្ធិពិតប្រាកដនៃលេខទូរស័ព្ទ ហើយទទួលខុសត្រូវចំពោះការប្រើប្រាស់មិនត្រឹមត្រូវណាមួយដែលអាចកើតមាន។
តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការចុះឈ្មោះ?

មិនមានការបន្ថែមទឹកប្រាក់ ឬអត្ថប្រយោជន៍អ្វីឡើយពីការចុះឈ្មោះនេះ ព្រោះនេះជាការកំណត់របស់រាជរដ្ឋាភិបាលដែលតម្រូវអោយធ្វើការចុះឈ្មោះទាំងអស់គ្នា។

តើត្រូវចំណាយពេលប៉ុន្មានដើម្បីដឹងថាការចុះឈ្មោះទទួលបានជោគជ័យ?

ការចុះឈ្មោះនឹងទទួលបានដោយជោគជ័យក្នុងថ្ងៃតែមួយនៃការចុះឈ្មោះ

តើមានវិធីផ្សេងដែលអាចអោយខ្ញុំកែសម្រួលព័ត៌មានស៊ីមកាត អោយទៅជាកម្មសិទ្ធិរបស់ខ្ញុំដែរឬទេ ប្រសិនបើម្ចាស់កម្មសិទ្ធិចាស់នៃលេខនោះលែងមានទំនាក់ទំនងជាមួយខ្ញុំ?

ពិតជាអាច។ សូមទៅកាន់ទីតាំង Smart Shop ជាមួយនឹងលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណរបស់​លោក​អ្នក​។ លោក​នឹង​តំរូវ​ឱ្យ​ធ្វើ​ការ​បញ្ជាក់ពីប្រវត្តិនៃការតេទូរស័ព្ទ រួម​ទាំង​តំរូវ​​ឱ្យ​ចុះហត្ថលេខាលើលិខិតធានារបស់​អតិថិជន​ផងដែរ។

ខ្ញុំមិនបានស្គាល់អត្តសញ្ញាណមនុស្សដែលបានចុះឈ្មោះលើស៊ីមកាត ដែលខ្ញុំកំពុងប្រើប្រាស់នោះទេ ប៉ុន្តែវាជាលេខទូរស័ព្ទរបស់ខ្ញុំ។ តើខ្ញុំអាចកែតម្រូវអោយទៅជាកម្មសិទ្ធិរបស់ខ្ញុំបានទេ?

ពិតជាអាច។ សូមទៅកាន់ទីតាំង Smart Shop ជាមួយនឹងលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណរបស់​លោក​អ្នក​។ លោក​នឹង​តំរូវ​ឱ្យ​ធ្វើ​ការ​បញ្ជាក់ពីប្រវត្តិនៃការតេទូរស័ព្ទ រួម​ទាំង​តំរូវ​​ឱ្យ​ចុះហត្ថលេខាលើលិខិតធានារបស់​អតិថិជន​ផងដែរ។

តើខ្ញុំអាចទៅចុះឈ្មោះនៅកន្លែងណាខ្លះ?

លោក​អ្នកអាចទៅកាន់ទីតាំង Smart Shop ឬ​ទីតាំង​ស្តង់​ចុះ​ឈ្មោះ​​ណាមួយដែលនៅជិតលោកអ្នកដើម្បីចុះឈ្មោះ។

តើទីតាំង Smart Shop ណាមួយដែលនៅជិតបំផុត?

សូមចុចទីនេះ ដើម្បីស្វែងរកទីតាំង Smart Shop ណាមួយដែលនៅជិតអ្នកបំផុត។

សូមចុចទីនេះ ដើម្បីស្វែងរកទីតាំងស្តង់​ចុះ​ឈ្មោះ​ណាមួយដែលនៅជិតអ្នកបំផុត។

តើធ្វើដូចម្តេចដើម្បីមើលឈ្មោះដែលបានចុះលើលេខទូរស័ព្ទរបស់ខ្ញុំ?

