Home / For You / ឱកាសការងារ

ក្រុមហ៊ុនឡាថេល ខូ អិលធីឌីគឺជា ក្រុមហ៊ុន​ផ្តល់សេវា​ទូរគមនាគមន៍​​​​ចល័ត ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ការទាមទារ​ខ្ពស់ ​និងប្រតិបត្តិការ​អាជីវកម្ម​ដោយ​ប្រើ​ពា​​ណិជ្ជ​នាម ​Smart Mobile​ 010​, 069, 070 និង 093។ ក្រុម​ហ៊ុន​យើង​កំពុង​ស្វែង​​រក​​​បុគ្គលិក​ដែលមាន​ទឹកចិត្ត ទំនុកចិត្ត​ ចំណូល​ចិត្ត ការជំរុញ​ទឹកចិត្ត​ កម្លាំងចិត្ត និង​បទពិសោធ​ ដើម្បី​ចូលរួម​ជាមួយ​ក្រុមហ៊ុន​យើង ពោល​គឺ​ បុគ្គល​ដែលមាន​ជំនាញ​ក្នុង​ការទំនាក់​ទំនង​ មានសណ្តាប់​ធ្នាប់​ល្អ និង​មានស្មារតី​ជាក្រុម អាចបំពេញការងារ​ប្រកប​ដោយ​ជោគជ័យ​ ដើម្បី​ចូល​កាន់​​​មុខតំណែង​ដូចខាង​ក្រោម ៖

1.   គណនេយ្យករ​ផ្នែក​គណនី​ត្រូវសង-Account Payable Accountant ​​
កាតព្វកិច្ច​​​ទូទៅ​ ៖
  • រក្សាទុក​កិច្ច​សន្យា​/ព័ត៌មាន​ពាក់ព័ន្ធនឹង​អ្នក​ផ្គត់ផ្គង់
  • ឆ្លើយតប​រាល់​ការសាកសួរអំពីការ​ទូទាត់​ជាមួយ​ភ្នាក់ងារ​ផ្គត់ផ្គង់ និង​ការទូទាត់​ផ្ទៃក្នុង
  • បញ្ចូល​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ទៅក្នុង​​ប្រព័ន្ធ​
  • ធានា​ថា​រាល់ការចំណាយ​ត្រូវ​មាន​ឯកសារ​អមត្រឹមត្រូវ​
  • សម្របសម្រួល​ជាមួយ​ផ្នែក​ទិញ​ ក្នុង​ការគ្រប់​គ្រង​លិខិត​បញ្ជា​ទិញ និងការទូទាត់​វិក្កយបត្រ
  • រៀបចំ​ការទូទាត់/ ការបញ្ជូនទូរលេខ​ទៅ​ភ្នាក់ងារផ្គត់ផ្គង់​ តាមកាលបរិច្ឆេទ​នៃ​​វិក្កយបត្រ​
  • គ្រប់​គ្រង​ការបើក​ថ​វិកាដល់បុគ្គ​លិក និង​ការ​បង់​ប្រាក់មុន​ដល់​អ្នក​ផ្គត់ផ្គង់
  • រៀបចំ​/រក្សាទុកឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ
  • ធ្វើ​របាយការណ៍​សវនកម្ម​ផ្សេង​ៗ តាមការចាត់​ចែង​របស់​អ្នក​គ្រប់គ្រង
  • ធ្វើរបាយការណ៍​ និង​វិភាគ​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹងគណនី​ត្រូវសង​
  • បំពេញកាតព្វកិច្ច​​ផ្សេងៗ​ តាមការចាត់តាំង​។
