Home / For You / សេវារ៉ូមីង

សេវារ៉ូមីង

តើរ៉ូមីងគឺជាអ្វី?
បច្ចុប្បន្ននេះ ជានិច្ចកាលការរក្សាទំនាក់ទំនងមានសារប្រយោជន៍ណាស់ ហើយបណ្ដាញរ៉ូមីងទូលំទូលាយជួយឱ្យ Smart Mobile អាចឆ្លៀតឱកាសផ្ដល់សេវាដល់អតិថិជនរបស់ខ្លួនទាំងអស់។ ទោះជាលោកអ្នកកំពុងជាប់ ភារកិច្ច ឬធ្វើទេសចរណ៍ ជាមួយ Smart Mobile លោកអ្នកនៅតែអាចទំនាក់ទំនងបានដូចជាមានអ្នកណែនាំ និងជំនួយការដ៏គួរឱ្យទុកចិត្ដយ៉ាងដូចនោះដែរ។

លោកអ្នកអាចប្រើទូរស័ព្ទចល័តបាននៅតាមបណ្ដាប្រទេសសំខាន់ៗមួយចំនួន។ ដើម្បីពិនិត្យមើលដៃគូរ៉ូមីងរបស់ លោកអ្នកនៅប្រទេសខុសគ្នា សូមទំនាក់ទំនងមកលេខជំនួយរបស់ Smart Mobile ៨៨៨ ឬ +៨៥៥ ១០ ២០០ ៨៨៨

ការប្រើប្រាស់សេវារ៉ូមីងមិនធ្វើឱ្យលោកអ្នកបាត់បង់ទឹកប្រាក់ នៅពេលមានការហៅចូលឡើយ។ ហើយការចុះ ឈ្មោះដើម្បីប្រើប្រាស់សេវានេះក្នុងប្រព័ន្ធក្នុងប្រទេសដែលលោកអ្នកចង់ប្រើប្រាស់ មានភាពងាយស្រួលណាស់។

លោកអ្នកមិនចាំបាច់លុបចោលគម្រោងតម្លៃ Smart Mobile ដែលលោកអ្នកកំពុងប្រើប្រាស់ ដើម្បីប្រើសេវា រ៉ូមីងទេ។ ក្នុងអំឡុងពេលមានការហៅចូលរ៉ូមីង ការហៅចូលនឹងត្រូវបញ្ជូនទៅប្រព័ន្ធក្នុងប្រទេសដែលលោកអ្នក ស្ថិតនេះ ដូចនេះការគិតប្រាក់ក៏គិតទៅតាមនោះដែរ។

print version