អ្នកអាចឆែកមើលបានដោយ ចុច *567#

  • ប្រសិនបើគ្មានឈ្មោះ៖ លេខទូរស័ព្ទរបស់លោក​អ្នកមិនទាន់បានចុះឈ្មោះ។ សូមចុះឈ្មោះតាមរយៈ simreg.smart.com.kh ឬ ទៅកាន់ទីតាំង Smart Shop ណាមួយដែលនៅជិតលោកអ្នក។
  • ប្រសិនបើមានឈ្មោះ៖ លេខទូរស័ព្ទនោះបានចុះឈ្មោះរួចហើយ។ សូមវាយ *567# ដើម្បីមើលឈ្មោះ។ ប្រសិនបើមិនត្រឹមត្រូវ ឬមិនពេញលេញ សូមទៅកាន់ទីតាំង Smart Shop ណាមួយ ដែលនៅជិតលោក ដើម្បីកែតម្រូវ។
តើនឹងមានអ្វីកើតឡើងប្រសិនបើលេខទូរស័ព្ទរបស់ខ្ញុំមិនបានចុះឈ្មោះ?

លេខទូរស័ព្ទរបស់លោកអ្នកនឹងត្រូវបានផ្អាក ឬ បញ្ឈប់ពីប្រព័ន្ធដោយយោងទៅលើសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលចំពោះបញ្ហានេះ។

តើគួរធ្វើយ៉ាងណាប្រសិនបើខេត្តដែលខ្ញុំរស់នៅមិនមានទីតាំង Smart Shop?

អ្នកអាចចុះឈ្មោះតាមអនឡាញ។ សូមចុចទីនេះ!

តើខ្ញុំត្រូវបង់លុយសម្រាប់ការចុះឈ្មោះតាមរយៈ simreg.smart.com.kh ដែរឬទេ?

ការចុះឈ្មោះតាមរយៈគេហទំព័រ​ simreg.smart.com.kh មិន​ត្រូវ​បាន​គិត​ប្រាក់​នោះទេ។

តើធ្វើដូចម្តេចទើបអាចចុះឈ្មោះតាមរយៈគេហទំព័រ simreg.smart.com.kh?

លោក​អ្នកអាចស្វែងរករបៀប​នៃ​ការ​ចុះ​ឈ្មោះ​តាម​រយៈគេហទំព័រ​ simreg.smart.com.kh
ដោយ​ចុច​ទីនេះ​ ឬ​មើលវីដេអូណែនាំពីវិធីចុះឈ្មោះតាមរយៈ simreg.smart.com.kh នៅលើគេហទំព័ររបស់ Smart ។

តើនរណាខ្លះដែលអាចចុះឈ្មោះតាមរយៈ simreg.smart.com.kh?

ឥឡូវនេះការចុះឈ្មោះតាមរយៈ simreg.smart.com.kh អាចធ្វើបានតែសម្រាប់អតិថិជន បង់លុយមុនដែលមិនទាន់បានចុះឈ្មោះ។ សម្រាប់អតិថិជនបង់លុយមុនទាំងអស់ ដែលចង់កែតម្រូវព័ត៌មានចុះឈ្មោះ សូមទៅកាន់ទីតាំង Smart Shop ឬ​ស្តង់​ចុះ​ឈ្មោះ​ណាមួយដែលនៅជិតលោកអ្នក ។ តម្រូវអោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ។

តើអតិថិជនបង់លុយប្រចាំខែអាចចុះឈ្មោះតាមរយៈ simreg.smart.com.kh ដែរឬទេ?

ប្រសិនបើលោក​អ្នកជាអតិថិជនបង់លុយប្រចាំខែ ហើយចង់ចុះឈ្មោះ/កែតម្រូវព័ត៌មានចុះឈ្មោះ សូមទៅកាន់ទីតាំង Smart Shop ណាមួយដែលនៅជិតលោកអ្នក។

តើខ្ញុំអាចកែតម្រូវព័ត៌មានដែលមិនពេញលេញ ឬព័ត៌មានខុសតាមរយៈ simreg.smart.com.kh ដែរឬទេ?

មិនបានទេ។ សម្រាប់ការកែតម្រូវ សូមទៅកាន់ទីតាំង Smart Shop ឬ​ស្តង់​ចុះ​ឈ្មោះ​ណាមួយដែលនៅជិតលោកអ្នក។ តម្រូវអោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ។

តើត្រូវចំណាយពេលប៉ុន្មានដើម្បីដឹងថាការចុះឈ្មោះរបស់ខ្ញុំបានជោគជ័យតាមរយៈ simreg.smart.com.kh?