លក្ខខណ្ឌ​តម្រូវ​ ៖
  • មាន​បរិញ្ញាប័ត្រ​ខាង​គណនេយ្យ ឬ​ប្រហាក់ប្រហែល
  • មាន​បទពិសោធផ្នែកគណនេយ្យ​យ៉ាងតិច​ ២ឆ្នាំ​
  • មានចំណេះដឹងភាសាអង់គ្លេស​ស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ​
  • មានជំនាញក្នុង​ការ​ទំនាក់ទំនង​ល្អ​ទាំង​ការនិយាយ​ និងសរសេរ​
  • មាន​ជំនាញ​ក្នុង​ការ​ត្រិះរិះ​ពិចារណា និង​ដោះស្រាយបញ្ហា
  • មានជំនាញកុំព្យូទ័រ (កម្មវីធី Ms Word, Excel, អ៊ីម៉ែល និងអ៊ីនធើណិត)
  • មានភាពស្មោះត្រង់ ការអត់ធ្មត់ និង​ការទទួលខុសត្រូវខ្ពស់
  • មាន​អត្តចរិត​​ម៉ត់ចត់ ស្មោះត្រង់​ អាចទុកចិត្តបាន អត់ធ្មត់ និង​អាចធ្វើការក្រោម​​សម្ពាធបាន​​
  • សកម្មនឹងការងារ និង​អាច​ធ្វើការ​ដោយឯករាជ្យ។ 
2.   បុគ្គលិក​ផ្នែកផលិតផល​-Product Officer
កាតព្វកិច្ច​ទូទៅ ៖
  • ស្រាវជ្រា និងផ្តល់ការណែនាំ អំពី​លទ្ធភាព សម្រាប់​ការ​អភិវឌ្ឍ​ទីផ្សារ​ថ្មី
  • កំណត់​ និងអភិវឌ្ឍសេវា​ និងផលិតផលថ្មីៗ ដោយ​ផ្អែកលើ​និន្នាការទីផ្សារ​ និង​ស្វែង​រក​ដៃគូ​សក្តានុពលសំខាន់​ៗ​
  • រៀបចំ​ និង​បង្កើត​លក្ខណៈយថាប្រភេទ​​នៃ​ សេវា និង​ផលិតផល​ថ្មីៗ
  • ជាបុគ្គ​ល​ចម្បង​សម្រាប់​​ទំនាក់ទំនង​ក្នុងការ​អនុវត្ត​​​សេវា​ និង​ផលិតផលថ្មីៗ​​
  • កំណត់​ និង​​ណែនាំ​យុទ្ធសាស្រ្ត​នានា​សម្រាប់​សេវា និង​ផលិតផល​ ដើម្បីពង្រឹងកំណើនទីផ្សារ និងបង្កើន​ចំណូល
  • ធ្វើការ​ស្រាវជ្រាវ​ និង​ធ្វើរបាយការណ៍​ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង​ប្រចាំខែ
  • ជួយ​ដល់​ប្រធាន​ផ្នែក​រ៉ូមីង និងផលិតផល ពាក់ព័ន្ធ​នឹង​គម្រោងថ្មីៗ ឬ​ការងារ​ចាំបាច់ណាមួយ​។
លក្ខខណ្ឌ​តម្រូវ​ ៖
  • មាន​បរិញ្ញាបត្រផ្នែក​រដ្ឋបាលធុរកិច្ច​​ ឬសញ្ញាបត្រតម្លៃស្មើ
  • មាន​បទពិសោធ​ពាក់ព័ន្ធ​នឹង​តួនាទី​នេះ ចាប់ពី​១-៣ឆ្នាំ
  • មាន​បទពិសោធពាក់ព័ន្ធនឹង​ទូរគមនាគមន៍​​ជាអាទិភាព
  • មានចំណេះដឹង​ភាសាខ្មែ និងអង់គ្លេសទាំងការនិយាយ​ និងសរសេរ
