Smart Mobile ឧបត្ថមគាំទ្រដល់ការប្រគុំតន្រ្តីដ៏អស្ចារ្យ ដើម្បីរំលឹកដល់ខួបគម្រប់ ១ឆ្នាំរបស់ Smart Mobile និង ទិវាអន្តរជាតិនារី

ភ្នំពេញ - ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី Smart Mobile (០១០/០៩៣) 

ឧបត្ថម្ភគាំទ្រដល់ការប្រគុំតន្រ្តីដ៏អស្ចារ្យ ដើម្បើអបអរសាទរខួបគម្រប់ ១ឆ្នាំរបស់ Smart 

Mobile និងទិវាអន្តរជាតិនារីលើកទី ៩៩។ ការប្រគុំតន្រ្តីដែលអាចចូលទស្សនាដោយ

ឥតគិតថ្លៃនេះ​ នឹងប្រារព្ធធ្វីឡើងនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១០ ចាប់ពីម៉ោង ៦:៣

ល្ងាច នៅពហុកីឡាដ្ឋានជាតិអូឡាំពិច។ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ទស្ស

និកជន ការប្រគុំតន្រ្តីដ៏អធិកអធមនេះទទួលការចូលរួមពីសំណាក់តារាល្បីៗ រួមមាន

ដូចជា លោកស្រី​ ហ៊ឹម ស៊ីវន, កញ្ញា មាស សុខសោភា, អ្នកនាង ម៉េង កែវពេជ្ជតា,

កញ្ញ សុគន្ធ និសា, អ្នកនាង យក់ ថិតរដ្ឋា, លោក​ ព្រាប សុវត្ថិ, លោក ណូយ​ វ៉ាន់ណេត 

និងក្រុមតារាកំប្លែងរបស់ នាយ កុយ ព្រមទាំងតារាសម្តែងជាច្រើនរូបទៀត។

 

លោកជំទាវ អ៊ឹង កន្ថាផារី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា : "យើងខ្ញុំ

សូមឆ្លៀឱ្យកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Smart Mobile ដែលបាន

ឧបត្ថម្ភគាំទ្រដល់ការប្រគុំតន្រ្តីលើកទី១ នៅកម្ពុជាដើម្បីអបអរសាទរទិវាអន្តរជាតិនារី។ 

ការដឹកនាំរបស់ Smart Mobileក្នុងការឧបត្ថម្ភគាំទ្រដល់ការប្រគុំតន្ត្រីនេះ ឆ្លុះបញ្ចាំងអំពី

ជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការអភិវឌ្ឍន៍រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល។ 

យើងខ្ញុំផ្ទាល់សូមអញ្ជើញប្រជាពលរដ្ឋកម្ពុជាទាំងអស់មកចូលរួមទស្សនាការប្រគុំតន្រ្តី

នេះអោយបានច្រើនកុះករ។ យើងរួមគ្នាបង្កើនសក្តានុពលស្រ្តី និងយុវវ័យដើម្បីអភិវឌ្ឍន៍

សង្គមជាតិ។"

 

ក្នុងឱកាសនេះផងដែរ លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Latelz Co., Ltd.

(Smart Mobile)បានមានប្រសាសន៍ថា : "យើងខ្ញុំមានភាពសប្បាយរីករាយឥតឧបមា

ក្នុងការប្រារព្ធធ្វើឡើងនូវការប្រគុំតន្រ្តី ដើម្បីអបអរសាទទិវាអន្តរជាតិនារី ៨មិន និង

ខួបគម្រប់ ១ឆ្នាំរបស់ Smart Mobile ជាមួយនឹងការរីកចម្រើនដ៏គួរឱ្យកត់សំគាល់របស់

ក្រុមហ៊ុនយើងក្នុងរយះពេល ១២ខែកន្លងមកនេះ"។​​ លោកក៏បានបន្ថែមទៀតថា :

"Smart Mobile ក៏មានការរួមចំណែកក្នុងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេស

កម្ពុជាផងដែរតាមរយះកម្មវិធីចូលរួមក្នុងសហគមន៍នានា។ ក្នុងនាមជាក្រុមហ៊ុនដែល

មាន ការទទួលខុសត្រូវខ្ពស់មួយ​ Smart Mobile មានបំណងចូលរួមចំណែកជួយគាំទ្រ

និងចូលរួមក្នុងព្រឹត្តិការណ៍ជាតិសំខាន់ៗ ដូចជាទិវាអន្តរជាតិនារីជាដើម"​។

 

print version