គុណតម្លៃ

 

គុណតម្លៃស្នូលនៃក្រុមហ៊ុនSmart Axiata គឺជាមូលដ្ឋានគ្រឹះនៃការអនុវត្តប្រចាំថ្ងៃសម្រាប់បុគ្គលិករាល់គ្នានៅក្នុង

ក្រុមហ៊ុន។ ​យើងទាំងអស់គ្នាត្រូវតែអនុវត្តតាមគោលការណ៍ទាំងនេះ ដើម្បីបង្កើតតម្លៃ

ដ៏ប្រសើរ សម្រាប់បុគ្គលិក ក៏ដូចជាអតិថិជនSmart។

ការប្រកាន់ខ្ជាប់នូវវិន័យដាច់ខាត

បុគ្គលិកទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ខ្ពស់បំផុត ហើយគ្មានការអត់ឱនចំពោះទង្វើដែលគ្មានសីលធម៌នោះទេ។

  • ខ្ញុំមានភាពស្មោះត្រង់ ហើយជាមនុស្សដែលអាចជឿទុកចិត្តបាន ខ្ញុំនិយាយដោយស្មោះត្រង់ និងមិនកុហក។
  • ខ្ញុំពិតជាមានភាពយុត្តិធម៌ ទៅកាន់មនុស្សគ្រប់រូប ដោយមិនគិតពីតួនាទី ភេទ សាសនា  អាយុ និង ទំនាក់ទំនងផ្ទាល់ខ្លួន ។
  • ខ្ញុំតែងតែការពារផលប្រយោជន៍របស់ក្រុមហ៊ុន។
  • ខ្ញុំគោរពតាម ច្បាប់ បទបញ្ជា និងគោលនយោបាយគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន។
  • ខ្ញុំមិនលើកលែងចំពោះអំពើពុករលួយក្នុងគ្រប់រូបភាព។ ខ្ញុំ ក៏មិនដែលសើ្នសុំ ឬទទួលនូវផលប្រយោជន៍ណាមួយដែលមិនត្រឹមត្រូវ ដូចជា​ការស៊ីសំណូក ការទទួលអំណោយដែលច្រើនហួសហេតុ ប្រាក់សំណូក ការងារនាពេលអនាគត ការសន្យានាពេលអនាគត ឬ ប្រយោជន៍ផ្ទាល់ខ្លួនណាមួយពីភាគីទីបី ឬ អ្នកណាម្នាក់ឡើយ។

ការប្រតិបត្តិការងារលើសពីការរំពឹងទុក

បុគ្គលិកត្រូវប្រតិបត្តិការងារលើសពីការរំពឹងទុក ដោយមិនភេ្លចពីមនុស្សដែលនៅជុំវិញ។

  • ខ្ញុំតែងតែប្រតិបត្តិការងារលើសពីការំពឹងទុក ពីខ្លួនឯង និងពីគ្រប់គ្នាដែលខ្ញុំធ្វើការជាមួយ។
  • ខ្ញុំមានគោលការប្រតិបត្តិការងាររបស់ខ្ញុំបានយ៉ាងម៉ត់ចត់ ល្អិតល្អន់ និងខិតខំកែលម្អខ្លួនឯង។
  • ខ្ញុំព្យាយាមកែប្រែនូវស្ថានភាពដ៏ដែលៗ​ ​ហើយចាប់យកការផ្លាស់ប្តូរដើម្បីធ្វើឱ្យកាន់តែ
  • ខ្ញុំមានការតាំងចិត្តដើម្បីឈ្នះ ដោយខ្ញុំមានការអធ្យាស្រ័យច្រើនចំពោះមិត្តរួមការងារទាំងអស់។
  • ខ្ញុំតែងតែខំប្រឹងប្រែងបំពេញការងារលើសពីការរំពឹងទុកជានិច្ច។