  • មានជំនាញក្នុងការដោះស្រាយបញ្ហា​ និង​គ្រប់គ្រងគម្រោង។
3.   ជំនួយការផ្នែក​រ៉ូមីង (កម្មសិក្សា)-INTERN-Roaming Assistant
កាតព្វកិច្ច​ទូទៅ ៖
  • រៀបចំឯកសារ​ នីតិវិធី និង​ផែនការ​លម្អិត​ពាក់ព័ន្ធ​នឹងរ៉ូមីង
  • បង្កើត IOT និងរៀបចំ​គម្រោងតម្លៃ​រ៉ូមីងពាណិជ្ជកម្ម
  • ទំនាក់ទំនង​ជាមួយ​​អ្នកផ្គត់ផ្គង់​សំខាន់ៗ​សម្រាប់​​ Signaling, SMS, GRZ, MMS, ទិន្នន័យ និង​ការទូទាត់​ថវិកា
  • ផ្តល់ការគាំទ្រ​ និង​សម្របសម្រួលដល់​​ការសាកល្បង IREG និង TADIG នានា ជាមួយ​ដៃគូ​រ៉ូមីង​
  • ផ្តល់​ព័ត៌មានថ្មីៗ​ពាក់ព័ន្ធ​នឹង​​​​រ៉ូមីង ដល់​ផ្នែក​ពាក់ព័ន្ធឱ្យបានដឹងអំពីដំណើរ​ការរ៉ូមីង​
  • ជាបុគ្គលសំខាន់ សម្រាប់ទំនាក់ទំនង​អំពីបញ្ហារ៉ូមីង ជាមួយ​ដៃគូរ៉ូមីង​ អ្នកផ្គត់ផ្គត់​ និងក្រុម​ហ៊ុននានា​
  • ធ្វើ​ការទូទាត់​គណនី​ត្រូវសង និងគណនី​ត្រូវបង់ ឱ្យ​បាន​តាមពេលវេលាកំណត់
  • គ្រប់គ្រង​លើ​របាយការណ៍ស្តីពី​ប្រើប្រាស់​ច្រើនជាងគេ​ និង​វិភាគកំហុសឆ្គងរ៉ូមីង
  • រៀបចំរបាយការណ៍​អំពីចរាចរណ៍ និង​ស្ថិតិរ៉ូមីង​ ព្រមទាំង​ចំណូលបានពីរ៉ូមីង
  • ចូលរួម​ជាមួយ​​ក្រុម​ការងារ​GSM និងចូលរួម​ក្នុង​សន្និសីទ​ស្តីពី GSM
  • ជួយដល់អ្នក​គ្រប់គ្រង​ផ្នែករ៉ូមីង និង​អភិវឌ្ឍន៍​ផលិត​ផល​ សម្រាប់​គម្រោង​ថ្មី​ៗ និងការងារ​ដែលចាំបាច់​។
លក្ខខណ្ឌតម្រូវ​ ៖
  • មាន​បរិញ្ញាបត្រផ្នែក​រដ្ឋបាលធុរកិច្ច ឬ​សញ្ញាបត្រ​ដែលមានតម្លៃ​ស្មើ
  • មាន​បទពិសោធ​ពាក់ព័ន្ធ​នឹងរ៉ូមីង​ ជាអាទិភាព
  • មានចំណេះដឹង​ភាសាអង់គ្លេស​ទាំង​ការនិយាយ​ និងសរសេរ​ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ទំនាក់ទំនង
  • អាច​បែងចែក​អាទិភាពការងារ​ និង​មានគុណសម្បត្តិ​ខាងការចរចា
  • ​មាន​ចំណេះដឹងមូលដ្ឋាន​​អំពី​រ៉ូមីង ពោលគឺ​ ចំណេះដឹងផ្នែក​​បច្ចេកទេស​ និងរដ្ឋបាល
  • មានការយល់ដឹង​អំពី នីតិវិធី TAP ទិន្នន័យ និង​ការ​ទូទាត់ថវិកា សេនារីយោអំពីសេវា​រ៉ូមីង ព្រមទាំងដំណើរការ IREG និង​ TADIG
