ថ្ងៃទី19 មីនា 2012 – ថ្ងៃនេះក្រុមហ៊ុនទូរស័ព្ទចល័ត Smart Mobile បានប្រកាសថា ដើម្បីបន្ថែមទៅលើការផ្តល់ជូននូវសេវា 2G–GSM/EDGE នាពេលបច្ចុប្បន្នដែលគ្របដណ្តប់ទូទាំងខេត្តក្រុង ក្រុមហ៊ុនបានពង្រីកផងដែរនូវសេវា 3G–UMTS/HSPA+ នៅទូទាំង24ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។
Smart Mobile ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខគេមូយនៅប្រទេសកម្ពុជា ប្រកាសជាផ្លូវការ ក្នុងថ្ងៃនេះថា ក្រុមហ៊ុន ទទួលបានអតិថិជនសរុបជាង 2លាននាក់រាប់ត្រឹមខែមករា។ លទ្ធផលនេះសំរេចទៅបានក្នុងរយៈពេលយ៉ាងខ្លីបន្ទាប់ពីការ ពង្រីកសេវាគ្របដណ្តប់របស់ខ្លួនទៅដល់គ្រប់ខេត្តក្រុងនាខែធ្នូ ឆ្នាំ2011។
ជាមួយនឹងការបើកអោយប្រើប្រាស់នូវស្ថានីយ៍អង់តែនក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តមណ្ឌលគីរី ក្រុមហ៊ុន Smart Mobile បានពង្រីកសេវាគ្របដណ្តប់របស់ខ្លួនទៅដល់ទូទាំងប្រទេស ដើម្បីផ្តល់សេវាទូរគមនាគមន៍គុណភាពខ្ពស់ជូន ទៅកាន់ ប្រជាជនកម្ពុជាបន្ថែមទៀត។
ភ្នំពេញ ២២ វិច្ឆិកា ២០១១ - ដើម្បីជាការពង្រឹងផ្នែកសេវាបំរើអតិថិជនអោយបានកាន់តែប្រសើរថែមទៀត ក្រុមហ៊ុនអាកាសចរណ៍ Air France ចែកជូនស៊ីមកាតទូរស័ព្ទឥតគិតថ្លៃទៅកាន់អ្នកធ្វើដំណើរតាមជើងហោះហើរ Air France ទាំងអស់។ កម្មវិធីពីសេសនេះមានការរួមសហការគ្នាជាមួយនឹងក្រុមហ៊ុន Smart Mobile ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា។
កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសកល គឺជាវគ្គបណ្តុះបណ្តាលអភិវឌ្ឍនយុវជន សំរាប់និស្សិត និងនិស្សិតដែលទើប តែបញ្ចប់ការសិក្សា។ វាគឺជាកម្មវិធីដែលទទួលការពេញនិយមខ្លាំងបំផុតក្នុងចំណោមកម្មវិធីទាំងអស់របស់ AIESEC នៅក្នុងប្រទេសកម្ពុជា ហើយវាត្រូវបានគេចាត់ទុកថាជាកម្មវិធីដែលមានតែមួយគត់នៅក្នុងបណ្តាញ AIESEC សកលលោក ដែលមានប្រទេសប្រមាណជាង 110ប្រទេស។