ត្រូវចំណាយពេល 1ថ្ងៃ បន្ទាប់ពីធ្វើការចុះឈ្មោះ។

តើខ្ញុំអាចមើលព័ត៌មានលម្អិតនៃលេខទូរស័ព្ទរបស់ខ្ញុំ ដោយចុច *567# បានដែរឬទេ បន្ទាប់ពីធ្វើការចុះឈ្មោះតាមរយៈ simreg.smart.com.kh?

មិនបានទេ។ លោក​អ្នកអាចវាយ *567# ដើម្បីមើលព័ត៌មានលម្អិតពីកម្មសិទ្ធិលេខទូរស័ព្ទបានក្រោយពីទទួលបានសារជូនដំណឹងពី Smart បញ្ជាក់​ថា​ការចុះឈ្មោះរបស់លោក​អ្នកទទួលបានជោគជ័យ។

សារជូនដំណឹងពីការចុះឈ្មោះបានជោគជ័យ៖ “Dear Smart subscriber, your profile has been successfully verified. Thanks for using Smart.”

តើត្រូវធ្វើយ៉ាងម៉េចប្រសិនបើខ្ញុំទទួលបានសារជូនដំណឹងនៃការចុះឈ្មោះ “ពុំជោគជ័យ”?

លោក​អ្នកត្រូវតែមកកាន់សាខាណាមួយរបស់ Smart Shop ដើម្បីចុះឈ្មោះសារជាថ្មី។

សារជូនដំណឹងពីការចុះឈ្មោះពុំ​បានជោគជ័យ៖ “Dear Smart subscriber, your profile  verification was unsuccessful. Please visit Smart Shops or call 888 for details. Thanks for using Smart.”

តើអ្វីខ្លះជាហេតុផលនៃការចុះឈ្មោះមិនបានជោគជ័យ តាមរយៈ simreg.smart.com.kh?

មានហេតុផលបីយ៉ាងដែលធ្វើអោយការចុះឈ្មោះមិនបានជោគជ័យតាមរយៈ simreg.smart.com.kh៖

  1. ឯកសារមិនអាចមើលយល់បាន

  2. ឯកសារមិនច្បាស់លាស់

  3. ឯកសារមិនមានសុពលភាព ឬ​មិន​ត្រឹម​ត្រូវ​តាម​លក្ខខ័ណ្ឌ

តើខ្ញុំអាចចុះឈ្មោះតាមរយៈ simreg.smart.com.kh ដោយប្រើប្រាស់ភាសាខ្មែរ បានដែរឬទេ?

មិនបានទេ។ មានតែភាសាអង់គ្លេសប៉ុណ្ណោះដែលអាចអោយលោកអ្នកបញ្ចូលព័ត៌មានបាន។ ទោះជាយ៉ាងណា លោក​អ្នកអាចផ្លាស់ប្តូរភាសាដែលបង្ហាញនៅលើ simreg.smart.com.kh បាន។

ខ្ញុំកំពុងប្រើប្រាស់ទូរស័ព្ទដែលមិនអាចប្រើប្រាស់អុិធឺណិតបាន តើខ្ញុំអាចចុះឈ្មោះតាមរយៈ simreg.smart.com.kh បានដែរឬទេ?

លោក​អ្នកអាចចុះឈ្មោះបានដោយប្រើប្រាស់កុំព្យូទ័រ ឬទៅកាន់ទីតាំង Smart Shop ឬ​ស្តង់​ចុះ​ឈ្មោះ​ណាមួយដែលនៅជិតលោកអ្នកដើម្បីជួយសម្រួលដល់ការចុះឈ្មោះ។

តើខ្ញុំអាចប្រើប្រាស់កាតសិស្ស ប័ណ្ណបើកបរ ឬសំបុត្រកំណើតដើម្បីចុះឈ្មោះបានដែរឬទេ?