  • មានចំណេះដឹងអំពី​ឯកសារ​ផ្លូវការ ពាក់ព័ន្ធ​នឹង​ GSMA។
 
4.   ភ្នាក់ងារ​បញ្ចូលទិន្នន័យ​ (ការងារ​ឯករាជ្យ)-Freelance-Data Entry Agent
កាតព្វកិច្ច​ទូទៅ ៖
  • ប្រមូល​ទម្រង់​លក់​ ពីហាង​ និង​ភ្នាក់ងារ​ចែកចាយ​នានា
  • ដាក់លេខកូដ​ទិន្នន័យ​របស់​អតិថិជនទៅក្នុង​ប្រព័ន្ធ​នីមួយៗ​
  • ពិនិត្យ​ និង​តាមតានទម្រង់លក់ និង​ទម្រង់នានា ព្រមទាំង​កំណត់តា្រ សម្រាប់​​ការិយាល័យ​ជួរក្រោយ​
  • ចាត់ចែង​ និង​គ្រប់គ្រងឯកសារ​តម្កល់ពាក់ព័ន្ធ​នឹង​ទម្រង់ និង​កំណត់ត្រានានា
  • ធ្វើ​របាយការណ៍​ទិន្នន័យ​ដែលចាំបាច់
  • ធ្វើ​កិច្ចការផ្សេងទៀត​តាមការចាត់តាំង។
លក្ខខណ្ឌតម្រូវ​ ៖
  • ជានិស្សិតមហាវិទ្យាល័យ ឬ​និស្សិតទើបបញ្ចប់ការសិក្សា​
  • ​ត្រូវ​មានសមត្ថភាព​ក្នុង​ការទំនាក់​ទំនង​ និង​សមត្ថភាព​ក្នុង​ការធ្វើការជាក្រុម អត្តចរិតល្អ និងមាន​សណ្តាប់ធ្នាប់​
  • ចាំបាច់​ត្រូវមាន​ភាពម៉ត់ចត់ និង​ស្មោះត្រង់
  • អាច​ប្រើ​ប្រាស់​ភាសាខ្មែរយ៉ាងស្ទាត់ជំនាញទាំងការនិយាយ​ និងសរសេរ
  • អាចប្រើប្រាស់​ភាសាអង់គ្លេស សម្រាប់​​ការទំនាក់ទំនង​
  • មានបទពិសោធ​ផ្នែក​​កុំព្យូទ័រ និងការ​បញ្ចូលទិន្នន័យ​។ 
5.   តំណាងផ្នែកលក់ចល័ត (អនុវត្តកិច្ចសន្យា​ការងារ​ឯករាជ្យ​ រយៈពេល​ ៦ខែ)-Mobile Direct Sales Representative (Freelance-Fixed Contract for 6 months)
កាតព្វ​កិច្ច​​ទូទៅ​ ៖
  • អនុវត្តសកម្មភាពលក់​ដោយ​ផ្ទាល់​តាមទីតាំងផ្សេងៗគ្នា ដែលចាត់តាំងដោយ​ប្រធានក្រុម
  • ស្នើឡើងនូវ​​សកម្មភាពថ្មីៗ ដើម្បី​បង្កើន​បរិមាណលក់
  • ធ្វើរបាយការណ៍ស្តីពីការ​លក់​ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង​ប្រចាំ​ខែ​
  •  ទំនាក់ទំនង​ជាមួយ​អតិថិជន​ ដើម្បីទាញយកប្រយោជន៍​ឱ្យ និង​ផ្សព្វផ្សាយ​អំពី Smart Mobile
  • គ្រប់​គ្រង​ផលិតផល​ និងស្តុក​របស់​ក្រុមហ៊ុន ដូចជា​ ស៊ីមកាត កាតកោស ជាដើម
