

ថ្ងៃនេះ InSTEDD និង Smart Mobile បានប្រកាសកិច្ចព្រមព្រៀង ក្នុងឆ្នាំ២០១០នេះ
ដើម្បីការចាប់ ផ្តើមសេវាថ្មីមួយជាប្រយោជន៏សម្រាប់សុខភាពសាធារណៈ ដោយ
ផ្អែកទៅលើបណ្តាញប្រព័ន្ធសេវារបស់ Smart Mobile និងបច្ចេកវិទ្យាសហប្រតិបត្តិការ
របស់ InSTEDD។
គោលដៅនៃគំរោងនេះ គឺដើម្បីគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការផ្គត់ផ្គង់នូវការ
ប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តនៅទូទាំងប្រទេស ក្នុងការតាមដានពីការរីករាលដាល
នៃជំងឺរាត្បាត ផ្សេងៗអោយទាន់ពេលវេលា និងដើម្បីឆ្លើយតបឱ្យបានកាន់តែឆាប់
រហ័ស ព្រមទាំងមានប្រសិទ្ធភាពក្នុងខណៈពេលដែលមានជំងឺ រាតត្បាតកើតឡើង។
លោក ថូម៉ាស ហ៊ុន អគ្គនាយកប្រតិបត្តរបស់ក្រុមហ៊ុន Latelz Co., Ltd. (Smart Mobile)
បានមានប្រសាសន៍ថា "Smart Mobile គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រព័ន្ធទូរគមនាគមន៍
ឈានមុខគេមួយនៅក្នុង ប្រទេសកម្ពុជា។ ហើយជាមួយនឹងការពង្រីកសេវាគ្របដណ្តប់
ជាបន្តបន្ទាប់ក្រុមហ៊ុនក៏បានបង្កើតវត្តមានរបស់ខ្លួននៅតាមបណ្តាខេត្តនានា ហើយក្នុង
អំឡុងពេលដ៏ខ្លី ក្រុមហ៊ុនបានទទួលការគាំទ្រ ពីសំណាក់អតិថិជនរបស់ខ្លួន ហើយបាន
ជាប់ឈ្មោះបោះសំឡេងក្នុងចំណោមប្រតិបត្តិករផ្សេងៗ។ Smart Mobile ចូលរួមចំណែក
ក្នុងការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាតាមរយះការចូលរួមចំណែកក្នុងសហគមន៍
និងសង្គមជាតិទាំងមូល។ ដោយឡែកជាមួយ និងការចុះកិច្ចព្រមព្រៀងក្នុងការគាំទ្រគំរោង
ការរបស់ InSTEDD យើងមានការជឿជាក់ថា វានឹងជួយជំរុញអោយ Smart Mobile
ឆ្ពោះទៅកាន់ការរួមចំណែកក្នុងសហគមន៍ ដ៏ប្រសើរបន្ថែមទៀត តាមរយះការផ្គត់ផ្គង
ជូននូវប្រព័ន្ធសេវាសុខភាពសាធារណៈដ៏មានប្រសិទ្ធិភាពមួយសំរាប់សង្គមកម្ពុជា។ "
InSTEDD គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកម្មក្នុងការបញ្ចូល
អត្ថប្រយោជន៍របស់បច្ចេកវិជ្ជាក្នុងគោលដៅពង្រឹងសុខភាពសកល និងសកម៌អោយ
កាន់តែប្រសើរឡើង។ អង្គការនេះបានបងើ្កតឡើង និងជាដំបូងទទួលបានមូលនិធិពី
Google។ InSTEDD ធ្វើកិច្ចសហការជាអន្តរជាតិ ដោយបច្ចុប្បន្ននេះកំពុងអនុវត្តន៍
គម្រោងធំបំផុត នៅប៉ែកអាស៊ីអាគ្នេយ៍ ពោលគឺតំបន់សម្បូរទៅដោយជំងឺ ដែលអាច
រីករាលដាលពាសពេញពិភពលោក។
លោកបណ្ឌិត សុខ ទូច នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបាន
មានប្រសាសន៍ថា "ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Smart Mobile
សំរាប់ការគាំទ្រយ៉ាងពេញទំហឹងចំពោះគំរោង GeoChat ព្រមទាំងអរគុណផងដែរចំពោះ
InSTEDD និង Google ដែលបានជួយគាំទ្រដល់កិច្ចការក្រសួងសុខាភិបាលជារៀង
រហូតមក។ ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ យើងនឹងទទួលបានលទ្ធផលវិជ្ជមាន
សំរាប់សុខភាព និង សុវត្ថិភាពរបស់ប្រជាជនខ្មែរទាំងមូល។ "
កិច្ចព្រមព្រៀងនេះផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទូរស័ព្ធ Smart Mobile
នៅកម្ពុជាទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធ SMS និង InSTEDD ដោយឥតគិតថ្លៃ។
លោកបណ្ឌិត Mark Smolinski ប្រធានផ្នែក Google's philanthropic នៅប៉ែកអាស៊ី
អាគ្នេយ៏ បានមានប្រសាសន៍ថា "ភាពជាអ្នកដឹកនាំដែលបានបង្ហាញដោយក្រុមហ៊ុន
Smart Mobile និងអង្គការ InSTEDD គឺជាការបោះជំហ៊ានយ៉ាងធំក្រៃលែងក្នុងការ
ឆ្ពោះទៅកាន់ការផ្តល់ជំរើស ដ៏សមរម្យមួយជួនដល់ក្រសួងសុខាភិបាល និង ដៃគូ
រដ្ឋាភិបាលកម្ពុជាផ្សេងៗទៀត។ ជាមួយការរួមចំណែករបស់ Smart Mobile
ក្នុងការផ្តល់ជូនដោយឥតគិតថ្លៃនូវ លេខទូរស័ព្ទសំរាប់ការទំនាក់ទំនងសុខភាព
សាធារណៈ ក្នុងករណីសង្គ្រោះបន្ទាន់ រួមមានទាំងការសន្សំសំចៃផ្សេងៗទៀត Smart
Mobile បានបង្កើតការប្រុងប្រយ័ត្ន ព្រមទាំងបណ្តាញប្រាប់ដំណឹងទាន់ហេតុការណ៍
យ៉ាងឆាប់រហ័ស ដែលនឹងជួយសង្រ្គាះជិវីតជនរងគ្រោះ។"
នេះជាលើកដំបូងហើយដែលប្រទេសកម្ពុជាប្រើប្រាស់មធ្យោបាយនេះ ហើយកំណត់
គោលដៅដើម្បីអោយប្រតិបតិ្តករផ្តល់សេវាទូរគមនាគមន៍ក្នុងប្រទេសសហការក្នុង
ភាពជាដៃគូដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយភាពជោគជ័យ តាមរយៈ
ប្រព័ន្ធទូរស័ព្ទ និងផ្តល់អត្ថប្រយោជន៍ជានិរន្តរដល់សង្គមផងដែរ។ ការរួមដៃគ្នាជាមួយ
នឹង Smart Mobile សំរាប់គំរោងនេះ អង្គការ InSTEDD មានភាពជឿជាក់យ៉ាងខ្លាំងថា
នឹងអាចនាំមកនូវបចេ្ចកវិទ្យាដ៏ទំនើប ដើម្បីជួមជ្រោមជ្រែងសង្គមកម្ពុជាអោយកាន់តែ
រឹងមាំ សុវត្ថិភាព និង សុខភាពបន្ថែមទៀត។