Smart FriendLoan

គ្មានលុយប៉ុន្តែចង់តេចេញមែនទេ? ជាមួយ Smart FriendLoan លោកអ្នកអាចខ្ចីលុយពីមិត្តភក្តិបានគ្រប់ពេលវេលា តេទៅលេខ 6565 ធ្វើតាមការណែនាំ។

របៀបប្រើប្រាស់

ឧទាហរណ៍នៅថ្ងៃទី1 ខែសីហា​ ឆ្នាំ 2014 អ្នកស្នើសុំខ្ចី 20 សេន ពីមិត្តភកិ្ត​ នឹងប្រតិបត្តិការដូចខាងក្រោមនេះ៖

  • កាត់លុយ 23 សេន ពីមិត្តភកិ្ត បន្ទាប់ពីពួកគេបានទទួលយកសំណើរខ្ចីលុយបស់អ្នក
  • 18 សេន នឹងត្រូវបានបន្ថែមទៅក្នុងគណនីរបស់អ្នកដែលបានស្នើរសុំ
  • បាត់ 5 សេន ជាថ្លៃសេវាកម្ម

ហើយឧទាហរណ៍នៅថ្ងៃទី 10 ខែសីហាឆ្នាំ 2014 នៅពេលអ្នកបញ្ចូលលុយឡើងវិញ នឹងប្រតិបត្តិការដូចខាងក្រោមនេះ៖

  • កាត់លុយ 20 សេន ពីក្នុងគណនីរបស់អ្នក
  • 20 សេន នឹងត្រូវបានបញ្ជូនត្រឡប់ទៅក្នុងគណនីរបស់មិត្តភកិ្តវិញ
  • ប្រសិនបើអ្នកមានមិត្តខ្ចីលុយច្រើនអ្នក នោះដំណើរការនៃការបង់លុយត្រឡប់ទៅវិញនឹងធ្វើតាម ខ្ចីមុន​សងមុន

លក្ខខណ្ឌត្រូវបានអនុវត្ត

  • ដើម្បីផ្តល់លុយកម្ចី​ អ្នកផ្ដល់ឲ្យចាំបាច់ត្រូវមាន៖
    • លុយតិចបំផុត 23 សេន ក្នុងគណនីចម្បងដើម្បីផ្តល់កម្ចី 18 សេន
    • លុយតិចបំផុត 55 សេន ក្នុងគណនីចម្បងដើម្បីផ្តល់កម្ចី 45 សេន
    • លុយតិចបំផុត 1.10 ដុល្លារ នៅលើក្នុងគណនីចម្បងដើម្បីផ្តល់កម្ចី 90 សេន
  • អតិថិជនប្រើប្រាស់សេវាកម្ម Smart FriendLoan នឹងទទួលបានផលប្រយោជន៍ជាធម្មតា (លុយបន្ថែម, សុពលភាព) នៅពេលបញ្ចូលលុយទៅតាមគម្រោងតម្លៃរបស់អ្នក។

  • អ្នកអាចស្នើសុំលុយកម្ចីពីមិត្តភក្តិជាច្រើនអ្នក ជាច្រើនដង ដរាបណាពួកគេទាំងនោះយល់ព្រម ។​ ដូចគ្នានេះដែរ អ្នកផ្ដល់សំណើរអាចយល់ព្រមសំណើរពីមិត្តភក្តិដដែល រឺ ផ្សេងទៀត ដរាបណាគាត់មានលុយគ្រប់គ្រាន់។

  • ប្រសិនបើសំណើខ្ចីលុយមិនបានទទួលការយល់ព្រមលើសពី 90 ថ្ងៃ សំណើខ្ចីលុយនោះ​ នឹងត្រូវបានបញ្ឈប់ដោយស្វ័យប្រវត្ត។

  • អតិថិជន Smart អាចប្រើសេវា Smart ខ្ចីលុយ និង Smart FriendLoan ក្នុងពេលតែមួយ ប្រសិនបើអ្នកបានបំពេញតាមល័ក្ខខ័ណ្ឌរបស់សេវាកម្មនីមួយៗ។

  • សេវានេះសម្រាប់អតិថិជនបង់លុយជាមុនទាំងអស់​ (លើកលែងតែអតិជន Traveller SIM)។

Back to top