  • ផ្ទៀងផ្ទាត់របាយការណ៍ស្តីពីការលក់​ និង​ប្រមូល​ប្រាក់​/ទូទាត់​ជាមួយ​ក្រុមហ៊ុន​ឱ្យ​បានត្រឹងត្រូវ​
  • ជួយដល់​បុគ្គលិកដទៃទៀត​ ក្នុង​ករណីចាំបាច់។
លក្ខខណ្ឌតម្រូវ​ ៖
  • មាន​បរិញ្ញាបត្រ​ផ្នែក​លក់/ទីផ្សារ​ ឬ​សញ្ញាបត្រ​ប្រហាក់ប្រហែល
  • ជានិស្សិតទើបបញ្ចប់ការសិក្សា​ ឬ​មានបទពិសោធ ១ឆ្នាំ​ពាក់ព័ន្ធ​នឹងការលក់ ជាអាទិភាព
  • មានជំនាញក្នុងការប្រាស្រ័យទាក់ទង ការ​ធ្វើបទបង្ហាញ និងការលក់
  • ចាំបាច់​ត្រូវមាន​ភាពម៉ត់ចត់ និង​ភាពស្មោះត្រង់
  • មានចំណេះដឹងទូទៅ​ និងការយល់ដឹងច្រើន​អំពី​ទីផ្សារ​ និង​បណ្តាញចែកចាយរបស់​ទូរគមនាគមន៍ចល័ត​
  • អាចប្រើប្រាស់​​ភាសាខ្មែរ​បានស្ទាត់ជំនាញ​ និងចេះភាសាអង់​គ្លេសសមល្មម ​ទាំងការនិយាយ​ និង​សរសេរ​។
6.   វិស្វករផ្នែក​ធើ្វផែនការ និង​ពង្រីក​បណ្តាញ​វិទ្យុ-Radio Network Planning and Optimization Engineer
កាតព្វកិច្ច​​ទូទៅ ៖
  • សម្រប​សម្រួល​​សកម្មភាព​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការធ្វើផែនការ​បណ្តាញ​ និង​ការពង្រីក​ប្រតិបត្តិការ​បណ្តាញ និង​ការ​ពង្រីក​​បណ្តាញ​ ស្របតាម​គោលដៅ​នៃ​ការ​ប្រតិបត្តិ​ប្រព័ន្ធ​ប្រកប​ដោយ​គុណភាព​ល្អ​បំផុត​ និងគ្រប់​ជ្រុងជ្រោយ ​រួមទាំង​ ​ការ​​តភ្ជាប់បណ្តាញ​ជាមួយ​​ប្រតិបត្តិករដទៃទៀត​
  • សម្របសម្រួល​ដល់ដំណើរការ​ធ្វើផែនការ និង​ការពង្រីក​បណ្តាញ​ រួម​ទាំង​ ការវាស់វែង​ចរាចរណ៍​ត្រង់​ចំណុច​តភ្ជាប់​នីមួយ​ៗ​
  • ទទួលខុសត្រូវ​ចំពោះ​ការសម្របសម្រួល​ និងការ​​អនុវត្ត​គោលនយោបាយ​ និងកម្មវិធី​បច្ចេកទេស​ ដើម្បីបង្ការកុំឱ្យមាន​ភាព​រអាក់​រអួលដល់បណ្តាញសេវា​ ពោលគឺ​ប្រតិបត្តិការឱ្យ​បាន​ល្អបំផុត​
  • បង្កើត និងប្រើប្រាស់​ឧបករណ៍​កម្មវិធី(software)ពិសេស សម្រាប់​វិភាគ​ស្ថិតិ
  • រៀបចំផែនការ​កំណត់រចនាសម្ព័ន្ធ​បណ្តាញ​ ដោយផ្អែកលើ​លទ្ធផល​នៃការ​វិភាគ​ស្ថិតិ
