សេវាធានារ៉ាប់រងជីវិតរបស់ Smart

ទទួលបានលុយធានារ៉ាប់រងរហូតដល់ 3,000 ដុល្លារ

សេវាធានារ៉ាប់រងអាយុជីវិត Smart គឺបង្កើតឡើងជាពិសេសសម្រាប់តែអតិថិជន
Smart  ដែលមានការធានាដោយក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចអន្តរជាតិឈានមុខគេ ប៊ីម៉ា តែ
ប៉ុណ្ណោះ។

អ្វីជាសេវាធានារ៉ាប់រងអាយុជីវិត Smart?

ជីវិតរបស់មនុស្សៗម្នាក់មិនអាចព្យាករណ៍ ឬមើលឃើញទៅថ្ងៃខាងមុខថានឹងមានរឿងអ្វីកើត ទ្បើងនោះទេ។

ធានារ៉ាប់រងអាយុជីវិត Smart ពីក្រុមហ៊ុនប៊ីម៉ាដែលជាក្រុមហ៊ុនផ្តល់នូវសេវាធានារ៉ាប់រងខ្នាត​ តូចឈានមុខគេ ត្រូវបានផ្តល់ជូនជាពិសេសដល់អតិថិជនប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart    ។ ប៊ីម៉ា មានបំណងថែទាំ និងការពារគ្រួសាររបស់លោកអ្នកដោយការផ្តល់ប្រាក់សំណង ដល់ មនុស្សជាទីស្រឡាញ់ ដែលអ្នកបានកំណត់ នូវទឹកប្រាក់រហូតដល់ 3,000 ដុល្លារអាមេរិក ក្នុងករណីអកុសល្យណាមួយដែលបណ្តាលឲ្យអ្នកបាត់បង់ជីវិត។

អ្នកក៏អាចផ្តល់ឱកាសដល់មនុស្សជាទីស្រលាញ់របស់អ្នកឲ្យទទួលបានការធាដោយឥតគិតលុយផងដែរ ប្រសិនបើពួកគេក៏ជាអតិថិជនដែរ។

*ដើម្បីអាចទទួលបានការការពារដោយឥតគិតថ្លៃ អ្នកទទួលផលត្រូវមានអាយុចាប់ពី 18ឆ្នាំ ដល់ 59 ឆ្នាំ។

អ្វីទៅជាអត្ថប្រយោជន៍?

