SmartPay

ឥឡូវនេះអ្នកទាំងអស់គ្នាអាចមាន MasterCard យ៉ាងងាយស្រួល។

Smart សូមណែនាំ SmartPay ដែលជាវិធីសាស្រ្តបង់លុយបែបអេឡិចត្រូនិច ឬ MasterCard ដើម្បីទិញ កម្មវិធី សៀវភៅ រឿង ចម្រៀង និង វីដេអូ ចម្រៀង រហូតដល់ 25 USD ពី App Store ឬ iTunes!

ហេតុអ្វីត្រូវប្រើ SmartPay​ ?

  • ងាយស្រួល​ : អ្វីដែលលោកអ្នកត្រូវការគឺ លេខSmart​ បន្ទាប់​ មកចុះឈ្មោះ​​ហើយប្រើភ្លាម។ ការភ្ជាប់និងទិញ​មានលក្ខណៈងាយស្រួល​ និង សាមញ្ញជាទីបំផុត​។ លោកអ្នកមិនចាំបាច់ទៅធនាគារ​​ទៀតទ គ្រាន់តែបញ្ចូលលុយតាម​​ទូរស័ព្ទពេលដែលអស់លុយ។
  • កាន់តែស្រួល​ : លោកអ្នកមិនចាំបាច់បំពេញបែបបទដែលពិបាក​​ឬ​ចំនាយពេលយូរ​ទេ។ការប្រើ SmartPay មានភាពស្រួលដូចផ្ញើសារដែរ។
  • ទំនុកចិត្ត : Smartបានចាប់ដៃគូរជាមួយ ធនាគារ​កាណាឌីយ៉ា ដែលជាធនាគារធំនិងទុកចិត្ត​បំផុតនៅប្រទេសកម្ពុជា​ និង​ MasterCard ដែលជាសាជីវកម្មហិរញ្ញវត្ថុអាមេរិចកាំងអន្ដរជាតិ។

តម្លៃការប្រើប្រាស់៖

Transaction Value (USD) Transaction Fee (USD) Monthly Subscription Fee (USD)
Below 5 0.5 0.10
Above 5 to 10 1.0 0.10
Above 10 to 15  1.5 0.10
Above 15 to 20 2.0 0.10
Above 20 to 25 2.5 0.10

 

តើត្រូវប្រើយ៉ាងម៉េច?​

វាពិតជាមានភាពងាយស្រួល​ណាស់ ​គ្រាន់តែធ្វើតាមបីជំហ៊ានងាយៗ។

ជំហ៊ាន​​ទី​១ : ការភ្ជាប់

  • ផ្ញើសារ “REG” ទៅ “999”
  • អ្នកនឹងទទួលបានសារបញ្ចាក់ពីការភ្ជាប់បានជោកជ័យ ជាមួយលេខអេឡិចត្រូនិច MasterCard។
  • សូមកត់ចំណាំលេខកាត លេខសុវត្ថិភាពនិង រយៈពេលផុតកំណត់។

ជំហ៊ានទី២ :​ សូមបញ្ចូលពត៌មានលំអិតលើ MasterCard

  • សូមទៅកាន់គណនី Apple ID (Settings -> iTunes & App Store)
  • ចុចលើ Apple ID​​ បន្ទាប់មកចុចលើ “View Apple ID”
  • ជ្រើសយក “Payment Information”
  • ជ្រើសយក “MasterCard”
  • បញ្ចូលលេខកាត លេខសុវត្ថិភាពនិង រយៈពេលផុតកំណត់
  • បញ្ចូលអាសយដ្ធានរបស់លោកអ្នកនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ជំហ៊ានទី​​ ៣ ធ្វើការទិញ

ធ្វើការទិញ​​ apps, games, in-app items  ពី​​ App Store និងចម្រៀងលើ iTunes ដោយប្រើគណនី Smart Prepaid។
លោកអ្នកនឹងទទួលសារ​បញ្ជាក់ ពីការទិញ​ក្នុងរយៈពេល 48ម៉ោង។ 

លក្ខខណ្ខត្រូវបានអនុវត្ត៖

  • SmartPay អាចឲប្រើបានសម្រាប់គ្រប់ប្រតិបត្តិការរាល់ការកាត់លុយពី iTunes/App Store ច្រើនបំផុត 25 ដុល្លារ។
  • ក្រុមហ៊ុន Apple នឹងគិតលុយក្នុងរយៈពេល 48 ម៉ោងបន្ទាប់ពីការទិញ។ ដូចនេះតម្លៃទំនិញសរុបអតិបរមាត្រូវតែមានតម្លៃតិចជាង 25 ដុល្លារក្នុងរយៈពេល 48 ម៉ោង។ ប្រសិនបើតម្លៃប្រតិបត្តិការសរុបរបស់អ្នកច្រើនជាង 25 ដុល្លារក្នុងរយៈពេល 48 ម៉ោង Apple ID របស់អ្នកនឹងត្រូវបានផ្អាកអោយដំណើរការជាបណ្តោះអាសន្ន។ ដើម្បីដាក់អោយដំណើរការ Apple ID ឡើងវិញ លោកអ្នកត្រូវប្រើ Visa Card ឬ MasterCard ដើម្បីទូរទាត់លុយ។
  • ពេលអ្នកប្រើ SmartPay ជាលើកដំបូង ក្រុមហ៊ុន Apple នឹងកាត់លុយ 1 ដុល្លារដើម្បីដាក់ដំណើរការអេឡិចត្រូនិក MasterCard របស់លោកអ្នក។ ក្រុមហ៊ុន Apple នឹងបង្វិលសង 1 ដុល្លារ ទៅគណនីរបស់អ្នកវិញក្នុងរយៈពេល 72 ម៉ោង។
  • ថ្លៃភ្ជាប់ ​10 សេន/ខែ។
  • ការគិតលុយគឺមកពីគណនីចម្បង។

 

Terms & Conditions

  • SmartPay is available for any charging transactions from the App Store/iTunes at maximum 25 USD.
  • Apple will charge within 48 hours after purchases so the maximum transaction value needs to be less than 25 USD within 48 hours. If your transaction value is more than 25 USD within 48 hours, your Apple ID will be blocked by Apple. To unblock your Apple ID, I need to use other payment methods (i.e. Visa Card or MasterCard) to settle the payment.
  • When you use SmartPay, Apple will charge you 1 USD immediately to validate your electronic MasterCard but Apple will refund back that 1 USD to your Account within 72 hours.
  • Monthly subscription 10 c/month.
  • Charges are only made from your main balance.

Back to top