ព័ត៌មានអំពីក្រុមហ៊ុន

 

ក្រុមហ៊ុន Latelz Co., Ltd. ជាកម្មសិទ្ធរបស់ របស់​ក្រុមហ៊ុន​ទូរគមនាគមន៍អន្តរជាតិមួយ​ ហៅថា Timeturns Holdings Limited ​ស្ថិតនៅប្រទេស​​ស៊ីប្រឺស ដែល​ទទួលបាន​អាជ្ញា​ប័ណ្ណ​ធ្វើអាជីវកម្ម​ក្នុង​វិស័យ​ទូរគមនាគន៍​តាមបណ្តា​​ប្រទេស​​មួយចំនួននៅទ្វីបអាស៊ី​ និង​អាហ្រ្វិក។​ Latelz​​ ទទួលបានអាជ្ញាប័ណ្ណ​ដំណើរ​ការ​​អាជីវកម្ម ជាប្រតិបត្តិករ​​ទូរគមនាគមន៍​​ចល័ត នៅព្រះរាជាណា​ចក្រ​កម្ពុជា។ អាជ្ញាប័ណ្ណ​នេះ​ ត្រូវ​បាន​ផ្តល់ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ (ក្រសួងប.ទ​)។ លើសពីនេះ Latelz ក៏​បាន​ទទួល​​​អាជ្ញាប័ណ្ណដែលបញ្ជាក់ថា ជាក្រុមហ៊ុន​អនុវត្តគម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​​ (QIP) ពី​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍កម្ពុជា (CDC)​ ផងដែរ​។

 

Latelz​ ប្រតិបត្តិការ​ប្រព័ន្ធទូរគមនាគមន៍​ចល័តដោយប្រើ​បច្ចេកវិទ្យា​ GSM/GPRS/EDGE នៅលើ​ហ្វ្រេកង់ស៍ GSM900 និង GSM1800 រួមជាមួយនឹងបច្ចេកវិទ្យា 3.75G UMTS/HSPA+ ជាមួយ ពាណិជ្ជសញ្ញា  Smart Mobile និងក្បាលលេខទូរស័ព្ទ 010, 069, 070, 086 093 និង 098។  សេវា 2G របស់ Smart Mobile គ្របដណ្តប់ទូទាំងផ្ទៃប្រទេស នៅគ្រប់ 24ខេត្តក្រុង ហើយសេវា 3.75G​ ក៏មាននៅ​24 ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

បុគ្គលិក Smart Mobile មានចំនួនជាង 450នាក់ ក្នុងនោះមានទាំងអ្នកជំនាញក្នុងប្រទេស ​ និង​ក្រៅ​ប្រទេស។

x