  • រៀបចំ​ផែនការ​ហ្រ្វេកង់​
  • រៀបចំផែនការពង្រីក​បណ្តាញ​ ដោយ​រៀបចំ​វិក្កយបត្រ​បរិមាណ​សម្រាប់​ការ​ទិញ​ឧបករណ៍​
  • ធ្វើរបាយការណ៍​ស្តីពី​ប្រតិបត្តិការ​បណ្តាញ​តាម​​ដំណាក់កាល​។
លក្ខខណ្ឌតម្រូវ​ ៖
  • មានចំណេះដឹង​អំពីវិស័យ​ទូរគមនាគមន៍​ឌីជីថល​ និង​បច្ចេកវិទ្យាព័ត៌មាន​
  • មានបទពិសោធ​លើ​ការប្រតិបត្តិការ និង​ជួសជុល​បរិមាណី និង​វិទ្យុ​ ចាប់ពី២-៣​ឆ្នាំ​
  • មានបទពិសោធច្រើនពាក់ព័ន្ធ​នឹង​​បញ្ហាវិទ្យុ​ (សេវា ការ​រំខាន ជាដើម​) និង​ការធ្វើផែនការ​ហ្រ្វេកង់​
  • មានជំនាញ​ខាងកុំព្យូទ័រច្រើន​ (Microsoft Office, MS Project, អ៊ីនធើណិត​, ការធ្វើផែនការ​ហ្វ្រេកង់វិទ្យុ និង​ឧបករណ៍​ធ្វើ​ផែនការ​​បណ្តាញ​)
  • ចេះភាសាខ្មែរ​ស្ទាត់ជំនាញ និង​ភាសាអប់គ្លេសមធ្យម ទាំងការនិយាយ និងសរសេរ​។
 
7.   ជំនួយការ​ និង​លេខាធិការ-Assistant & Secretary
កាតព្វកិច្ច​ទូទៅ ៖
  • សរសេរ​លិខិត​ទំនាក់ទំនង​ទៅវិញទៅមក លិខិតផ្ទៃក្នុង​ និងឯកសារ​ផ្សេងៗ​
  • បង្កើត​ និង​​តាមដានកាលវិភាគ ធ្វើការក្រើនការរំលឹកពី​ពេល​ផុត​កំណត់ និង​កិច្ចការប្រភេទ​នេះផ្សេងៗ
  • រៀបចំកាលវិភាគ​សម្រាប់​ការណាត់ជួប កិច្ច​ប្រជុំ និង​ការងារផ្សេងៗ
  • រៀបចំ​ការធ្វើដំណើរ
  • ទទួលខុសត្រូវក្នុង​ការ​ទទួលទូរស័ព្ទ​ ផ្ញើ​ទូរសារ ស្កេន ថតចម្លង ផ្ញើ និងបកប្រែឯកសារនានា
  • សហការជិតស្និទ្ធជាមួយ​បុគ្គលិកផ្សេងៗ ​ដោយចេះសាមគ្គីគ្នា
  • ធ្វើកិច្ច​ការ​ផ្សេងទៀត​ តាមការស្នើសុំ​។
លក្ខខណ្ឌតម្រូវ ៖
  • មានបទពិសោធ​ធ្លាប់ធ្វើការជាមួយក្រុមហ៊ុន​អន្តរជាតិ
  • មានចំណេះដឹងបច្ចេកទេស​ជុំវិញវិស័យ​​អាជីវកម្ម​ទូរគមនាគមន៍​ ជាអាទិភាព
  • មានចំណេះដឹងខាង​កុំព្យូទ័រច្រើន
  • សកម្មនឹងការងារ និង​យកចិត្តទុកដាក់​ម៉ត់ចត់​ និង​មានភាពជាក់លាក់
  • អាច​រៀបចំពេលវេលា និង​ចាត់ចែងការងារតាម​អាទិភាព​
  • ចេះប្រើ​ប្រាស់ភាសាអង់គ្លេស និង​ខ្មែរស្ទាត់ជំនាញ ទាំងការនិយាយ និង​សរសេរ។
 