*អតិបរមា 1.60 ដុល្លារ ថ្ងៃ ក្នុង 1ខែ។

ដំណើរការនៃការចុះឈ្មោះ

ដំណើរការទាមទារសំណង

លក្ខខណ្ឌត្រូវបានអនុវត្ត

 1. ដើម្បីចុះឈ្មោះ និងទទួលបានការការពារ អតិថិជនត្រូវមានអាយុចាប់ពី 18 ឆ្នាំ រហូតដល់ 59 ឆ្នាំ។ ការការពារនេះ សម្រាប់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
 2. អតិថិជនម្នាក់អាចចុះឈ្មោះសម្រាប់ ធានារ៉ាប់រងអាយុជីវិត Smart បានតែមួយប៉ុណ្ណោះ។
 3. ដើម្បីអាចទទួលបានការការពារដោយឥតគិតថ្លៃ អ្នកទទួលផលត្រូវតែជាអតិថិជន​បង់ប្រាក់ជា​មុន របស់ប្រព័ន្ធទូរស័ព្ទ Smart មានអាយុចាប់ពី 18 ដល់ 59ឆ្នាំ  និងធ្លាប់បានឆ្លើយតបសារ បញ្ជាក់ពីការគ្មានជំងឺពីមុន។ អ្នកទទួលផល នឹងទទួលបានអត្ថប្រយោជន៍ ដូចគ្នាទៅនឹងម្ចាស់ ប័ណ្ណ ប៉ុន្តែទទួលបានក្រោយម្ចាស់ប័ណ្ណ 1 ខែ។
 4. ការកាត់បុព្វលាភ និងការការពារ 100% (សម្រាប់តែម្ចាស់ប័ណ្ណ) នឹងចាប់ផ្តើមស្របគ្នានៅថ្ងៃ ទី 1 នៃខែបន្ទាប់ ក្រោយពីការចុះឈ្មោះ។ ឧ. លក្ខិណា ចុះឈ្មោះនៅថ្ងៃទី 15 មករា។ ការកាត់ទឹក ប្រាក់នឹងចាប់ផ្តើមនៅថ្ងៃទី 1 កុម្ភៈ ហើយគាត់ក៏ទទួលបានការការពារ 100% សម្រាប់ខែ កុម្ភៈ ចាប់ពីថ្ងៃនេះដែរ។
 5. ប្រសិនបើការកាត់ទឹកលុយមិនបានពេញលេញក្នុងមួយខែ នោះការការពារនឹងត្រូវបានផ្តល់ជូនជាផ្នែកដូចតារាងខាងក្រោម។ ដោយផ្អែកទៅលើលុយដែលបានកាត់ជាក់ស្តែង។
    ឧទាហរណ៍
  ចំនួនលុយបង់ថ្លៃសេវា អត្រាភាគរយ ការបង់ថ្លៃសេវា អត្ថប្រយោជន៍ដែលទទួលបាន (ក្នុងមួយយប់ស្នាក់នៅមន្ទីរពេទ្យ) ថ្លៃសេវាដែលលើសនោះ នឹងត្រូវទុកបង់បន្តសម្រាប់ ខែបន្ទាប់
  0 សេន to 39 សេន 0% 8 សេន 300 ដុល្លារ 8សេន
  40 សេន to 79 សេន 25% 50 សេន 750 ដុល្លារ 10សេន
  80 សេន to 1.19 ដុល្លារ 50% 1 ដុល្លារ 1,500 ដុល្លារ 20សេន
  1.20 ដុល្លារ to 1.59 ដុល្លារ 75% 1.55 ដុល្លារ 2.250 ដុល្លារ 35 សេន
 6. ការទាមទារសំណងត្រូវធ្វើឡើងក្នុងរយៈពេលមិនលើសពី 3 ខែ ក្រោយការស្លាប់នៃអ្នកត្រូវបាន  ធានា។ ដើម្បីអាចទទួលបានសំណង អ្នកត្រូវធានាមិនត្រូវមានជំងឺពេលចុះឈ្មោះទិញ។ 
 7. ការទូទាត់សំណងនឹងចាប់ផ្តើមក្រោយទទួលបានឯកសារគ្រប់ចំនួនដែលរួមមាន៖
  a.ភស្តុតាងបញ្ជាក់ពីការចុះឈ្មោះធានារ៉ាប់រង (សារបញ្ជាក់ពីការចុះឈ្មោះធានារ៉ាប់រង ឬ បញ្ជាក់ពីការធានា)។
  b. ឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ប័ណ្ណបើកបរ ឬ លិខិតឆ្លងដែន)។ 
  c. ភស្តុតាងនៃការស្លាប់ (លិខិតបញ្ជាក់មរណភាពលិខិតចេញដោយវេជ្ជបណ្ឌិតដែលបញ្ជាក់ពី មូលហេតុនៃការស្លាប់ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសត្ថកិច្ចភូមិ ឬឃុំ)
 8. សំណងនឹងមិនត្រូវបានទូទាត់ជូនឡើយក្នុងករណីដែលមូលហេតុនៃការស្លាប់នោះបណ្តាលមកពី (ដោយផ្ទាល់ ឬ ដោយប្រយោល)៖ 
  a. ការធ្វើអត្តឃាត
  b. សង្គ្រាម ការបះបោរ កុបកម្ម ឬ ចលនាសង្គមណាមួយ។ 
  c. ប្រព្រឹត្ត ឬ ញុះញង់ឲ្យមានបទល្មើសព្រហ្មទណ្ឌ ដែលរួមមាន ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬ សារជាតិស្រវឹងដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ។
  d. ការលាក់បាំងពីស្ថានភាពជំងឺដែលមានពីមុន នៅពេលចុះឈ្មោះទិញធានារ៉ាប់រង
 9. អតិថិជនអាចលុបឈ្មោះពីធានារ៉ាប់រងនេះ ដោយគ្រាន់តែទូរស័ព្ទមកកាន់ ប៊ីម៉ា តាមរយៈទូរស័ព្ទ លេខ 010 242 248 ។ ការកាត់លុយនឹងត្រូវបញ្ឈប់ក្នុងរយៈពេលមិនលើសពី 48 ម៉ោង ក្រោយការលុបឈ្មោះ។ 
Back to top