→ ចំពោះឯកសារដែលបានបញ្ជាក់ខាងលើនឹងមិនអាចធ្វើការចុះឈ្មោះបាននោះទេ។

→ អត្តសញ្ញាណប័ណ្ណ និង លិខិតឆ្លងដែន គឹជាឯកសារដែលមានសុពលភាពសម្រាប់ប្រើប្រាស់ ក្នុងការចុះឈ្មោះ។ កាតសម្គាល់ខ្លួនព្រះសង្ឃ និង កាតមន្រ្តីរាជការក៏ជាឯកសារដែលមាន សុពលភាពផងដែរ ដោយគ្រាន់តែតម្រូវឲ្យមាន (រូបថត នាមត្រកូល នាមខ្លួន អត្តលេខ)។ ចំពោះកាតសម្គាល់ខ្លួនរបស់មន្រ្តី រាជការចាំបាច់ត្រូវមានឈ្មោះរបស់ក្រសួង និងត្រាក្រសួងផងដែរ។

ខ្ញុំជាអតិថិជនប្រើប្រាស់សេវាបង់ប្រចាំខែ (Postpaid Subscribers) តើអាចធ្វើការចុះឈ្មោះបានដែររឺទេ?

→  សម្រាប់អតិថិជនបង់ប្រាក់ប្រចាំខែ (បុគ្គល) អាចធ្វើការឆែកមើលថាតើស៊ីមកាតមានការចុះ ឈ្មោះត្រឹមត្រូវហើយរឺនៅ។

→  ប្រសិនបើការឆែកឃើញថាពុំមានការចុះឈ្មោះទេ លោក​អ្នក​ត្រូវ​ធ្វើ CDR Test រូចប្រមូលឯកសារដែលមានសុពលភាព​(ដូចអតិថិជនបង់លុយជាមុន​ Prepaid Customer) ចុះហត្ថលេខា ទៅលើលិខិតធានារបស់អតិថិជន រូចបញ្ជូនទៅកាន់ខាង Postpaid Back Office ដើម្បីដំនើរការចុះឈ្មោះ របស់អតិថិជន។

→  សម្រាប់អតិថិជនបង់ប្រាក់ប្រចាំខែ​ (ក្រុមហ៊ុន) អាចធ្វើការឆែកមើលថាតើស៊ីមកាតមាន ការចុះឈ្មោះត្រឹមត្រូវហើយរឺនៅ។

→  ប្រសិនបើការឆែកឃើញថាពុំមានការចុះឈ្មោះទេ អតិថិជនត្រូវធ្វើ CDR Test រូចប្រមូលឯកសារដែលមានសុពលភាព​(ដូចអតិថិជនបង់លុយជាមុន​ Prepaid Customer) ចុះហត្ថលេខា ទៅលើលិខិតធានារបស់អតិថិជន រូចបញ្ជូនទៅកាន់ខាង Postpaid Back Office ដើម្បីដំនើរការចុះឈ្មោះ របស់អតិថិជន។

ប្រសិនបើខ្ញុំមិនមានឯកសារដែលអាចប្រើប្រាស់បានទាំងនេះ តើខ្ញុំអាចប្រើប្រាស់ឯកសាររបស់អ្នកដទៃដើម្បីចុះឈ្មោះបានដែរឬទេ?

អ្នកមិនអាចប្រើប្រាស់ឯកសារអ្នកដទៃសម្រាប់ចុះឈ្មោះបានទេ លុះត្រាតែលេខទូរស័ព្ទនោះជាកម្មសិទ្ធិរបស់អ្នកដែលមានឯកសារទាំងនោះ។

ប្រសិនបើខ្ញុំមិនមានប្រវត្តិនៃការតេទូរស័ព្ទនៅលើទូរស័ព្ទរបស់ខ្ញុំ ប៉ុន្តែខ្ញុំមានស៊ីមកាតនៅក្នុងដៃ តើខ្ញុំអាចចុះឈ្មោះបានដែរឬទេ?

ពិតជាបាន។ ប៉ុន្តែលោក​អ្នកតំរូវ​ឱ្យ​ភ្ជាប់មកជាមួយនូវស៊ីមកាតដែលកំពុងដំណើរការ និងអត្តសញ្ញាណប័ណ្ណ។ លោក​អ្នកនឹងត្រូវចុះហត្ថលេខាលើលិខិតធានារបស់​អតិថិជន​ផងដែរ។

តើប្រភេទលេខទូរស័ព្ទណាខ្លះដែលអាចចុះឈ្មោះ ឬផ្លាស់ប្តូរឈ្មោះបាន?

ការចុះឈ្មោះទាំងអស់អាចធ្វើទៅបាន សម្រាប់តែអតិថិជនដែលមានលេខទូរស័ព្ទប្រភេទ silver category and below តែប៉ុណ្ណោះ។

Back to top