Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានី​ភ្នំពេញ​ ថ្ងៃទី 11 ខែ​មិថុនា​ឆ្នាំ 2015- ខណៈពេលដែលសេវា 2G របស់ Smart Axiata បានគ្របដណ្តប់ជាង 98% នៃចំនួនប្រជាជនសរុប ដោយសារតម្រូវការកំពុងកើនឡើងយ៉ាងឆាប់រហ័សសម្រាប់សេវា     ទិន្នន័យអុិនធឺណិត​  មិនត្រឹមតែនៅរាជធានីភ្នំពេញ ថែមទាំងនៅទូទាំងប្រទេស បានជំរុញក្រុមហ៊ុន Smart ពង្រីកបណ្តាញឥតឈប់ឈរ 3G និង 4G LTE របស់ខ្លួន ដើម្បីបម្រើអតិថិជនជាង 7.5 លាននាក់ក្នុងកម្រិតដ៏ល្អបំផុត។

ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនទូរគមនាគមន៍ លើកដំបូងដែលនាំយកបច្ចេកវិទ្យាសម្រាប់ទូរស័ព្ទចល័តចុងក្រោយបំផុត គឺ ប្រព័ន្ធ 4G LTE មកកាន់ប្រទេសកម្ពុជានៅក្នុងខែមករាឆ្នាំ 2014 ហើយនាពេលក្រុមហ៊ុន បច្ចុប្បន្នក្រុមហ៊ុន Smart នៅតែជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់ ដែលផ្តល់សេវា 4G LTE ដល់អតិថិជនរបស់ខ្លួន។​  ក្រុមហ៊ុន Smart បានប្រកាស ថាបណ្តាញ 4G LTE គឺអាចបម្រើអតិថិជនរបស់ខ្លួននៅគ្រប់ខេត្តក្រុងទាំង 25 នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីឥឡូវនេះទៅ។

សមិទ្ធិផល​នេះ​បានកត់ត្រា​ថា ក្រុមហ៊ុន Smart ជាប់ចំណាត់ថ្នាក់ទី១ បួនដងក្នុងរយះពេលដ៏វែង ដូចជា   ជាក្រុមហ៊ុន​​​ទី ១ ក្នុងការដំណើរការ​ប​ណ្តា​ញអុិនធឺណិត 4G LTE នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាក្រុមហ៊ុនទូរសព្ទ័ចល័ត​ទី 1 និង​តែ​មួយ​គត់​ដែលបានធ្វើ​ជា​ដៃ​គូ​រជាមួយក្រុមហ៊ុន Apple ជាក្រុមហ៊ុន​ទី 1 ដែល​បាន​នាំមកជូននូវ App   ដែលអាចស្តាប់​​ចម្រៀង​បានដោយឥតព្រំដែន និងជាក្រុមហ៊ុន​ទី 1 ដែលផ្តល់សេវាធានា​រ៉ាប់រង​តាមរយះទូរសព្ទ័  ហើយនៅមានអ្វីផ្សេងៗទៀត។
 

យោងលើការ​ផ្តល់​ជូន​នូវ​ប​ណ្តា​ញអុិនធឺណិត 4G  LTE​ ដោយគ្មានការ​ចំណាយ​បន្ថែម​ សម្រាប់​អតិថិជន​របស់​ខ្លួន ​ក្រុមហ៊ុន Smart បាន​រក្សា​ការ​សន្យា ​​ក្នុង​ការ​ផ្តល់​សេវា​របស់​ខ្លួន​នូវ​តម្លៃមួយដ៏​សមរម្យ​បំផុត​ គឺ “អុិនធឺណិតសម្រាប់​អ្នកទាំងអស់គ្នា​”​!
 

លោក ​ថូ​ម៉ាស​ ហ៊ុន ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ឱ្យ​ដឹង​ថា​: “ចេញពីភាព​​ជោគជ័យទាំងនេះ​ វាគឺជា​ជំហាន​បន្ទាប់​នៃការបំពេញ​មហិច្ឆតារបស់​ខ្លួន​ក្នុង​ការ​ផ្តល់​ឱ្យ​ អតិថិជន​ជាមួយ​នឹង​ប​ច្ចេ​ក​វិទ្យា​ចុង​ក្រោយ​តាមទូរសព្ទ័ដៃ​ក្នុង​តំលៃមួយដ៏​សមរម្យ​​បំផុត។ ប​ណ្តា​ញអុិនធឺណិត​ 4G LTE របស់ក្រុមហ៊ុន Smart គឺជាប​ណ្តា​ញអុិនធឺណិតតាម ទូរសព្ទ័ចល័តដែល​លឿន​បំផុត​នៅកម្ពុជា​ដែល​ផ្តល់​ឱ្យ​អ្នក​ប្រើ​ប្រាស់​នូវ​បទ​ពិសោធ​មួយមិន​គួរ​ឱ្យ​ជឿ​​​ នៅ​ពេលប្រើអុិនធឺណិតរកព័ត៌មាន ​មើល​វីដេអូ​ ឬ​ពេល​ដែល​ស្តាប់​ចម្រៀងឥតដែនកំណត់លើទូរសព្ទ័​របស់​ខ្លួន​។ យើង​តែងតែ​ខិតខំ​​ជំរុញ​ចក្ខុវិស័យក្នុងឧស្សាហកម្ម​នេះ​ដើម្បី​ បង្កើតតម្លៃ​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​និង​ភាគី​ពាក់ព័ន្ធ​របស់​យើង” ។  លោក​បាន​បន្ថែម​បន្ត​ទៀត​ថា “​ប​ណ្តាញ​អុិនធឺណិត 4G LTE ​ ឥឡូវនេះ​មានទូរ​ទាំង 25ខេត្ត ក្រុង នៃ​ប្រទេស​កម្ពុជា​ ។    ក្រុមហ៊ុន Smart នឹងខិតខំជំរុញ​ បន្តទៀតលើ ឧបករណ៍ឌីជីថល​ជាគន្លឹះបេសកកម្មបន្ទាប់។ ក្រុមហ៊ុន Smart យកចិត្តទុកដាក់លើការទំនាក់ទំនងរបស់អតិថិជន​ ​ជាមួយមនុស្ស​ជាទីស្រឡាញ់​របស់​ពួកយើង​ទាំងអស់​​។​ ជាមួយប​ណ្តាញ​អុិនធឺណិត  4G LTE របស់ក្រុមហ៊ុន Smart លោកអ្នកមានភាពងាយស្រួល​ជាង​មុន”។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