ភាពមានទំនួលខុសត្រូវខ្ពស់

បុគ្គលិកត្រូវមានការទទួលខុសត្រូវ ចំពោះរាល់សកម្មភាព ដំណោះស្រាយ និងលទ្ធផល។

  • ខ្ញុំមានការទទួលខុសត្រូវចំពោះការងារ និងលទ្ធផលការងាររបស់ខ្ញុំ
  • ខ្ញុំយល់ស្របចំពោះការទទួលខុសត្រូវរបស់ខ្ញុំ ហើយ បានចូលរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។
  • ខ្ញុំធ្វើការសម្រេចចិត្ត និងចាត់វិធានការដើម្បីធានានូវឥរិយាបថត្រឹមត្រូវនិងលទ្ធផលជាវិជ្ជមានសម្រាប់ក្រុមហ៊ុន។
  • ខ្ញុំព្រមទទួលខុសត្រូវនូវអ្វីដែលខ្ញុំបានប្រព្រឹត្ត។
  • "ខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើ" គឺជាពាក្យស្លោករបស់ខ្ញុំ ដើម្បីធ្វើឱ្យអ្វីមួយអោយកើតឡើង។ ខ្ញុំកំពុងស្វែងរកដំណោះស្រាយយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហា។

អតិថិជនជាអាទិភាព

បុគ្គលិកត្រូវគិតពីតម្រូវការរបស់អតិថិជន  សេវាកម្មគុណភាព  និងល្បឿននៃសេវាជាចម្បង។

  • ខ្ញុំទទួលស្គាល់ថាអតិថិជនជាអ្នកផ្តល់ប្រាក់ខែអោយខ្ញុំ ហេតុនេះហើយ ខ្ញុំបានត្រូវផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតទៅអតិថិជន ទាំងអតិថិជន ក្រៅ និង ក្នុងប្រទេស។
  • ខ្ញុំយល់ច្បាស់ពីតម្រូវការរបស់អតិថិជន ហើយខិតខំផ្តល់ជូននូវអ្វីដែលហួសពីការរំពឹងទុករបស់ពួកគេ។
  • ខ្ញុំខិតខំបំពេញការងារយ៉ាងល្អឥតខ្ចោះ ដើម្បីបំពេញតម្រូវចិត្តរបស់អតិថិជន
  • ខ្ញុំផ្ដល់នូវសេវាកម្មដ៏ប្រសើរ និងដំណោះស្រាយឆាប់រហ័សដល់អតិថិជន។
  • ខ្ញុំរក្សាពាក្យសន្យារបស់ខ្ញុំចំពោះអតិថិជន។

ការងារជាក្រុម

បុគ្គលិកត្រូវមានការទំនាក់ទំនងគ្នាល្អ បត់បែនតាមភាពចម្រុះគ្នា ចេះបើកចំហ គោរព និងគាំទ្រគ្នាទៅវិញទៅមក។

  • យើងមានមោទនភាពក្នុងជ័យជំនះរួមគ្នាជាក្រុម ជាមួយSmart។
  • យើងតែងតែចូលរួមចែករំលែកចំណេះដឹង ជំនាញ បទពិសោធ និង ព័ត៌មាន ដោយសកម្ម និងបើកចំហ ដើម្បីធានាថាក្រុមរបស់យើងទទួលបានជោគជ័យ។
  • យើងបង្ហាញនូវការជឿទុកចិត្ត ការគោរព សេចក្តីទៀងត្រង់ សេចក្តីសុចរឹត ការខិតខំ និងអារម្មណ៍នៃការទទួលខុសត្រូវនៅក្នុងបរិស្ថានការងារដែលមានភាពចម្រុះគ្នា។
  • យើង តស៊ូជាក្រុម យើងលេងជាក្រុម យើងឈ្នះជាក្រុម
  • យើងប្រាស្រ័យទាក់ទងជាមួយគ្នាក្នុងន័យស្ថាបនា ដោយបង្ហាញនូវការគិត និងគំនិតដោយបើកចំហ ច្បាស់ និងដោយផ្ទាល់ ហើយយើងស្តាប់ពីគំនិតអ្នកដទៃនៅក្នុងក្រុម។

 

Back to top