នៅពេលឡាថេលបានស្វះស្វែងរកឈ្មោះ និងនិមិត្តសញ្ញាសម្រាប់សេវាថ្មីនៅប្រទេសកម្ពុជានេះ យើងគិតថាការសំខាន់នោះ គឺយើងត្រូវរកឱ្យបានឈ្មោះ និងនិមិត្តសញ្ញាណាដែលឆ្លុះបញ្ចាំងពីក្រុមហ៊ុនរបស់យើង។ យើងមិនមានបំណងចង់បានត្រឹមតែសេវាទូរស័ព្ទដែលមានលក្ខណៈសាមញ្ញៗនោះទេ ហើយក៏មិនចង់មានឈ្មោះក្នុងបញ្ជីដែលបានពីរបាយការណ៍ស្រាវជ្រាវទីផ្សារទូទៅដែរ។
យើងចង់បានឈ្មោះមួយ ដែលអាចផ្តល់ទាំងការជំរុញទឹកចិត្ត និងក្តីសង្ឃឹម។ យើងចង់បាន ឈ្មោះមួយដែលអាចផ្សារភ្ជាប់នូវមនោសញ្ចោតនារវាងអតិថិជនរបស់យើង ដូចជាដៃគូ បុគ្គលិក និងមិត្តភ័ក្តិជាដើម។ មានពាក្យមួយតំណាងនូវការព្យាយាមសម្រេចឱ្យបានគោលបំណងរបស់ក្រុមហ៊ុនយើងនោះ គឺថា ក្រុមហ៊ុនមិនមែនផ្តល់តែសេវាទូរស័ព្ទប៉ុណ្ណោះទេ គឺក្រុមហ៊ុនប្រមូលផ្តុំទៅដោយបុគ្គលិកសកម្មៗមកពីសហគមន៍នានានៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ យើងចង់បាននូវអ្វីដែលឆ្លាតវៃ និងពោរពេញដោយគំនិតច្នៃប្រឌិត ដូចជា សេវាទូរស័ព្ទរបស់យើង មិនតែប៉ុណ្ណោះ យើងក៏ចង់បាននូវអ្វីដែលឆាប់ជ្រួតជ្រាប និង រវៀសរវៃ ដូចជាអតិថិជន និងបុគ្គលិករបស់យើងដូច្នោះដែរ។ លើសពីនេះ យើងចង់បានអ្វី ដែលស្វាហាប់ និងបំពេញនូវចំណុចខ្វះខាតនៃជីវិត ប្រៀបដូចជាដំណើរការរបស់ក្រុមហ៊ុនយើង។ និយាយជារួម ក្រុមហ៊ុនចង់បាននូវអ្វីដែល “ឆ្លាតវៃ”។
យើងក៏ចង់បាននិមិត្តរូបមួយដ៏រស់រវើក។ យើងចង់បានរូបសញ្ញាដែលទាន់សម័យ និងភ្លឺថ្លា ដូចជាអាគារ និងសេវាបម្រើសេវារបស់យើងស្រាប់។ យើងចង់បាននូវអ្វីដែលស្តែងអំពីការ តាំងចិត្តរបស់យើង ពោលគឺភាពឆ្លាតវៃ ការជំរុញទឹកចិត្ត និងគំនិតច្នៃប្រឌិត។ យើងចង់បាន នូវអ្វីតំណាងឱ្យទំនាក់ទំនងរវាងមនុស្សទាំងពួងដែល ប្រើប្រាស់ប្រព័ន្ធ និងបណ្តាញទូរស័ព្ទ របស់យើង។ យើងចង់បាននូវអ្វីដែលសាមញ្ញ ប៉ុន្តែអស្ចារ្យ។ យើងគិតថា កងបីប្រទាក់គ្នា ហាក់ដូចជាតំណាងនូវមធ្យោបាយបញ្ជូនសេវាដ៏ឆ្វាត់ឆ្វែងរបស់យើង ៖ ភាពឆ្លាតវៃ ការជំរុញទឹកចិត្ត និងគំនិតច្នៃប្រឌិត។
ការជ្រើសរើសពណ៌សំរាប់ Smart Mobile នេះមិនជាបញ្ហាចោទចំពោះយើងទេ។ ក្រុមហ៊ុនតាំងចិត្តជួយ ដល់ពិភពលោក និងមនុស្សជាតិ ដូចនេះ យើងបានដឹងតាំងពីដំបូងថា ពណ៌ដែលសក្តិសមបំផុត នោះ គឺ ពណ៌បៃតង ពណ៌នៃជីវិត ថាមពល ធម្មជាតិ ការរីកចម្រើន និងការបង្កើតថ្មី។ ជារួម ពណ៌បៃតង គឺជាទស្សនវិស័យរបស់មនុស្ស ចំពោះពិភពលោកនាពេលបច្ចុប្បន្ននេះ ដូច្នេះក្នុង នាមជាពលរដ្ឋម្នាក់ យើងមិនមើលរំលងបរិស្ថានបៃតងទេ។ យើងប្រើវិធីសាស្ត្រ “បៃតង” ដើម្បីថែរក្សាបរិស្ថាន និងការរស់រានរបស់យើង។ យើងបង្កសំណល់តិចតួច ហើយយើងកែច្នៃ ឡើងវិញច្រើន។ យើងផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស ជាមួយនឹងបច្ចេកវិទ្យានាពេល បច្ចុប្បន្ន ដើម្បីឱ្យជនជំនាន់ក្រោយ អាចរស់នៅដោយរីករាយក្នុងជីវភាពវៃឆ្លាត នាពេល អនាគត។ បៃតង គឺជាពណ៌ឆ្លាត។
មនុស្សគ្រប់រូបចង់បានភាពឆ្លាតវៃ និងចង់ជ្រើសយកនូវអ្វីដែលឆ្លាត ហើយទាំងនេះសុទ្ធសឹង តែមានក្នុងការផ្តល់សេវាទូរស័ព្ទចល័តថ្មីរបស់ក្រុមហ៊ុនយើងទាំងអស់ រួមទាំងភាពឆ្លាតវៃ ការផ្សារភ្ជាប់ទំនាក់ទំនង និងពណ៌បៃតង។ សូមស្វាគមន៍មកកាន់ជីវិតដ៏ឆ្លាតវៃ!