8.   អ្នកបច្ចេកទេស​-BSS Technician
កាតព្វកិច្ច​ទូទៅ៖
  • ធ្វើការ​ងារមេកានិក​ ​ដោយ​ចុះទៅតាមមូលដ្ឋាន​នានា​
  • បំពាក់​ឧបករណ៍​អត់តែន​ប្រភេទផ្សេងៗគ្នា ដូចជា ខ្សែកាប​ តួអង់តែន កែតម្រូវ​អង់តែន ជាដើម​
  • ធ្វើការងារ​ដោយ​ឡើងចុះ​អង់តែន​ និង​ធ្វើការកែសម្រួលផ្សេងៗ​
  • មានកាយសម្បទារឹងមាំអាច​ឡើង​ចុះ​អត់តែនបាន
  • អាចធ្វើការ​ដោយឯករាជ្យ ពោលគឺពុំសូវមានការណែនាំ
  • សម្របសម្រួល​ និង​ធ្វើការសាកល្បង និង​ត្រួតពិនិត្យ​ឧបករណ៍​BSS (BSC, BTS, PCU)
  • សម្របសម្រួលដល់នីតិវិធី​ដោះស្រាយបញ្ហា
  • ទទួលខុសត្រូវ​លើ​សេវា​បន្ទាន់​នានា ពេញ ២៤ម៉ោង​។
លក្ខខណ្ឌតម្រូវ ៖
  • មានចំណេះដឹងអំពី​ការបំពាក់​MicrowaveSDH/PDH ទាំងខាងក្នុង​ និងខាងក្រៅ​
  • មានចំណេះដឹង​អំពីការ​តម្រង់​អង់​តែន
  • មានចំណេះដឹង​អំពីការ​បំពាក់​BTS ទាំងខាងក្នុង និងខាងក្រៅ​
  • មានចំណេះដឹង​ពាក់ព័ន្ធនឹងការពង្រីក​ឧបករណ៍​BTS
  • មានចំណេះដឹង​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ថាមពល​មូលដ្ឋាន​
  • ចេះឡើងអត់តែន
  • អាចធ្វើដំណើរទៅតាមខេត្ត
  • ចេះនិយាយភាសាអង់គ្លេស។
 
9.   បុគ្គលិក​ផ្នែក​រៀបចំ​ពិធី-Event Officer
កាតព្វកិច្ច​​ទូទៅ ៖
  • ជួយប្រធានផ្នែករៀបចំពិធី​ ក្នុង​ការផ្តួចផ្តើមរៀបចំ​ពិធីនានា
  • អនុវត្ត​ និង​ប្រតិបត្តិ​នូវ​ការរៀបចំពិធីនានារបស់​ក្រុមហ៊ុន និងផ្តើមគំនិតបង្កើត​សារសំខាន់​ៗ សម្រាប់​ពិធី​
  • រៀបចំ​ពិធី​ទាំងជាសាធារណៈ ​និង​ក្នុង​ក្រុមហ៊ុន​
  • កត់ត្រារាល់ការចំណាយ​ទាំង​អស់​លើការរៀប​ចំពិធី​
  • ចាត់ចែង​លើការជួល​បុគ្គលិកឯករាជ្យ​ ដើម្បីជួយដល់​ការរៀបចំពិធី
  • រៀបចំសកម្មភាព BTL ក្នុង​ការប្រតិបត្តិ​យុទ្ធនាការទីផ្សារ/ការផ្សព្វផ្សាយ/ពិធីនានា
  • ធានាថា​រាល់​ការរៀបចំពិធី​របស់​ក្រុមហ៊ុន​ ត្រូវ​ធ្វើឡើងដោយ​មានការចាត់ចែង​ និងរាយការណ៍ឱ្យបានត្រឹមត្រូវ​
  • បង្កើន និង​រក្សាព័ត៌មានទំនាក់ទំនង​ និងការទំនាក់ទំនង​ជាមួយ ភាគីពាក់ព័ន្ធយ៉ាងសកម្ម
  • សហការយ៉ាង​​ជិតស្និទ្ធ​ជាមួយ​ក្រុម​ការងារ​ផ្នែក​ទីផ្សារ​ និង​គ្រប់ផ្នែក ​ក៏ដូចជា​ភ្នាក់ងារ​រៀបចំ​ និង​គ្រប់​គ្រង​ការរៀបចំពិធី​ផ្សេងៗ​
  • ចាត់ចែងលើការ​រក្សាទុក​រូបភាព/វីដេអូ របស់​កម្មវិធីក្រុមហ៊ុន​ទាំងអស់
  • ធ្វើបច្ចុប្បន្នភាពជាប្រចាំ​​លើ​បណ្ណាល័យ​ដែលរក្សាទុកនូវការរៀបចំ​​ពិធី/​សកម្មភាព​ផ្សព្វផ្សាយនានា​របស់​គូប្រជែង។
លក្ខខណ្ឌតម្រូវ ៖
  • មានសញ្ញាបត្រ​ ឬទើបញ្ចប់ការសិក្សា​ផ្នែក​ទីផ្សារ / ​រដ្ឋបាលធុរកិច្ច
  • មានបទពិសោធយ៉ាងតិច ១ឆ្នាំ ក្នុងវិស័យទីផ្សារ និងការ​រៀបចំពិធី
  • មានជំនាញក្នុង​ការទំនាក់ទំនង​ជាភាសាខ្មែរ និងអង់គ្លេស ទាំងការនិយាយ និង​សរសេរ​
  • អាចទុកចិត្តបាន និង​អាច​ធ្វើការក្រោមសម្ពាធ (សម្ពាធពេលវេលា និង​សម្ពាធ​ការងារ)
  • អាច​ធ្វើការនៅពេលយប់ និង​ធ្វើដំណើរ​ទៅ​តាមខេត្ត​ផ្សេងៗ​បាន
  • មាន​ការប៉ិនប្រសប់​ក្នុង​ការប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ ដូចជា Ms. Word, Ms. Excel, Ms. PowerPoint
  • មានអត្តចរិតជាបើកទូលាយ និង​មានការប្រាស្រ័យទាក់ទងល្អ​
  • មានភាពប៉ិនប្រសប់​ខាង​ការរៀបចំចាត់ចែង​
  • មានចំណូលចិត្ត​លើភាពម៉ត់ចត់ និងការ​ប្រយ័ត្នប្រយែងខ្ពស់​

ក្រុមហ៊ុនឡាថេល​ ខូ​ អិលធីឌី ដែល​ប្រតិបត្តិ​អាជីវកម្ម​ដោយ​ប្រើ​ពាណិជ្ជនាម​ Smart Mobile ស្ថិតក្រោមការដឹកនាំ​របស់​​ថា្នក់ដឹកនាំ​លំដាប់​អន្តរជាតិ​ និងមានការិយាល័យ​កណ្តាល​នៅទីក្រុងភ្នំពេញ​ ជាក្រុមហ៊ុន​ដែលផ្តល់​ជូន​នូវ​បរិកាស​ការងារ​ដ៏គួរឱ្យចាប់​អារម្មណ៍​​ មានភាពស្វាហាប់ ផ្តល់ការលើក​ទឹកចិត្ត និងបរិយាកាស​ប្រកួតប្រជែង ថែមទាំង​ផ្តល់ជូននូវ​ប្រាក់កម្រៃ​ និង​កញ្ចប់​អត្ថ​ប្រយោជន៍​ប្រកបដោយ​ភាពប្រកួតប្រជែង​ សមស្រប​នឹងស្ថាន​ភាពទីផ្សារការងារ និងផ្អែកលើ​លទ្ធផលការងាររបស់​បុគ្គលិក។

print version